តើមនុស្សដែលអ្នកចូលចិត្ត គេគិតបែបណាចំពោះអ្នក? សាករើសសន្លឹកបៀរមួយ
- 2020-10-02 05:02:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើមនុស្សដែលអ្នកចូលចិត្ត គេគិតបែបណាចំពោះអ្នក? សាករើសសន្លឹកបៀរមួយ
តោះ សាករើសរូបមួយទៅ ដើម្បីដឹងថា មនុស្សដែលអ្នកស្រលាញ់ចូលចិត្ត គេគិតបែបណាចំពោះអ្នក។
១. បើអ្នករើសយកសន្លឹក A
ក្នុងក្រសែភ្នែកមនុស្សម្នាក់នោះ គេគិតថាអ្នកជាមនុស្សអាថ៌កំបាំង ពិបាកស្វែងយល់ ប្រៀបដូចជារូបអាថ៌កំបាំងដែលគេត្រូវចំណាយពេលតាមដានខ្លាំងមែនទែន។ គេមានអារម្មណ៍ថា អ្នកកំពុងលាក់អ្វីមួយ មិនព្រមបង្ហាញពីខ្លួនឯងពិតដល់អ្នកផ្សេងឲ្យបានដឹង។ ហេតុនេះហើយ វាជាបញ្ហាលំបាកមួយដែលគ្មានចម្លើយ ក្នុងក្រសែភ្នែករបស់គេផងដែរ។
តែតាមពិតទៅ អ្នកជាមនុស្សមិនសូវពូកែខាងបូរបាច់ឡើយ តែអ្នកជាមនុស្សឆ្លាតចេះដឹងពីរបៀប Take Care យ៉ាងស្ងៀមស្ងាត់ចំពោះអ្នកដទៃ។ ចេះគោរព និងមិនបំពានអារម្មណ៍របស់គេ ។ អ្នកគ្រាន់តែចូលចិត្តសកម្មភាពណាដែលស្ងប់ស្ងាត់ ដែលអ្នកយល់ថាវាជួយដល់សម្ព័ន្ធស្នេហារបស់អ្នកបានល្អប្រសើរ ដែលសុំត្រឹមប៉ុណ្ណឹង គឺគ្រប់គ្រាន់សម្រាប់អ្នកហើយ។
២. បើអ្នករើសយកសន្លឹក B
អ្នកដឹងអត់? Ex របស់អ្នកកំពុងគិតថា អត្តចរិតរបស់អ្នកពិតជាល្អណាស់ ហើយក៏សក្ដិសមធ្វើជាស្វាមី / ភរិយា ដ៏ល្អម្នាក់ បន្ទាប់ពីរៀបការរួចផងដែរ។ គេបានចាត់ទុកអ្នក ជាមនុស្សសំខាន់ម្នាក់ ប្រឹងប្រែងធ្វើការ ច្បាស់លាស់ និងទន់ភ្លន់។ តែអ្នកក៏មើលទៅតឹងតែង មានទស្សនៈផ្ទាល់ខ្លួន ក្បាលរឹងមិនធម្មតា និងមិនងាយបង្ក្រាបបាននោះទេ។ ជួនកាល មនុស្សម្នាក់នោះគិតថា គាត់ពិបាកនឹងដើរផ្លូវជាមួយអ្នកបន្តិច ហើយមានតែអ្នកដែលមានអត្តចរិតស្រដៀងគ្នាប៉ុណ្ណោះ ទើបអាចសម្របជាមួយអ្នកបាន។ ម្យ៉ាងទៀត អ្នកក៏ជាមនុស្សដែលងប់នឹងការងារ និងតឹងរឹងពេកថែមទៀត។
៣. បើអ្នករើសយកសន្លឹក C
គាត់មានអារម្មណ៍ថា អ្នកជាមនុស្សម្តងចិត្តក្តៅ ម្តងចិត្តត្រជាក់។ សកម្មភាពរបស់អ្នកពេលខ្លះក៏មិនច្បាស់លាស់ ដែលធ្វើឲ្យគាត់ពិបាកយល់ពីជម្រៅចិត្តឲ្យប្រាកដយ៉ាងណា។ ក្នុងកែវភ្នែករបស់គេ មើលឃើញអ្នកជាមនុស្សស្រលាញ់សេរីភាព ចិត្តទូលាយ ព្រមទាំងចេះបង្កើតសម្ព័ន្ធមិត្តក្នុងសង្គម និងមិត្តភក្កិបានយ៉ាងច្រើន នេះដោយសារអ្នកតែងឲ្យតម្លៃទៅលើផ្នែកទំនាក់ទំនង និងការនិយាយផងដែរ។ យ៉ាងនេះហើយ គេតែងចាត់ទុកអ្នកជាមនុស្សល្អ ប៉ុន្តែពេលខ្លះដោយសារតែអ្នកម្តងក្តៅ ម្តងត្រជាក់ ទើបធ្វើឲ្យគេមានអារម្មណ៍ថាមិនសូវមានសុវត្ថិភាពសម្រាប់គេ។ ដូច្នេះ អ្នកត្រូវចេះបង្កើនការជឿទុកចិត្តទ្វេដងដល់អ្នកដទៃ ប្រសិនបើអ្នកពិតជាចង់ពង្រឹងទំនាក់ទំនងនេះមែន។
៤. បើអ្នករើសយកសន្លឹក D
សម្រាប់មនុស្សម្នាក់នេះ អ្នកគឺជាមនុស្សរឹងមាំបំផុត មានចំណេះដឹង ឯករាជ្យ ព្រមទាំងចេះគ្រប់គ្រងអារម្មណ៍ផ្ទាល់ខ្លួនបានយ៉ាងល្អ។ គាត់ពិតជាលួចសរសើរអ្នកអស់ពីចិត្ត នូវការលះបង់ដ៏ខ្ជាប់ខ្ចួននេះ។ បើទោះជាអ្នកមានកំហឹងដូចភ្នំភ្លើងយ៉ាងណា ក៏អ្នកនៅតែធ្វើចិត្តត្រជាក់បាន។ អ្នកគឺជាមនុស្សសកម្ម មានសមត្ថភាព ចេះរីករាយនូវជ័យជម្នះរបស់អ្នកផង និងបង្កើតអ្វីថ្មីៗបានគ្រប់កាលៈទេសៈ។ អ្នកដទៃតែងតែសប្បាយរីករាយពេលបាននៅជិតអ្នក៕