ទម្លាប់មិនល្អទាំងនេះហើយដែលធ្វើអោយនារីមា្នក់កើតជំងឺទឹកនោមផ្អែមទាំងវ័យក្មេង

  • 2020-10-21 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទាំងរបបអាហារ និង ទម្លាប់រស់នៅប្រចាំថ្ងៃសុទ្ធតែអាចបណ្ដាលអោយអ្នកវិវត្តទៅរកបញ្ហាសុខភាពជាច្រើនទាំងមិនដឹងខ្លួន។

Xiao Le ជានារីជនជាតិចិនដែលមានអាយុ ២៨ ឆ្នាំ ក៏ព្រោះតែតម្រូវការពីការងារគាត់ ធ្វើអោយគាត់តែងតែត្រូវនៅធ្វើការដល់យប់ជ្រៅ។ ក្រៅពីមិនសូវញ៉ាំបានជាប់លាប់ហើយនោះ ព្រោះតែភ្ញាក់ពីគេងយឺត អាហារពេលព្រឹកក៏មិនបានញ៉ាំ គួបផ្សំនឹងការដែលមិនបានហាត់ប្រាណបញ្ចេញញើសទៀតនោះធ្វើអោយសុខភាពគាត់ចុះខ្សោយដោយមិនដឹងខ្លួន។

ក្រោយមកក៏ចេះតែមានអារម្មណ៏ថាវិលមុខជាប្រចាំ ជាពិសេសពេលធ្វើការ ទើបសម្រេចចិត្តទៅពេទ្យពិនិត្យ​ ហើយត្រូវបានរកឃើញថាមានជំងឺទឹកនោមផ្អែម។ ដោយសារតែនៅវ័យក្មេងនៅឡើយ ទើបធ្វើអោយក្រុមគ្រូពេទ្យមានការងឿយឆ្ងល់ ហើយក៏សួរនាំពីរបបអាហារ និង​ ទម្លាប់នៃការរស់នៅប្រចាំថ្ងៃរបស់គាត់ដែលធ្វើអោយកើតជាជំងឺនេះឡើងមក។

១. មិនញ៉ាំអាហារពេលព្រឹក

អាហារពេលព្រឹមមានសារៈសំខាន់ណាស់ក្នុងការទ្រទ្រង់រាងកាយ​អោយមានថាមពលពេញមួយថ្ងៃ ថែមទាំងជួយកាត់បន្ថយហានីភ័យនៃការកើតជំងឺទឹកនោមផ្អែមកម្រិត ២ បានទៀតផង។ ការដែលមិនទទួលទានអ្វីសោះតាំងពីព្រលឹមរហូតដល់ថ្ងៃត្រង់បែបនេះ អាចប្រព័ន្ធគ្រប់គ្រងជាតិអាំស៊ុយលីនក្នុងរាយកាយដំណើរការមិនបានល្អ ធ្វើអោយជាតិស្ករក្នុងឈាមក៏កើនឡើង។

២. ចូលចិត្តអាហារផ្អែម និង​ អាហារបំពង

ជាប្រភេទអាហារដែលត្រូវចិត្តមនុស្សជំទង់ភាគច្រើនហើយ អាហារទាំងសម្បូរទៅដោយជាតិស្ករ ព្រមទាំងបង្កើនជាតិខ្លាញ់នៅក្នុងខ្លួនថែមទៀតផង។ អាហារបំពង សម្បូរទៅដោយជាតិខ្លាញ់ ព្រមទាំងមានកាឡូរីច្រើន ដែលអាចអោយកើតជំងឺធាត់ និង ជំងឺទឹកនោមផ្អែមថែមទៀត។

៣. មិនបានបញ្ចេញញើសសោះ

ការរស់នៅរបស់មនុស្សភាគច្រើនក្នុងពេលបច្ចុប្បន្ននេះអាចនឹងមានភាពមមាញឹកច្រើន ថែមទាំងត្រូវអង្គុយចុះជាច្រើនម៉ោងជាប្រចាំ​ ហើយពេលមកដល់ផ្ទះក៏អស់កម្លាំងពីខ្លួន។​ ការដែលមិនបានបញ្ចេញញើ់សបែបនេះយូរៗទៅធ្វើអោយជាតិខ្លាញ់នៅក្នុងខ្លួនចាប់ផ្ដើមប្រមូលផ្ដុំ ជាតិអាំងស៊ុយលីនក៏មិនសូវជាសកម្មដូចមុន ដែលធ្វើអោយជំងឺទឹកនោមផ្អែមក៏មានឱកាសមកយាយីអ្នកបាន។

៤. ចូលគេងយប់ជ្រៅ

ការចូលគេងយប់ជ្រៅធ្វើអោយអរម៉ូននៅក្នុងខ្លួនប្រែប្រួល ជាពិសេសអាចបណ្ដាលអោយជាតិស្ករនៅក្នុងខ្លួនកើនឡើង ព្រោះតែជាតិអាំងស៊ុយលីនបញ្ចេញមកមិនបានគ្រប់គ្រាន់តាមតម្រូវការរាងកាយ។ ក្រៅពីនេះការដែលមិនចូលគេងពីព្រលប់នេះអាចធ្វើអោយអ្នកចេះតែមានអារម្មណ៏ថាឃ្លានហើយត្រូវការចំនីកំដរមាត់ យូរៗទៅប្រាកដជាឡើងទម្ងន់ជាមិនខាន។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម