ចៀវៃ លេងឈុតធំ ពាក់ឈុតអលង្ការតម្លៃនឹកស្មានដល់ ចូលរួមកម្មវិធី
- 2020-10-09 02:21:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចៀវៃ លេងឈុតធំ ពាក់ឈុតអលង្ការតម្លៃនឹកស្មានដល់ ចូលរួមកម្មវិធី
មានវត្តមានក្នុងកម្មវិធីកាលពីពេលថ្មីៗនេះ កំពូលតារាសម្ដែងស្រីតៃវ៉ាន់ Ruby Lin បានធ្វើឲ្យគេភ្ញាក់ផ្អើលជាខ្លាំង ជាមួយឈុតគ្រឿងលំអរខ្លួនដែលមានតម្លៃស្មើនឹងផ្ទះរាប់សិបខ្នង។
យោងតាមបណ្ដាញព័ត៌មាន Sina កាលពីយប់ថ្ងៃទី ៨ ខែតុលាមុននេះ តារាសម្ដែងស្រីជើងចាស់តៃវ៉ាន់ Ruby Lin បានចូលរួមក្នុងកម្មវិធីតាំងពិព័រណ៌គ្រឿងអលង្ការលំដាប់ខ្ពស់មួយ នៅទីក្រុងតៃប៉ិ កោះតៃវ៉ាន់។ ដោយសារនេះគឺជាកម្មវិធីដាក់តាំងគ្រឿងអលង្ការ ដូចនេះហើយ ស្រីស្អាតវ័យ ៤៤ឆ្នាំ ក៏សម្ងែងមាសពេជ្រមិនធម្មតាដែរ។
ប្រភពខាងលើបានឲ្យដឹងថា ចូលរួមក្នុងកម្មវិធីនេះ តួរឿងព្រះនាងយេយេ បានលេងឈុតពេជ្រដែលមានតម្លៃដល់ទៅ ២៧លានយាន់ (៤លានដុល្លារ)។ ឈុតអលង្ការនេះត្រូវបានធ្វើឡើងដោយប្រេន Tiffany & Co. ដោយរួមមានខ្សែក ចិញ្ចៀន កងដៃ និងក្រវិល ហើយត្រូវច្នៃឡើងដោយពេជ្រ និងប្លាទីន។ ក្រៅពីឈុតពេជ្រកំពុងពាក់លើខ្លួនតម្លៃ ៤លានដុល្លារនេះ ចៀវៃក៏បានបង្ហើបផងដែរថា ជារៀងរាល់ឆ្នាំ ឲ្យតែដល់ខួបកំណើតកូនស្រី គឺនាងតែងជូនគ្រឿងអលង្ការដល់កូនស្រីតម្លៃខ្ទង់លានដុល្លារ ដូចគ្នា ដើម្បីឲ្យពេលធំឡើង កូនស្រីមានទ្រព្យស្រាប់តែម្ដង។
នាងបន្ថែមថា ដោយសារតែជំនាន់ខ្លួនមិនមានរបស់ល្អពាក់ដូចនេះ ទើបពេលនេះ នាងប៉ះប៉ូវឲ្យកូនមានរបស់ល្អ ដើម្បីធ្វើខ្លួនឲ្យស្អាត៕