មុខមាត់ពិតរបស់លុយដែលបើមិនយល់ឲ្យច្បាស់ទេ រស់នៅក្នុងសង្គមនេះមិនឈ្នះគេឡើយ
- 2020-10-09 02:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុខមាត់ពិតរបស់លុយដែលបើមិនយល់ឲ្យច្បាស់ទេ រស់នៅក្នុងសង្គមនេះមិនឈ្នះគេឡើយ
មនុស្សជាច្រើន ដោយសារតែធំឡើងក្នុងភាពសុខស្រួល ដែលធ្វើឲ្យពួកគេមិនយល់ច្បាស់ឡើយពីតម្លៃពិតប្រាកដនៃលុយ។ រហូតដល់ចូលសង្គមដោយខ្លួនឯង ទើបធ្វើឲ្យគេត្រៀមខ្លួនមិនទាន់ ត្រូវមនុស្សក្នុងសង្គមដើរក្រឡាលើបាន។ ខាងក្រោមនេះគឺជា តម្លៃពិតប្រាកដនៃលុយ ដែលអ្នកគួរតែដឹងកាន់តែឆាប់ កាន់តែប្រសើរ។
១. នៅក្នុងសង្គមនេះ លុយគឺជាផ្លាកមាសមិនបាច់ស្លាប់ ព្រោះនៅក្នុងសម័យនេះ បើអត់លុយគឺពិបាករស់ខ្លាំងណាស់ គ្មានអ្វីដែលមិនត្រូវការដល់លុយនោះឡើយ។
២. មិនថាប្រុស ឬស្រីនោះឡើយ លុយនៅតែជាកន្លែងបង្អែកដ៏រឹងមាំជាងគេដដែរ។ មនោសញ្ចេតនាសំខាន់ ស្នេហាមិនអាចខ្វះបាន តែអ្វីៗទាំងនេះ គឺអាចបាត់បង់ដោយអំណាចនៃលុយទាំងអស់។
៣. កុំមើលងាយការរកលុយ ហើយក៏កុំចាយលុយដោយធ្វេសប្រហែសឲ្យសោះ ព្រោះអ្នកមិនដឹងឡើយថា ពេលណាមួយដែលយើងត្រូវការលុយប្រញាប់ ហើយគ្មានអ្វីជាប់ខ្លួនទាល់តែសោះ។
៤. ពាក្យដែលថា លុយមិនអាចទិញសុភមង្គលបាន គឺហួសសម័យហើយ ដោយឥលូវគេប្រើពាក្យថា លុយទិញមិនបាន លុយច្រើននឹងទិញបាន។ ដូចនេះហើយ យំនៅក្នុងឡានទំនើប ក៏គ្រាន់បើជាងយំនៅក្រោមស្ពានដែរ។
៥. លុយគឺជាតម្លៃរបស់មនុស្ស សម្ដីរបស់យើង នឹងក្លាយទៅជាសម្ដីមាស សម្ដីប្រាក់ ទឹកមាត់ប្រៃ។ គេថាអ្នកមាន និយាយអីក៏សម ឯអ្នកក្រវិញ ធ្វើអ្វីក៏ខុសដែរនៅក្នុងភ្នែកមនុស្សគ្រប់រូប។
៦. លុយគឺជាកម្លាំងចិត្តដ៏ធំបំផុតសម្រាប់ការពុះពាររាល់ថ្ងៃនេះ។ ទោះហត់យ៉ាងណាក៏ដោយ បើឃើញលុយចូលកុងធនាគារ ក៏បានធូរចិត្តបន្តិចដែរ៕