តួ​រឿង Skull Island បង្ករ​ចលាចល​ព្រោះ​ជួល​អង្គរក្ស ១០០​នាក់​ដើម្បី​ការពារ​ខ្លួន

  • 2020-10-21 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​សម្ដែង​ស្រី​ជួរ​មុច​ចិន Jing Tian ត្រូវ​បាន​ការពារ​ដោយ​កង​អង្គរក្ស​ចំនួន​ជាង ១០០​នាក់​ពេល​នាង​បង្ហាញ​ខ្លួន​នៅ​ផ្សារ​ទំនើប​មួយ។ មនុស្ស​ជា​ច្រើន​បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ដោយ​សារ​ត្រូវ​កម្លាំង​នេះ​រំខាន​ដល់​ពួក​គេ។

បណ្ដាញ​ព័ត៌មាន Sohu បាន​រាយការណ៍​ថា តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​ចិន​ Jing Tian ចូល​រួម​ក្នុង​កម្មវិធី​មួយ​ដែល​ធ្វើ​ឡើង​នៅ​ផ្សារ​ទំនើប ទីក្រុង​សៀងហៃ ប្រទេស​ចិន។ បង្ហាញ​មុខ​នៅ​ទី​នេះ តួ​រឿង Kong: Skull Island ត្រូវ​បាន​កង​អង្គរក្សា​ប្រមាណ​ជាង ១០០​នាក់​ការពារ​តាំង​ពី​មាត់​ទ្វារ​ ដល់​កន្លែង​​ប្រារព្ធ​ធ្វើ​កម្មវិធី។

នៅ​ក្នុង​កម្មវិធី​ដដែល​នេះ​​ ស្រី​ស្អាត​៣២​ឆ្នាំ ហាក់​មាន​អារម្មណ៍​ល្អ ដោយ​នាង​បាន​​ញញឹម និង​បក់​ដៃ​ដាក់​អ្នក​គាំទ្រ​ផង​ដែរ។ យ៉ាងណាក្ដី អ្វី​ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​មិន​ពេញ​ចិត្ត​នោះ មាន​វត្តមាន​នៅ​ទីតាំង​ខាង​លើ ហាក់​មិន​មាន​អ្នក​គាំទ្រ​របស់​នាង​ច្រើន​​ឡើយ។ ប៉ុន្តែ​អ្នក​​ភាគី​របស់​ស្រី​ស្អាត​នេះ បាន​សំណូម​ពរ​អង្គរក្ស​ច្រើន​ហួសហេតុ ដែល​រំខាន​ដល់​អ្នក​ដើរ​ផ្សារ​ទំនើប​ដទៃ​ទៀត ត្បិត​កង​អង្គរក្ស​នេះ​បាន​បិទ​ផ្លូវ​ដើម្បី​សិល្បការិនី​នេះ​ដើ​រ​តែ​ឯង​មួយ​ផ្លូវ មិន​ឲ្យ​អ្នក​ដទៃ​ប្រើ​ផ្លូវ​នេះ​ឡើយ ទាំង​ដែល​មិន​សូវ​មាន​អ្នក​គាំទ្រ​មក​មើល​នាង​ផង។

អ្នក​មាន​វត្តមាន​នៅ​ផ្សារ​ទំនើប​បាន​លាន់​មាត់​ថា៖ "ខ្ញុំ​ស្មាន​តែ​មាន​កំពូល​តារា​អន្តរជាតិ​មក​ពី​ណា ទើប​ត្រូវ​ការ​អង្គរក្ស​ច្រើន​យ៉ាង​នេះ។ បើ​មិន​ដឹង​ថា គេ​ស្រែក​ថា Jing Tian ទេ ខ្ញុំ​ក៏​មិន​ស្គាល់​ថា​នាង​អ្នក​ណា​ដែរ"។ ម្នាក់​ទៀត​បាន​​ស្រែក​ថា៖ " ខ្ញុំ​កំពុង​នៅ​ជាន់​ទី ២​ទិញ​ខោអាវ ស្រាប់តែ​ជម្លៀស​ចេញ​ឲ្យ​ដើរ​ផ្លូវ​ផ្សេង ក្រោយ​មក​ទើប​ដឹង​ថា មាន​តារា​សម្ដែង Jing Tian មក តែ​ខ្ញុំ​មិន​បាន​មាន​ចំណាប់​អារម្មណ៍​អ្វី​លើ​នាង​ឡើយ"។

ភាគ​ច្រើន​បាន​រិះគន់​ថា នេះ​គ្រាន់​តែ​ជា​កម្មវិធី​តូ​ច​មួយ ដូច​នេះ តារា​កើត​ឆ្នាំ ១៩៨៨​មិន​ចាំ​បាច់​ការពារ​អ្វី​ដល់​ថ្នាក់​នេះ​ឡើយ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម