សម្រាប់អ្នកដែលមិនពេញចិត្តខ្លួនឯងជាខ្លួនឯង គួរពិចារណា ៧​ ចំនុចនេះ

  • 2020-10-20 02:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្មានរឿងខូចចិត្តណាខ្លាំងក្លាជាការដែលមិនស្គាល់ថាខ្លួនឯងជានរណា ហើយចេះតែប្រៀបធៀបជីវិតខ្លួនជាមួយអ្នកដទៃនោះទេ។​​ បើសិនជាអ្នកកំពុងតែស្ថិតនៅក្នុងស្ថានភាពនេះនោះ គួរតែចងចាំ ៧ ចំនុចនេះ៖

១.​ អ្នកអាចគោរពកោតសរសើរថាម្នាក់នោះពូកែ ឆ្លាត ស្អាត ហើយជោគជ័យទៀត។ តែរឿងដែលអ្នកអាចនឹងធ្វើខុសទាំងមិនដឹងខ្លួននោះគឺព្យាយាមធ្វើអោយជីវិតខ្លួនដូចជីវិតគេបេះបិទ។ មនុស្សម្នាក់មានជីវិតរៀងៗខ្លួន ជោគវាសនាក៏មិនដូចគ្នាដែរ​ ហេតុនេះកុំព្យាយាមយកតម្រាប់តាមទាំងដែលមិនបានគិតគូរបែបនេះអោយសោះ។

២. រឿងមួយដែលធ្វើអោយមនុស្សម្នាក់មិនចេះមានសេចក្ដីសុខសោះនោះ គឺការដែលចេះតែច្រណែនឈ្នានីសទ្រាំឃើញគេល្អជាងខ្លួនមិនបាននេះហើយ។ បើបន្តការគិតបែបនេះមិនយូរនោះទេ អ្នកប្រាកដជាបាត់បង់ខ្លួនឯងជាមិនខាន។ ត្រូវចាំថាទោះថ្ងៃនេះអ្នកមិនស្ថិតនៅក្នុងកម្រិតស្មើនឹងគេពិតមែន ក៏មិនមែនប្រាកដថាមួយជីវិតនេះអ្នកនឹងនៅក្រោយគេរហូតទេ។

៣. ព្យាយាមកែប្រែខ្លួនឯង រហូតដល់ថ្នាក់សូម្បីតែខ្លួនឯងក៏មិនអាចទ្រាំនឹងសម្ពាធបែបនោះបានទៀត។​ មនុស្សភាគច្រើនដែលធ្វើបែបនេះ តែងត្រឡប់ក្រោយហើយគិតថាខ្លួនឯងចំនាយពេលទៅធ្វើរឿងទាំងនោះ ហើយចុងក្រោយក៏នៅតែមិនសប្បាយចិត្តដូចការដែលគិតទុកទៀត។

៤. ត្រូវាចាំថាលើលោកនេះមានមនុស្សដូចអ្នកតែម្នាក់គត់ ហេតុអ្វីក៏ព្យាយាមទៅធ្វើជា Copy Version របស់អ្នកផ្សេង។

៥​. ការកែប្រែមិនមែនជារឿងមិនល្អទេ តែកុំភ្លេចថាខ្លួនអ្នកជានរណា។ មនុស្សខ្លះព្យាយាមកែប្រែខ្លួនដោយមិនបានស្វែងយល់ពីមូលហេតុអោយបានជាក់លាក់ពីសេចក្ដីត្រូវការមួយ ហេតុនេះហើយទោះជាខំកែប្រែអស់មួយជីវិតហើយក្ដី ក៏វានៅតែមិនអាចប្រសើរឡើងបាននោះដែរ។

៦. មុននឹងសម្រេចចិត្តកែប្រែខ្លួន គួរស្វែងយល់ពីខ្លួនឯងអោយបានជាក់លាក់សិន។

៧. មនុស្សដែលជោគជ័យភាគច្រើន មិនមែនជាអ្នកដែលព្យាយាមធ្វើតាមនរណាម្នាក់ទាំងស្រុងនោះទេ តែព្យាយាមកែប្រែចំនុចខ្វះខាតតិចតួចរបស់ខ្លួនជាមួយចំនុចល្អរបស់មនុស្សជាច្រើនមកគួបផ្សំគ្នា។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម