ហេតុផលទាំង៨ដែលអ្នកគួរតែអភ័យទោសមិនថារឿងអ្វីក៏ដោយ

  • 2020-10-08 02:53:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅពេលដែលអ្នកមានបញ្ហាពិបាកក្នុងការអភ័យទោសអោយនរណាម្នាក់ អ្នកគួរតែស្វែងរកមូលហេតុផ្សេងៗដែលជួយញ៉ាំងអោយអ្នកអាចអត់អោន ដោយមិនមានការគុំគួន ព្រោះថាការអភ័យទោសវាជារឿងសុជីវធម៌ដែលយើងគួរតែខ្ចាប់ខ្ខួនជានិច្ច។

ដូចម្តេចដែលហៅថាការអភ័យទោស? មនុស្សនៅលើសកលលោកបានបកស្រាយពីអត្ថន័យនៃពាក្យនេះខុសៗគ្នាដោយអាស្រ័យទៅនឹងសង្គមដែលគេរស់នៅ ប៉ុន្តែជារួម គេអាចនិយាយថាការអភ័យទោសគឺជាសុជីវធម៌ ជាភាពល្អនៃចិត្ត ការតាំងចិត្តជាកណ្តាលទោះបីទទួលរងភាពមិនសមហេតុសមផលដែលមកពីជនដទៃក៏ដោយ។

ការអភ័យទោសកើតឡើងបានគ្រប់ស្ថានការណ៍ មិនថាជាការគោរព ចិត្តបុណ្យ ចិត្តទូលាយ ក៏ដូចជាក្នុងសេចក្តីស្នេហា ពីព្រោះការលើកលែងទោសមិនមែនបានថាអ្នកគ្រាន់តែអធ្យាស្រ័យអោយគេប៉ុណ្ណោះទេ តែការលើកលែងទោសគឺអ្នកចងចាំនឹងទង្វើគេធ្វើដាក់អ្នក ហើយអ្នកក៏មិនអោយខ្លួនអ្នកទៅជា់ពាក់ព័ន្ធនឹងគេទៀតផងដែរ។ នេះជាហេតុផលទាំង៨ដែលអ្នកគួរតែអភ័យទោសចំពោះអ្នកដែលបានធ្វើខុសលើរូបអ្នក៖

១. ការអភ័យទោសអាចអោយអ្នកមិនមានភាពខឹងឆេវឆាវ និងគុំគួន

២. ជួយពង្រឹងទំនាក់ទំនងស្នេហាអ្នកអោយទទួលយកអ្នកណាដែលគេស្រលាញ់អ្នកពិតមែន

៣. អ្នកក្លាយជាមនុស្សដែលមានការគិតល្អជាងមុន

៤. អាចកសាងទំនាក់ទំនងជាមួយអ្នកដទៃ ពិសេសជាមួយអ្នកដែលអ្នកនឹងលើកលែងទោសដោយគេអាចដឹងពីកំហុសគេ

៥. ជួយលើកទឹកចិត្តអ្នកអោយមានការប្រឈមមុខនឹងរឿងដែលនឹងកើតឡើង ហើយត្រូវរក្សាចិត្តអោយស្ងប់

៦. អោយសមាជិកគ្រួសារអ្នកដឹងថាការអភ័យទោសគឺជាប្រភពនៃភាពស្ងប់ស្ងាត់ ជាសន្តិភាពនៃចិត្ត

៧. ជួយជ្រោមជ្រែងអោយអ្នកបន្តដំណើរជីវិតទៅមុខបន្ត ទោះបីមានបញ្ហាអ្វីកើតឡើងក៏ដោយ

៨. ជាការហ្វឹកហាត់នៃចិត្តអោយក្លាយជាមនុស្សចិត្តធ្ងន់ មិនងាយទទួលរងសម្តីអ្នកដទៃ។

ការអភ័យទោសចំពោះអ្នកដទៃទោះជាគេមិនមើលឃើញពីទង្វើល្អរបស់អ្នកក៏ដោយ តែសូមរក្សាចិត្តអ្នកបែបនេះរហូត នោះអ្នកនឹងមិនចុះចាញ់នឹងជីវិតងាយៗ ហើយបើសិនគុំគួនបានត្រឹមតែភាពអន់ចិត្ត ការខឹងច្រឡោត អ្នកគួរតែរំសាយកំហឹងអ្នកចេញដោយលើកលែងទោសអោយអ្នកគ្រប់គ្នា៕

រូបភាព៖ Pinterest

ចុចអានបន្ត៖

មនុស្ស៧ប្រភេទដែលអ្នកគួរតែចៀសវាងបើសិនជាអ្នកចង់ទទួលបានភាពជោគជ័យក្នុងជីវិត

អត្ថបទ៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម