ចង់ដឹងថាដៃគូស្រឡាញ់ ឬមិនស្រឡាញ់អ្នក អាចអង្កេតពេលដែលឈ្លោះគ្នា តើគេមានសកម្មភាពទាំង៣នេះ ឬក៏អត់

  • 2020-10-16 02:23:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើសិនជាបុរសនោះស្រលាញ់អ្នកពិត មិនមែនសំដៅតែទង្វើល្អគេធ្វើចំពោះអ្នករាល់ថ្ងៃទេ តែចាំមើលថាពេលឈ្លោះគ្នា តើម្នាក់នោះមានអាកប្បកិរិយាបែបណាដែរ? សកម្មភាព៣នេះតើអ្នកធ្លាប់បានជួបហើយឬនៅ?

១. សម្រួលរកពេលនិយាយហេតុផលជាមួយអ្នក

នៅពេលដែលឈ្លោះគ្នា គេអាចនឹងខំរកពេលសាកសមដើម្បីបកស្រាយពីរឿងគ្រប់យ៉ាងទៅអ្នក។ ដូច្នេះអ្នកគួរសម្រួលអារម្មណ៍ហើយស្ដាប់គេរៀបរាប់សិន។ អ្នកមិនបាច់មានការសង្ស័យទៀតទេ ព្រោះគេបានពន្យល់យ៉ាងច្បាស់រួចរាល់ហើយ អ្នកអាចចាប់ផ្តើមសម្របសម្រួលគ្នាបាន។

២. ព្រួយបារម្មណ៍ពីសុវត្ថិភាពអ្នក

កំឡុងពេលឈ្លោះគ្នា ទាំងសងខាងសុទ្ធតែចង់នៅស្ងៀមស្ងាត់ ជាពិសេសមនុស្សស្រីអាចនឹងដើរចេញពីផ្ទះ។ ដូចនេះបើសិនជាគេនៅតែខ្វាយខ្វល់ពីអ្នក គេនឹងជូនអ្នកទៅផ្ទះដោយផ្ទាល់ ឬតេទូរស័ព្ទសួរអ្នក ដោយសារគេព្រួយបារម្មណ៍ពីសុវត្ថិភាពអ្នក បញ្ជាក់ថាគេនៅតែគិតពីអ្នក។

៣. យល់ព្រមធ្វើល្អដាក់អ្នកមុន

នៅពេលដែលអ្នកមើលមុខគ្នាមិនចំ គេអាចនឹងសួរអ្នកដូចជាអ្នកឃ្លានឬក៏អត់ គេនឹងធ្វើអោយអ្នកញ៉ាំ។តាមពិតគេនៅខឹងនឹងអ្នក តែដោយសារមិនចង់អោយរឿងកាន់តែធំ ដូចនេះគេសុខចិត្តបង្ហាញពីការព្រួយបារម្មណ៍ជាមុន។ មនុស្សប្រុសប្រភេទនេះ អ្នកកុំលែងដៃអោយសោះ ព្រោះថាគេពិតជាស្រលាញ់អ្នកណាស់៕

រូបភាព៖ Pinterest

ចុចអានបន្ត៖

៥យ៉ាងដែលធ្វើអោយបុរសធ្លាក់ក្នុងអន្លង់ស្នេហ៍អ្នកមិនអាចដកចិត្តរួច

ប្រភព៖ tagsis ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម