អ្នកអាចនឹងទទួលទានយ៉ាអួមិនបានត្រឹមត្រូវ បើមានទម្លាប់ ៤ យ៉ាងនេះ

  • 2020-10-08 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាពិសេសអ្នកចង់សម្រកទម្ងន់ គួរចៀសវាងកំហុសទាំងនេះដាច់ខាត៖

១. ចាប់អារម្មណ៏តែពីចំនួន កាឡូរី

ពិតហើយដែលថា បើចង់ស្រកគីឡូនោះមានតែទទួលទានអហារដែលមានកាឡូរីទាបនោះ តែពេលខ្លះការរិតត្បិតចំនួនកាឡូរីខ្លាំងក៏អាចនឹងមិនល្អដែរ។ ទោះជាអ្នកកំពុងតែព្យាយាមកាត់បន្ថយបរិមាណកាឡូរីដែលអ្នកទទួលទានក៏មិនត្រូវភ្លេចពីបរិមាណនៃសារជាតិចិញ្ចឹមដែលអ្នកត្រូវទទួលទានដើម្បីផ្គត់ផ្គង់ដល់សកម្មភាពប្រចាំថ្ងៃនៃរាងកាយអ្នកដែរ។

២. ជ្រើសរើសយ៉ាអួប្រភេទ Fat-free

តាមពិតទៅ មិនមែនគ្រប់ផលិតផលដែលមានជាតិខ្លាញ់ទាប សុទ្ធតែមិនធ្វើអោយយើងឡើងទម្ងន់នោះទេ ពេលខ្លះផលិតផលទាំងនេះក៏មានសារជាតិបន្ថែមរសជាតិ ព្រមទាំងជាតិស្ករថែមទៀតផង។ បើសិនជាយ៉ាអួនេះមានជាតិស្ករច្រើនជាង ១៨ ក្រាម អ្នកមិនគួរជ្រើសរើសយ៉ាអួប្រភេទនេះនោះទេ។

៣. ទទួលទានច្រើនលើសកំណត់

មានមនុស្សមួយចំនួនធំគិតថា ដោយយ៉ាអួត្រូវបានណែនាំអោយទទួលទានជាពិសេសចំពោះអ្នកដែលចង់សម្រកទម្ងន់ ហើយក៏ទទួលទានក្នុងបរិមាណច្រើន។ យោងទៅតាមអ្នកជំនាញអាហារូបត្ថម្ភ អ្នកមិនគួរទទួលទានអោយច្រើនជាង ១០០ មីលីលីត្រក្នុងមួយថ្ងៃនោះទេ។

៤. ទទួលទានឡូកឡំជាមួយអាហារមិនល្អ

អ្នកខ្លះមានទម្លាប់បន្ថែមគ្រាប់ធញ្ញជាតិ និង ផ្លែឈើជាច្រើនមុខពេលទទួលទានយ៉ាអួ។ បើសិនជាអ្នកមានបញ្ហាលើសជាតិអាស៊ីតក្នុងក្រពះគួរតែកុំទទួលទានបែបនេះអោយសោះ ហើយបើចំពោះអ្នកដែលចង់សម្រកទម្ងន់វិញ ការទទួលទានបែបនេះអាចនឹងធ្វើអោយអ្នកទទួលទានកាឡូរីកាន់តែច្រើន ជាពិសេសបើអ្នកគ្រាន់តែទទួលទានវាជាអាហារសម្រន់នោះ។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម