មិនមានអ្វីច្រើនទេ​ តែទង្វើទាំង ៤ យ៉ាងនេះអាចធ្វើអោយមិនអាចឈប់គិតពីអ្នកបាន

  • 2020-10-16 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សស្រីភាគច្រើនអាចនឹងតែងតែគិតថា ទាល់តែខ្លូនមានរូបរាងស្អាត ទើបមានគេមកបេតី តែបើតាមការបង្ហើបដោយការសិក្សារបស់ចិត្តវិទ្យាវិញ ទង្វើទាំងឡាយនេះហើយដែលធ្វើអោយគេពេញចិត្តអ្នកដោយមិនដឹងខ្លួន៖

១. ខំប្រឹងដាក់ចិត្តក្នុងការធ្វើអ្វីមួយ

មនុស្សស្រីភាគច្រើនតែងគិតថាមនុស្សប្រុសមើលទៅទាក់ទាញបំផុតពេលដែលគេយកចិត្តទុកដាក់ធ្វើអ្វីមួយ មនុស្សប្រុសក៏មិនខុសគ្នាប៉ុន្មាននោះទេ គេអាចយល់មនុស្សកាន់តែទាក់ទាញពេលដែលតាំងចិត្តធ្វើការងារនោះ ដោយគិតថាអ្នកមានភាពទទួលខុសត្រូវ និង​ ​ម្ចាស់ការលើខ្លួនខ្ពស់។

២. ញញឹម

ជាពិសេសមនុស្សស្រីដែលគិតថាខ្លួនឯងញញឹមមិនស្អាត ឬ មិនសូវញញឹមនោះ ស្នាមញញឹមនោះហើយដែលមានតម្លៃបំផុតហើយ។

៣. ផ្លាស់ប្ដូរស្ទាយតែងខ្លួនតិចៗ

មិនបាច់ភ្ញាក់ផ្អើលទេ មនុស្សប្រុសតាមពិតចំពោះមនុស្សដែលគេពេញចិត្តនោះ សង្កេត និង តាមដានណាស់ សូម្បីតែប្ដូរពណ៏ក្រែមលាបមាត់ក៏គេអាចនឹងចាប់អារម្មណ៏ដឹងបានដែរ​ បើមិនជឿអាចសាកល្បងបាន។

៤. មានទំនុកចិត្តលើខ្លួនឯង

ចំពោះមនុស្សប្រុសមួយចំនួនធំ មនុស្សស្រីមើលទៅទាក់ទាញបំផុតហើយនៅពេលដែលហ៊ាននិយាយពីគំនិតរបស់ខ្លួនចេញមកដោយការជឿជាក់ ជាពិសេសបើអ្នកធម្មតាជាមនុស្សដែលមិនសូវមាត់ក តែក៏មិនខ្លាចក្នុងការការពារអ្វីដែលអ្នកយល់ថាត្រឹមត្រូវ ព្រមទាំងគោរពដល់ការយល់ឃើញរបស់អ្នកដទៃទោះជាអ្នកមិនយល់ស្របក្ដី។

ប្រភព៖ girlstyle-kr ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម