ទម្រាំតែកាត់ចិត្តបាន​ មនុស្សស្រីត្រូវឆ្លងកាត់ដំណាក់កាលទាំងនេះក្រោយពេលបែកគ្នា

  • 2020-10-19 06:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេលខ្លះវាជារឿងដែលអ្នកជៀសមិនផុតនោះទេ ជាពិសេសនៅពេលដែលលែងមានចិត្តអោយគ្នាហើយនោះ​ អ្វីដែលសំខាន់បំផុតនោះត្រូវដឹងថាត្រូវថែទាំខ្លួន ដើម្បីកាត់ចិត្តពីគេបាន៖

ដំណាក់កាលទី ១៖ ឈឺចាប់រហូតចង់ធ្វើបាបខ្លួនឯង

ពេលបែកគ្នាដំបូងៗ អ្នកប្រហែលជាពិបាកនឹងធ្វើចិត្តណាស់ទោះធម្មតា អ្នកជាមនុស្សរឹងប៉ឹងយ៉ាងណាក៏ដោយ​។ ដំណាក់កាលជាពេលដែលមនុស្សភាគច្រើនមានអារម្មណ៏ពិបាកចិត្ត ពិបាករហូតដល់មិនចង់ធ្វើអ្វីទាំងអស់ មិនចង់គិតក៏អារម្មណ៏អ្នកនៅតែនាំអោយគិតពីគេ គិតពីកាលដែលនៅទាក់ទងគ្នា​ ហើយក៏ចាប់ផ្ដើមបន្ទោសខ្លួនឯងថាមកពីខ្លួនល្អមិនគ្រប់គ្រាន់ទើបត្រូវចែកផ្លូវគ្នាបែបនេះ។ ក្នុងអំឡុងពេលនេះអ្នកអាចលែងមានគិតគូរចំពោះសុខភាពនិងការងាររបស់អ្នកស្ទើរតែទាំងស្រុង។ មនុស្សជាច្រើនថែមទាំងឈានដល់គំនិតអវិជ្ជមាននៅពេលដែលពួកគេមានបំណងធ្វើទារុណកម្មខ្លួនឯងដើម្បីស្វែងរកការអាណិតអាសូរពីម្ខាងទៀតឬគ្រាន់តែចង់បញ្ចប់ទុក្ខវេទនាទាំងអស់។ ទោះបីជាអ្នកដឹងថាអារម្មណ៍ពិបាកនិយាយប៉ុន្តែមុនពេលដែលអ្នកបោះបង់ចោលខ្លួនឯងសូមគិតពីមនុស្សដែលស្រលាញ់និងយកចិត្តទុកដាក់ចំពោះអ្នកខ្លាំងតើអ្នកណាជាគ្រួសារអ្នក។

ដំណាក់កាលទី ២៖ បោកខ្លួនឯង

បន្ទាប់ពីដាក់ទារុនកម្មខ្លួនឯងប៉ុន្មានថ្ងៃមកនេះ អ្នកក៏ចាប់ផ្តើមមានអារម្មណ៏ថា អ្នកទាំងពីរអាចនឹងត្រឡប់មកត្រូវគ្នាដូចដើមជាមិនខាន ត្រូវតែចាំទម្រាប់តែមានការសម្រេចចិត្តបែបនេះ មិនមែនដោយសារតែហេតុតូចតាចតែមួយនោះទេ កុំព្យាយាមបិទភ្នែកបិទត្រចៀក ក៏ព្រោះតែចង់ត្រូវគ្នាវិញនោះទេ។ ក្នុងកំឡុងពេលនេះដាច់ខាតគឺមិនគួររកអ្នកទី ៣ ដោយគ្រាន់តែចង់បំពេញចន្លោះគេនោះទេ ការដែលមិនគីតវែងឆ្ងាយបែបនេះអាចធ្វើអោយជីវិតគេម្នាក់ទៀតនោះមកគ្រាំគ្រាដោយសារតែអ្នកទាំងគេគ្មានកំហុសសោះ។

ដំណាក់កាលទី ៣៖ ទទួលស្គាល់ការពិត

បន្ទាប់ពីឆ្លងកាត់ដំណាក់កាលគ្រាំគ្រាចិត្តទាំងពីរនេះរូចមក បន្តិចម្ដងៗអ្នកក៏ចាប់់ផ្ដើមបើកចិត្តទទួលយកការពិតថាអ្នកទាំងលែងជាអ្វីនឹងគ្នាតទៅទៀត។ មកដល់ដំណាក់កាលនេះ អ្នកអាចនឹងព្យាយាមលែងចង់ដឹងចង់លឺពីគេទៀត ឬ ក៏ទាក់ទងគេធម្មតាដោយលែងមានអារម្មណ៏បែបស្នេហាជាមួយគេតទៅទៀត។ មិនមែនបានន័យថាអ្នកអាចបំភ្លេចគេបានទាំងស្រុងនោះទេ តែមកដល់ពេលនេះអ្នកក៏ចាប់ផ្ដើមចេះរៀនធ្វើចិត្ត ហើយទទួលយករឿងដែលកើតឡើងមកនេះ។

ដំណាក់កាលទី ៤៖ ជាសះស្បើយមកវិញ

នៅពេលដែលអាចទទួលយកការពិតបានហើយនោះ អ្នកក៏អាចត្រឡប់មករស់នៅជីវិតអ្នកតាមបែបធម្មតាវិញ ដោយព្យាយាមចំណាយពេលជាមួយក្រុមគ្រួសារ មិត្តភក្តិជិតស្និទ្ធ ហើយក៏រៀនស្រលាញ់ខ្លួនឯងឡើយវិញ ចេះថែទាំសុខភាព​ សម្រស់ ហើយក៏មានអារម្មណ៏ក្នុងការធ្វើការឡើងវិញ។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម