ខែថ្មី បទចម្រៀងថ្មី ជាមួយ MYTV Play

  • 2020-10-08 09:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

MYTV Play នឹងមិនឱ្យទស្សនិកជនមានអារម្មណ៍ថានឿយហត់ នឿយណាយនោះឡើយ បើទោះបីនៅពេលកំពុងបំពេញការងារ ឬក៏សម្រាកជួបជុំបងប្អូន នាឳកាសដ៏វិសេសវិសាលរបស់លោកអ្នក។ សូមទទួលយកនៅទស្សនីយភាពថ្មីបន្តទៀតជាមួយ MYTV Play។

នាឳកាសដើមខែថ្មីនេះ យើងបានលើកយកបទចម្រៀងបរទេសមួយបទ គឺបទ Wonderful Tonight ដែលអាយុកាលមកដល់ពេលនេះ ៤៣ឆ្នាំ ត្រូវបកស្រាយឡើងដោយលោក ជួន ចាន់ទិត្យា នៅក្នុងស្បៃរាត្រីដ៏ស្រស់ត្រកាល ដោយការបំពក់ភ្នក់ភ្លើង លាយឡំនឹងសំឡេងរ៉ៃ រួមជាមួយហ្គីតា Acoustic ដ៏ផ្អែមរបស់តន្ដ្រីករ MYTV Play។

ចម្រៀងមនោសញ្ចេតនាបែបនេះជឿជាក់ថា នឹងធ្វើឱ្យទស្សនិកជនចងចាំនៅសេចក្ដីស្រឡាញ់ជាមួយគូរស្នេហ៍ បងប្អូន គ្រួសារ នាពេលរាត្រីដ៏អស្ចារ្យ ដក់ជាប់ក្នុងក្រអៅបេះដូងរបស់ប្រិយមិត្ត។

កម្មវិធីដែលទទួលបានការគាំទ្រយ៉ាងច្រើននេះ ធ្វើការចាក់ផ្សាយជារៀងរាល់ថ្ងៃ នៅលើកញ្ចក់ទូរទស្សន៍ MYTV ហើយដើម្បីឱ្យកាន់តែងាយស្រួលជាងនេះទៀត គឺបងប្អូនទស្សនិកជនអាចចូលទស្សនាក្នុងបណ្ដាញសង្គមហ្វេសប៊ុកផេក “MYTV Play” និង Chanel Youtube “MYTV Play” លោកអ្នកនឹងទទួលបាននៅបទចម្រៀងថ្មីៗបន្តទៀត ជាមួយ Idol ក្នុងដួងចិត្ត។

សូមចុច Link ខាងក្រោម៖

អត្ថបទពេញនិយម