តួឯកប្រុសរឿង Go Ahead ធ្វើឲ្យអ្នកគាំទ្រស្ទើរមិនជឿនឹងភ្នែក ព្រោះមុខឡើងមុនខ្ទឹះ និងទម្លាយមូលហេតុខាងក្រោយ
- 2020-10-20 01:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តួឯកប្រុសរឿង Go Ahead ធ្វើឲ្យអ្នកគាំទ្រស្ទើរមិនជឿនឹងភ្នែក ព្រោះមុខឡើងមុនខ្ទឹះ និងទម្លាយមូលហេតុខាងក្រោយ
អ្នកគាំទ្ររបស់តារាសម្ដែងប្រុសចិនកំពុងឡើងកូដ Song Wei Long កំពុងបង្ហាញក្ដីព្រួយបារម្ភជាខ្លាំងក្រោយពេលឃើញរូបសម្បត្តិរបស់លោកក្នុងកម្មវិធីថ្មីបំផុត។
មុននេះបន្តិច កម្មវិធីប្រគល់ពានរង្វាន់ទូរទស្សន៍ Golden Eagle Awards ត្រូវបានប្រព្រឹត្តឡើងនៅទីក្រុងប៉េកាំង ប្រទេសចិនដោយមានការចូលរួមពីសំណាក់ សិល្បករ សិល្បការិនីចិនជាច្រើនរូប។ យ៉ាងណាក្ដី នៅក្នុងចំណោមនោះ គួរឲ្យចាប់អារម្មណ៍ជាងគេ គឺតួឯកប្រុសរឿងភាគល្បីឈ្មោះ Go Ahead លោក Song Wei Long។
តាមនោះដែរ អ្នកគាំទ្រមើលកម្មវិធីផ្ទាល់បានសង្កេតឃើញថា ទោះបីជាត្រូវបានតុបតែងមុខ យ៉ាងម៉ត់ចត់ហើយក៏ដោយ តែស្បែកមុខរបស់ប្រុសស្អាតវ័យ ២១ឆ្នាំ បានឡើងមុនឡើងខ្ទឹះ គឺគ្មានចន្លោះកន្លែងណាឡើយ។ នៅពេលកាមេរ៉ា zoom កាន់តែជិត អ្នកគាំទ្ររបស់ប្រុសស្អាតនេះសឹងតែមិនជឿនឹងភ្នែកខ្លួនឯង ព្រោះមិនជឿថាស្បែករបស់លោក ប្រែប្រួលឆាប់យ៉ាងនេះ។
នៅលើបណ្ដាញសង្គម ហ្វេនរបស់លោកបានសម្ដែងការព្រួយបារម្ភជាខ្លាំង ត្បិតមុនធម្មតា មិនមែនមានសភាពបែបនេះឡើយ។ ដោយខ្លាចហ្វេនរបស់ខ្លួនបារម្ភខ្លាំងពេក តារាកើតឆ្នាំ ១៩៩៩ បានចេញមុខបកស្រាយលើបណ្ដាញសង្គមថា លោកក៏ដឹងពីបញ្ហាមុខរបស់លោកដែរ ហើយមូលហេតុដែលបណ្ដាលឲ្យទៅជាបែបនេះនោះគឺ ដោយសារមួយរយៈនេះ លោករវល់ខ្លាំងពេក ដោយត្រូវថតរឿងដល់ទល់ៗភ្លឺ ទើបធ្វើឲ្យអាការៈកាន់តែយ៉ាប់យ៉ឺនជាងមុន។
លោកផ្ដាំទៅអ្នកគាំទ្រថា ក្រោយគម្រោងថតរឿងនេះចប់ ខ្លួននឹងចំណាយពេលសម្រាកឲ្យច្រើនជាងមុនដើម្បីកុំឲ្យបាក់កម្លាំងបែបនេះ៕