តិចនិចងាយៗក្នុងការបកនិងហាន់ខ្ទឹមបារាំងតាមបែបជប៉ុនដែលមិនធ្វើអោយអ្នកហូរទឹកភ្នែក

  • 2020-10-08 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជប៉ុនចូលចិត្តយកខ្ទឹមបារាំងមកធ្វើម្ហូបណាស់ដូចជា Tonkatsu និងផាសតាជាដើម។ ប៉ុន្តែអ្វីដែលមានភាពពិបាកនោះគឺការបកនិងហាន់ខ្ទឹមបារាំងតែងតែធ្វើអោយហូរទឹកភ្នែក។ តែកុំព្រួយបារម្មណ៍អី យើងនឹងប្រាប់អ្នកតើធ្វើបែបណាទើបអ្នកមិនហូរទឹកភ្នែក។

វិធីងាយនោះគឺប្រើប្រាស់ Microwave

ជាដំបូងអ្នកគ្រាន់តែកាត់ខ្ទឹមបារាំងជាពីរស្មើគ្នា ហើយយកទៅដាក់ក្នុង Microwave កំណត់ដាក់៥០០watt និង

រយៈពេល២នាទី។ ហេតុអ្វីបានជាការប្រើMicrowave មានភាពងាយស្រួលនិងមិនធ្វើអោយអ្នកក្រហាយភ្នែក?

ការពិតដែលMicrowaveអាចធ្វើអោយសំបកនិងសាច់មិនជាប់គ្នា ដូច្នេះវាមានភាពងាយស្រួលក្នុងការបកខ្ទឹមបារាំងដោយដៃ មួយយ៉ាងទៀត Microwaveមានតួនាទីធ្វើអោយបង្អាក់អង់ស៊ីម propane thiol oxideដែលមិនអាចអោយអ្នកហូរទឹកភ្នែកបាន ព្រោះកាលណាតែអ្នកហាន់ខ្ទឹមបារាំង នោះអ្នកធ្វើអោយកោសិកាខ្ទឹមត្រូវបានបំផ្លាញ ហើយជាតិpropane thiol oxideនឹងហើរចូលភ្នែករបស់អ្នក ជាហេតុដែលនាំអោយអ្នកក្រហាយភ្នែក។

ការប្រើប្រាស់ Microwave គឺសម្រាប់តែចម្អិនតែប៉ុណ្ណោះ ចុះបើសិនជាអ្នកចង់ញ៉ាំជាប្រភេទសាលាដវិញ បែបស្រស់ៗ តើអ្នកគួរធ្វើបែបណា? អ្នកអាចយកខ្ទឹមបារាំងដាក់ក្នុងទូរទឹកកករយៈពេល៣០នាទី ប៉ុន្តែវាធ្វើអោយអ្នកក្រហាយភ្នែក។ ដើម្បីអោយខ្ទឹមបារាំងផ្អែមសាកសមសម្រាប់ធ្វើសាលាដស្រស់ញ៉ាំ អ្នកអាចធ្វើតាមវិធីនេះបាន៖

គុណសម្បត្តិ និង គុណវិបត្តិ៩យ៉ាងនឹងកើតឡើង នៅពេលអ្នកបរិភោគអាហារហឹរៗ

យកខ្ទឹមបារាំងពាក់កណ្តាលឬ៨០ក្រាមដោយរៀបវាស្តើងៗ បន្ទាប់មកដាក់លើថាសដោយរុំដោយថង់ប្លាស្ទិច ហើយដាក់ក្នុង Microwave កំណត់សីតុណ្ហភាព ៦០០wattក្នុងរយៈពេល៣នាទី តែបើប្រើខ្ទឹមទាំងមូល ត្រូវប្រើរយៈពេល៦នាទី នោះអ្នកនឹងទទួលបានខ្ទឹមបារាំងដែលផ្អែមហើយមិនចាំបាច់ក្រហាយភ្នែក។

ការធ្វើតាមវិធីនេះគឺសម្រាប់អ្នកដែលគាត់មានភាពមមាញឹកក្នុងជីវភាពប្រចាំថ្ងៃ ព្រោះថាបើយកដាក់ក្នុងទូរទឹកកកគឺត្រូវចំណាយពេលយូរ ហើយធ្វើអោយអ្នកហូរទឹកភ្នែកទៀតផង៕

រូបភាព៖ Pinterest

ចុចអានបន្ត៖

មូលហេតុ៥ ដែលអ្នកមិនគួរប្រើប្រាស់ទូរសព្ទរបស់អ្នកក្នុងបន្ទប់ទឹក

ប្រភព៖ Sanook ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម