ពេលទាំង ៤ នេះ ហើយដែលមនុស្សស្រីត្រូវតែរក្សាភាពស្ងៀមស្ងាត់
- 2020-10-21 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេលទាំង ៤ នេះ ហើយដែលមនុស្សស្រីត្រូវតែរក្សាភាពស្ងៀមស្ងាត់
នៅពេលដែលមិនពេញចិត្ត នរណាក៏ចង់បង្ហាញការមិនពេញចិត្តនេះចេញមកដែរ តែរឿងដែលត្រឹមត្រូវ ហើយគួរតែធ្វើនៅក្នុងពេលបែបនេះគឺព្យាយាមរំងាប់អារម្មណ៏ ដើម្បីអោយកុំអោយស្តាយក្រោយ ព្រោះពាក្យសម្ដីដែលពោលទៅនៅក្នុងពេលបែបនេះតែងតែមិនត្រូវបានឆ្លងកាត់ការគិតគូរដោយម៉ត់ចត់នោះទេ ហើយនេះជាស្ថានភាពទាំង ៣ ពេលនេះ៖
១. ស្ងៀមស្ងាត់ បើសិនជាគេយល់ច្រឡំលើអ្នក
មនុស្សស្រីដែលចេះអត់ធ្មត់បាននៅពេលនេះជាមនុស្សស្រីដែលមានចិត្តធ្ងន់បំផុតហើយ ព្រោះបើសិនជាគេគិតមិនល្អមកលើអ្នកហើយ ទោះខំប្រឹងពន្យល់យ៉ាងណាក៏អាចនឹងមិនចូលត្រចៀកគេបាននោះដែរ ជាពិសេសមនុស្សដែលមិនមានចិត្តចង់យល់ពីរឿងហេតុអោយបានច្បាស់លាស់នេះតែម្ដង។ ព្រោះតែបែបនេះហើយមានតែការរក្សាភាពស្ងៀមស្ងាត់ទេ ទើបជាដំណោះស្រាយដ៏សក្តិសមបំផុត
២. ស្ងៀមស្ងាត់ ពេលគេមកប្រាប់អ្នកពីរឿងរ៉ាវក្នុងចិត្ត
ពេលនេះគួរតែរក្សាភាពស្ងៀមស្ងាត់ អោយចាំស្ដាប់ពីហេតុផលពីសមីខ្លូនគេ ព្រោះតែគេមានការគោរព និង ទុកចិត្តគេបែបនេះហើយ ទើបគេហ៊ានចេញមុខមកស្រាយរឿងរ៉ាវប្រាប់អ្នកយ៉ាងដូចនេះ។ រឿងដែលមនុស្សមួយចំនួនធំតែងធ្វើមិនត្រឹមត្រូវនោះគឺ ការអោយយោបល់របៀបដែលអ្នកណាក៏ធ្លាប់ដឹងមកហើយនោះ។ ពេលខ្លះអ្នកដែលមានចិត្តមកចង់បកស្រាយបែបនេះគ្រាន់តែចង់មានមនុស្សមកស្ដាប់ ដោយមិនមានអារម្មណ៏ថាត្រូវបានគេវាយតម្លៃនោះទេ។
៣. ស្ងៀមស្ងាត់ ពេលអ្នកខឹង
ក្នុងពេលដែលអ្នកខឹង រឿងដែលត្រូវចាំបំផុតនោះ មិនត្រូវនិយាយអ្វីចេញមកដោយសារតែអារម្មណ៏ដែលខឹងមួយឆាវនេះនោះទេ។ ពាក្យសម្ដីដែលអ្នកនិយាយចេញមកនៅពេលនេះអាចនឹងមុតជាងកាំបិតទៅទៀត បើមិនចង់មកអង្គុយស្ដាយក្រោយពេលគិតឡើងវិញទេនោះ។
៤. ស្ងៀមស្ងាត់ ជាមួយមនុស្សដែលអ្នកមិនពេញចិត្ត
នៅពេលដែលអ្នកមិនមានអ្វីនិយាយ ឬ នៅពេលដែលនៅជាមួយមនុស្សដែលអ្នកមិនសូវជាពេញចិត្តនោះ វាមិនមែនជារឿងទាស់ខុសអ្វីនោះទេ ក្នុងស្ងាត់មាត់ស្ងាត់កនោះ។ ការទាស់ពាក្យសម្ដីមិនមែនជារឿងល្អនោះទេ ជាពិសេសបើសិនជាវាអាចនាំអោយមានដំណោះស្រាយអ្វីមក។ បើសិនជាមិនពេញចិត្តនោះ ក៏ដើរចេញទៅ តមាត់នាំតែហត់ខ្លួនឯងអត់អំពើ។