តេស្តបែបចិត្តសាស្ត្រនេះ ឈុតមែន! មកមើលថាតើមួយជីវិតនេះទំនាក់ទំនងស្នេហាអ្នកអាចកើតមានប៉ុន្មានដង?

  • 2020-10-16 02:24:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្នេហាមិនត្រឹមតែផ្តល់នូវបទពិសោធន៍ដែលធ្វើអោយជីវិតមានភាពរីកចម្រើនប៉ុណ្ណោះទេ តែវាក៏បានផ្លាស់ប្តូរទស្សនៈអ្នកក្នុងផ្លូវស្នេហាផងដែរ។ តោះអ្នកអាចរើសបៀរមួយសន្លឹកដូចរូបខាងក្រោម ដែលមានពី Aដល់ D។

បៀរ A

អ្នកជាមនុស្សម្នាក់ដែលមានភាពម៉ត់ចត់ក្នុងរឿងស្នេហា បើសិនជាមើលឃើញថាបុរសនោះមិនសាកសមនឹងអ្នក អ្នកនឹងមិនខ្ជះខ្ជាយពេលវេលាទៅរីកចម្រើនជាមួយគេទេ។ ប៉ុន្តែពេលខ្លះម៉ត់ចត់ក្នុងទំនាក់ទំនងស្នេហាពេក វាមិនមែនជាជម្រើសដ៏ល្អ ហើយក៏មានបរាជ័យផងដែរ ដូច្នេះអ្នកគួរតែគិតពីខ្លួនឯងឡើងវិញ គិតថាបើសិនអ្នកមានបទពិសោធន៍ស្នេហាច្រើនក៏ល្អសម្រាប់អ្នកដែរ។

បៀរ B

អ្នកអាចមានស្នេហាពី៣ទៅ៥ដង។ ស្នេហាខ្លះធ្វើអោយអ្នកដក់ជាប់ក្នុងបេះដូង និងខ្លះទៀតអ្នកមិនដែលនឹកឃើញសោះ ឯម៉្យាងទៀតអ្នកអាចកើតការស្រលាញ់ពេលអ្នកនៅក្បែរគេរយៈយូរ។ ប្រវត្តិស្នេហារបស់អ្នកមិនទាន់មានភាពរញ៉េរញ៉ៃប៉ុណ្ណាទេ ហើយអ្នកបែរជាយល់កាន់តែច្បាស់ពីវា បង្រៀនខ្លួនអ្នកគួរជៀសឆ្ងាយពីមនុស្សបែបណា។

បៀរ C

អ្នកយ៉ាងច្រើនមានស្នេហាត្រឹម២ឬ៣ដងនឹងរងចាំថ្ងៃរៀបការតែម្តង មានន័យថាដៃគូរបស់អ្នកមិននៅឆ្ងាយពីអ្នកណាស់ណាទេ។ អ្វីដែលអ្នកត្រូវធ្ចើគឺគ្រាន់តែរស់នៅអោយបានល្អ ហើយរងចាំទេវបុត្រអ្នកបង្ហាញខ្លួនក្នុងជីវិតអ្នក។

បៀរ D

អ្នកមានស្នេហាដែលរាប់មិនអស់ ជាពិសេសអ្នកផ្តោតអារម្មណ៍នឹងការស្រលាញ់ពេក ទើបធ្វើអោយអ្នកមានការឈឺចាប់ តែមិនថ្វីទេ អ្នកហ៊ានប្រឈមមុខនឹងស្នេហាដទៃទៀតអោយតែគិតថាទៅរួច អ្នកអាចផ្តើមជាមួយមនុស្សថ្មីៗបាន។ ស្នេហាអ្នកអាចនិយាយថាមានពេលខ្លីណាស់ ប៉ុន្តែអ្នកសប្បាយចិត្តនឹងអារម្មណ៍បែបនោះ៕

ចុចអានបន្ត៖

រើសយកស្លាបណាមួយ វានឹងបង្ហាញពីបុគ្កលិកលក្ខណៈរបស់អ្នក

តើអ្នកមើលឃើញអ្វីមុនគេ នោះវានឹងបង្ហាញពីធាតុពិតរបស់អ្នក

ប្រភព៖ tagsis ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម