ជ្រើសរើសដើមឈើណាមួយក្នុងចំណោមរូបខាងក្រោមនឹងបង្ហាញប្រាប់ពីបុគ្គលិកលក្ខណៈដែលលេចធ្លោរបស់អ្នក

  • 2020-10-16 06:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការគិតកើតចេញពីខាងក្រៅ តែចំណង់ចំណូលចិត្តដែលយើងទទួលបានកើតចេញពីក្នុងខ្លួនយើងវិញទេ។ ការគិតសុទ្ធតែអាចសម្តែងចេញមកខាងក្រៅធ្វើអោយមនុស្សគ្រប់គ្នាចាប់អារម្មណ៍នឹងអ្វីដែលយើងកំពុងស្រមៃចង់បាន។ ជាក់ស្តែងវត្ថុខ្លះបានលាតត្រដាងពីបុគ្គលិកលក្ខណៈរបស់យើងដោយគ្រាន់តែបានឃើញវាដំបូង។ ក្នុងរូបភាពដើមឈើទាំង៦ នឹងប្រាប់អំពីបុគ្គលិកលក្ខណៈរបស់អ្នក អ្នកអាចជ្រើសរើសដើមឈើណាមួយបានរួចមើលការបកស្រាយខាងក្រោមនេះ។

រូបទី១: មានទំនួលខុសត្រូវនិងចូលចិត្តភាពស្ងប់ស្ងាត់

បើសិនជាអ្នកជ្រើសរើសដើមឈើមួយនេះ វាបានបង្ហាញថាអ្នកជាមនុស្សដែលមានទំនួលខុសត្រូវមិនថាការងារអ្វីឡើយអ្នកតែងតែមានដំណោះស្រាយជានិច្ចដែលញ៉ាំងអោយទុក្ខលំបាកទាំងឡាយមិនអាចធ្វើអោយអ្នកទន់ខ្សោយនិងខចុះញ៉ោមជាដាច់ខាត។ អ្នកជាមនុស្សស្ងប់ស្ងាត់យល់ដឹងពីភាពខ្លាំងនិងភាពខ្សោយរបស់ខ្លួន ហើយអ្នកតែងតែនាំមកនូវសន្តិភាពដល់មនុស្សគ្រប់គ្នា ឯស្នេហាអ្នកក៏មានភាពយូរអង្វែងដោយសារតែអ្នកយល់ថាអ្វីជាសេចក្តីសុខដែលអ្នកចង់ បានគឺសេចក្តីស្ងប់។

រូបទី២: សហការណ៍និងការគិតពិចារណា

វាបានបង្ហាញថាអ្នកជាមនុស្សម្នាក់ដែលចុះសម្រុងនឹងអ្នកដទៃ មានការសហការរីករាយនិងមានអ្នករាប់រកច្រើន ដោយសារអ្នកជាមនុស្សចិត្តធ្ងន់ស្តាប់ហេតុផលអ្នកផ្សេងឯទៀត។ ចំណុចមួយគួរអោយកត់សម្គាល់អ្នកតែងតែសម្របខ្លួនទៅនឹងបរិយាកាសខាងក្រៅពិសេសភារកិច្ចដែលត្រូវបំពេញ ប៉ុន្តែអ្នកបាត់បង់ភាពជាខ្លួនអ្នកដោយសារតែរឿងមួយនេះ បើសិនជាអាច អ្នកអាចផ្តោតទៅលើការងារ តែគួរតែរកអ្វីដែលជាសេរីភាពឬតម្រូវការសម្រាប់ជីវិតអ្នកវិញទើបប្រសើរជាង។

រូបទី៣: បញ្ញានិងភាពសប្បុរស

អត្តចរិតរបស់អ្នកគឺចូលចិត្តជួយអ្នកដទៃអោយតែឃើញគេជួបទុក្ខលំបាក។ អ្នកមានបញ្ញាឆ្លាតវ័យជាហេតុមិនថាមានបញ្ហាអ្វីត្រូវប្រឈម អ្នកតែងតែមានដំណោះស្រាយ ហើយមានភាពអត់ធ្មត់ជានិច្ច។ ម៉្យាងទៀតដោយសារភាពវ័យឆ្លាត អ្នកអាចគិតទុកមុននូវអ្វីដែលអាចនឹងកើតឡើងនាពេលអនាគត ដែលជួយអ្នកអោយមានការប្រុងប្រយ័ត្នបំផុត។

រូបទី៤: គំនិតច្នៃប្រឌិតនិងការប៉ះទង្គិចផ្នែកអារម្មណ៍

ភាពច្នៃប្រឌិតរបស់អ្នកជាផ្នែកមួយដែលធ្វើអោយជីវិតមានការប្រែប្រួល មិនថាទុក្ខលំបាកប៉ុណ្ណាទេអ្នកមិនដែលរារែងចិត្តឬបោះបង់ចោល អ្នកប្រឈមមុខជានិច្ច។ អ្នកឆាប់ទទួលរងពីពាក្យសម្តីអ្នកដទៃណាស់ វាក៏ជាចំណុចមួយដែលជួយអោយអ្នកបានយល់ថាគំនិតច្នៃប្រឌិតគឺជាផ្លូវជោគជ័យទៅថ្ងៃមុខ ដូច្នេះមានតែការតស៊ូទេទើបអាចអោយអ្វីៗប្រសើរឡើង។

រូបទី៥: ការខំប្រឹងនិងប្រសិទ្ធភាព

មិនថាការងារអ្វីដែលអ្នកទទួលបាន អ្នកតែងតែប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីសម្រេចបានជោគជ័យ។ ការខំប្រឹងប្រែងរបស់អ្នកបានផ្តល់នូវប្រសិទ្ធភាពសម្រាប់ជីវិតអ្នក បញ្ហាតូចឬធំក្តីអ្នករកវិធីដោះស្រាយមិនរាថយឡើយ។ ការតស៊ូជាឆន្ទៈរបស់អ្នក អាចកែប្រែជីវិតអ្នកអោយមានភាពស្រស់បំព្រង។

រូបទី៦: ការស្រមើស្រមៃនិងភាពជាក់លាក់

មនុស្សសកម្មដូចជាអ្នកគឺមិនដែលឆ្លងកាត់រឿងដែលស្រួលក្នុងឆាកជីវិតទេ ប៉ុន្តែអ្នកមានការគិតស្រមើស្រមៃបន្ទាប់ពីទុក្ខលំបាកដែលកើតមានហើយអ្នកនឹងបានជួបរឿងល្អៗជាច្រើន។ ការគិតបែបនេះអាចជាផ្លូវជាក់លាក់សម្រាប់អ្នក ព្រោះថាវាបានកសាងនូវក្តីសង្ឃឹមថ្មីសម្រាប់អ្នកមិនអោយអ្នកចុះចាញ់ងាយៗទេ៕

ចុចអានបន្ត៖

តើអ្នកមើលឃើញអ្វីមុនគេ នោះវានឹងបង្ហាញពីធាតុពិតរបស់អ្នក

ប្រភព៖ themindsjournal ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម