មហាសេដ្ឋី​ក្មេង​បំផុត​ប្រទេស​ចិន អាយុ​ទើប២៩​ឆ្នាំ ទិញ​ក្លឹប​បាល់​ទាត់ Inter Milan ជា​អ្នក​ណា?

  • 2020-10-21 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខុស​នឹង​មហាសេដ្ឋី​នានា ដែល​នៅ​ពេល​មាន​លុយ​ច្រើន នឹង​ចំណាយ​លើ​ការ​សប្បាយ​ហ៊ឺហារ​នោះ លោក Steven Zhang បែរ​ជា​ផ្ដោត​តែ​លើ​មុខ​ជំនួញ​ប៉ុណ្ណោះ ដោយ​ជីវិត​ឯកជន​របស់​លោក​ក៏​ត្រូវ​បាន​លាក់​ជិត​ដូច​គ្នា។

មុន​​ពេល​ឡើង​កាន់​តំណែង ក្រុមប្រឹក្សា​ភិបាល​ក្លឹប​បាល់ទាត់​អ៊ីតាលី​វ័យ ១១២​ឆ្នាំ Inter Milan ពេញ​សិទ្ធិ ព័ត៌មាន​ទាក់ទង​នឹង​មហាសេដ្ឋី​ចិន Zhang Kangyang គឺ​មាន​តិច​មែន​ទែន​ ដោយ​គេ​គ្រាន់​តែ​ដឹង​ថា​លោក​​មាន​ឪពុក​​ដែល​ជា​អ្នក​មាន​ទី ២៨​នៅ​ប្រទេស​ចិន ដោយ​ទ្រព្យ​សម្បត្តិ​រួម​មាន ៦.២​ពាន់​លាន​ដុល្លារ។ ឈ្មោះ​អង់គ្លេស​របស់​សេដ្ឋី​វ័យ​ក្មេង​នេះ​គឺ Steven Zhang។

តាម​នោះ​ដែរ អាយុ​១៥​ឆ្នាំ អ្នក​ប្រុស​របស់​គ្រួសារ​ត្រកូល Zhang បាន​សុំ​ឪពុក​ចេញ​ទៅ​រៀន​សហរដ្ឋអាមេរិក នៅ​សាល Mercersburg ក្រោយ​មក​លោក​ចូល​រៀន​នៅ​សកលវិទ្យាល័យ Pennsylvania ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា មហាសេដ្ឋី​ភាគ​ច្រើន​រៀន​ចប់​នៅ​ទី​នេះ។

ខុស​ពី​មហាសេដ្ឋី​ទ្រព្យ​ពាន់​លាន​ដទៃ ប្រុស​ស្អាត​វ័យ ២៩​ឆ្នាំ មាន​ប្រវត្តិ​ស្ងប់ស្ងាត់ មិន​សូវ​ជា​ល្បី​ឈ្មោះ​ដោយ​សារ​រឿង​អាស្រូវ​នោះ​ឡើយ។ យ៉ាងណាក្ដី​ ដោយ​សារ​តែ​មាន​អាយុ​ក្មេង​ពេក អ្នក​គាំទ្រ​របស់ Inter Milan បាន​រិះ​គន់​លោក​ថា លោក​ទិញ​ក្លឹប​នេះ​ដើម្បី​បម្រើ​ឲ្យ​ការ​រក​លុយ​ប៉ុណ្ណោះ មិន​មែន​ដោយ​សារ​ស្រលាញ់​កីឡា​បាល់​ទាត់​នោះ​ឡើយ។ តែ​ដោយ​សារ​ បទ​ពិសោធន៍​របស់​ខ្លួន លោក​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ទេពកោសល្យ​របស់​ខ្លួន ដែល​មិន​មែន​អ្នក​ណា​ក៏​អាច​ធ្វើ​បាន​នៅ​អាយុ​ដូច​លោក។

និយាយ​ពី​ជីវិត​ស្នេហា​វិញ ប្រុស​ស្អាត​កើត​ឆ្នាំ ១៩៩១ ត្រូវ​បាន​គេ​ដឹង​ថា បាន​ភ្ជាប់​ពាក្យ​ជាមួយ​អ្នក​ត្រកូល Tse ដែល​ជា​កូន​របស់​សហព័ន្ធ​គមនាគមន៍​មួយ​ក្នុង​ប្រទេស​ចិន​រួច​ហើយ។ ដោយ​លោក និង​អ្នក​នាង Theresa Tse បាន​ស្គាល់​ និង​ស្រលាញ់​គ្នា​នៅ​ពេល​ពួក​គេ​កំពុង​រៀន​នៅ​សហរដ្ឋ​អាមេរិក៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម