ហេតុអ្វីបានជាមនុស្សភាគច្រើនមិនអាចឈប់ទទួលទានអាហារដែលមិនល្អសម្រាប់សុខភាពបាន?

  • 2020-10-05 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចំពោះអ្នកដែលចង់សម្រកទម្ងន់ប្រាកដជាដឹងយ៉ាងច្បាស់ក្នុងចិត្តហើយ ថាអាហារដែលមានសារជាតិប្រៃខ្ពស់អាចធ្វើអោយឡើងទម្ងន់ដោយមិនដឹងខ្លួនបាន តែពេលខ្លះក៏ទប់ចិត្តសឹងតែមិនបាន។ ទាំងនេះអាចជាមូលហេតុដែលធ្វើអោយអ្នកចេះតែឃ្លានអាហារប្រភេទនេះ៖

១. រាងកាយអ្នកមិនមានជាតិទឹកគ្រប់គ្រាន់

ជាទូទៅរោគសញ្ញាដែលរាងកាយអ្នកកំពុងតែត្រូវការជាតិទឹកនោះអាចជាការឈឺពោះតិចៗ ឈឺក្បាល វិលមុខ ចង់ក្អួតជាដើម។ តែការដែលចេះតែឃ្លានរបស់ប្រៃៗ ក៏អាចជារោគសញ្ញាមួយផងដែរ។ ម្យ៉ាងវិញទៀតមនុស្សភាគច្រើនតែងយល់ច្រឡំថាការស្រេកទឹកគឺជាការឃ្លានចំនីទៅវិញ។ បើសិនជាអ្នកតែងមានទម្លាប់ឃ្លាននំកញ្ខប់ប្រៃៗ ពេលយប់នោះ សាកល្បងផឹកទឹកត្រជាក់ៗមួយកែវលមើល ព្រោះវាអាចមកពីអ្នកស្រេកទឹកមិនមែនឃ្លាននោះទេ។

២. បែកញើសខ្លាំងពេកពេលហាត់ប្រាណម្ដងៗ

ប្រសិនបើអ្នកបែកញើសច្រើនក្នុងរយៈពេលខ្លី បរិមាណសូដ្យូមនៅក្នុងខ្លួនរបស់អ្នកមានការថយចុះទៅតាមនោះដែរ ឧទាហរណ៍ដូចជាការធ្វើហាត់ប្រាណរបៀប Crossfit, Spin Classes និង Hot Yoga ជាដើម។ ការថយចុះនៃជាតិសូដ្យូម អាចជាអ្វីដែលអ្នកត្រូវការបើសីនជាអ្នកកំពុងតែចង់ស្រកគីឡូនោះ ហើយបើមិនចង់ចំនាយកម្លាំងទៅហាត់ប្រាណអត់ប្រយោជន៏នោះ គួរតែព្យាយាមកុំទទួលទានអាហារដែលមានជាតិសូដ្យូមខ្ពស់ក្រោយពេលហាត់ប្រាណរួច។

៣. ជិតមករដូវ

ហេតុផលមួយទៀតនោះគឺអាចមកពី ថ្ងៃនោះជិតមកដល់ហើយ។ អ្នកប្រហែលជាមិនដែលចាប់ភ្លឹកនោះទេ តែវាក៏អាចជារោគសញ្ញាមុនពេលមករដូវ ព្រោះតែអរម៉ូនក្នុងរាងកាយអ្នកមានការប្រែប្រួល។

ប្រភព៖ girlstyle-kr ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម