Victoria Song Qian ពេប​មាត់​នៅ​ពេល Zhao Li Ying ទទួល​ពាន​តារា​សម្ដែង​ស្រី​ឆ្នើម​បំផុត

  • 2020-10-20 04:43:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទិដ្ឋភាព​តារា​សម្ដែង និង​ចម្រៀង​ស្រី​ចិន Victoria Song Qian ពេប​មាត់​នៅ​ពេល កំពូលតារា​សម្ដែង​ស្រី Zhao Li Ying លើក​ពាន​កំពុង​តែ​កក្រើក​នៅ​លើ​បណ្ដាញ​សង្គម​ចិន។

កម្មវិធី​ផ្ដាច់ព្រ័ត្ត​ប្រគល់​ពាន​រង្វាន់​ភាពយន្ត Golden Eagle Awards ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​​នៅ​ទីក្រុង​ប៉េកាំង​ដោយ​មាន​វត្តមាន​របស់​តារា​ប្រុស​ស្រី​ជួរ​មុខ​រាប់​រយ​ដួង។

យ៉ាងណាក្ដី ទិដ្ឋភាព​ដែល​កំពុង​ទទួល​បាន​ការ​ជជែកវែកញែក​ខ្លាំង​ជាង​គេ​នៅ​គ្រប់​បណ្ដាញ​សង្គម​នោះ​គឺ នៅ​ពេល​ដែល​តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ Zhao Li Ying ត្រូវ​បាន​ប្រគល់​ពាន​តារា​សម្ដែង​ស្រី​ឆ្នើម​បំផុត​ប្រចាំ​ឆ្នាំ ក្រោម​ស្នាដៃ Tale of Minglan។ ទន្ទឹម​នឹង​ពេល​នោះ នៅ​ពេល​កាមេរ៉ា​ចាប់​ប្លង់​ចំមុខ តារា​សម្ដែង​ស្រី Song Qian គេ​បាន​សង្កេត​ឃើញ​ថា តារា​អាយុ ៣៣​ឆ្នាំ បាន​ពេប​មាត់​ហាក់​មិន​ពេញ​ចិត្ត ដល់​ពេល​ឃើញ​កាមេរ៉ា​កំពុង​ថត​ខ្លួន​ ទើប​នាង​ប្រែ​ជា​ញញឹម​វិញ។

អ្វី​ដែល​កាន់​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ ស្រី​ស្អាត​ទាំង​២​ត្រូវ​ជាប់​ជា​បេក្ខភាពតារា​សម្ដែង​ឆ្នើម​ទាំង ២ ដូច​នេះ​ហើយ នៅ​ពេល​ត្រូវមិត្ត​រួមការងារ​​ឈ្នះ​បែប​នេះ អតីតសមាជិក​ក្រុម​ចម្រៀង F(X) មិន​សូវ​សប្បាយ​ចិត្ត​ប៉ុន្មាន​ឡើយ។ ព្រោះ​កាល​ពី​ឆ្នាំ​មុន​ៗ អ្នក​ដែល​ជាប់​តំណែង​រាជិនី​បក្សី​មាស ភាគ​ច្រើន​គឺ​បាន​ពាន​តារា​ឆ្នើម​តែ​ម្ដង។ មុន​នោះ​ដែរ ហ្វេន​របស់​ Song Qian បាន​បន្លំ​សន្លឹក​ឆ្នោត​ជាង​កន្លះ​លាន​សន្លឹក តែ​ត្រូវ​ម្ចាស់​កម្មវិធី​ចាប់​បាន​ហើយ​​លុប​ចោល​វិញ ដូច​នេះ​ហើយ បូក​ទាំង​ពិន្ទុ​អ្នក​គាំទ្រ និង​ពិន្ទុ​គណៈកម្មការ គឺ Zhao Li Ying ឈ្នះ​ដាច់​ទាំង​អស់​តែ​ម្ដង៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម