ឈ្លោះគ្នាបែបនេះ ទើបក្ដីស្រឡាញ់កើនឡើងលើសដើម

  • 2020-10-01 02:32:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាទូទៅការដែលមិនស្ដាប់គ្នា និង ប្រាប់ពីរឿងដែលអ្នកមិនពេញចិត្តអោយគ្នាដឹង អាចជាមូលហេតុមួយដែលធ្វើអោយគូស្នេហ៏ចេះតែឈ្លោះប្រកែកគ្នាមិនស្រាកស្រាន្តនោះ។ ទាំងនេះជារបៀបដែលឈ្លោះគ្នាដែលជួយអោយទំនាក់ទំនងរវាងអ្នកនឹងគេកាន់តែប្រសើរឡើង៖

១. សរសើរ និង ប្រាប់ពីអ្វីដែលអ្នកមិនពេញចិត្តក្នុងពេលតែមួយ

តិចនិចមួដែលល្អ ហើយថែមទាំងអាចអោយមិនឈ្លោះគ្នាបានទៀតផងនោះ គឹមិនត្រូវលើកឡើងពីចំនុចដែលអ្នកមិនពេញចិត្តពីគេប៉ុណ្ណោះទេ ត្រូវព្យាយាមបន្ថែម និង បញ្ចូលពីអ្វីដែលអ្នកពេញចិត្តពីគេ។ ឧទាហរណ៏បើសិនជាគេ ទម្លាប់ទៅណាមកណាយឺតជាប្រចាំនោះ អ្នកអាចលើលសរសើរគេដោយថា បងឯងពូកែធ្វើការចឹង បើទៅធ្វើការទាន់ម៉ោងទៀតមិនដឹងជាមេស្រលាញ់ប៉ុណ្ណាទេ។

២. រៀនអត់អោនអោយគេ ទោះមិនបានលឺពាក្យសុំទោស

ពេលខ្លះ បើសិនជាគេជាមនុស្សដែលរឹងរូសទៀត វាអាចមិនមែនជារឿងងាយស្រួលនោះទេ ដែលអោយគេមកនិយាយាសុំទោស ហើយទទួលកំហុសអោយចំៗ នោះ ហើយការដែលទាមទារពាក្យសុំទោសពីគេ មានតែធ្វើអោយរឿងដែលតូចតាចកាន់តែធំឡើងនោះទេ។ ការដឹងកំហុសមិនអាចតែជាពាក្យសុំទោសតែមួយមុខនោះទេ កាយវិការដែលបង្ហាញថាគេដឹងខុស ហើយព្យាយាមកែប្រែទេ​ជារឿងអ្នកគួរតែរីករាយនឹងទទួលនោះ។

៣. ពេលខ្លះត្រូវធ្វើជាចាញ់ដើម្បីឈ្នះ

ធម្មតាទេនៅពេលដែលខឹង តែងតែចង់យកត្រូវ និង យកឈ្នះរៀងខ្លួននោះ តែត្រូវតែចាំក្នុងចិត្តថា ពេលដែលមានកំហឹងនៅក្នុងខ្លួនមិនមែនជាពេលដែលសាកសមក្នុងមកវែកញែកអ្នកណាត្រូវ អ្នកណាខុសនោះទេ។ ពេលដែលចាប់ផ្ដើមមានអារម្មណ៏ថា​អ្នកកំពុងតែជិតទាស់សម្ដីគ្នានោះ គួរតែព្យាយាមមិននៅក្បែរគ្នាមួយរយះ ហើយចាំមកនិយាយគ្នា រកដំណោះស្រាយពេលដែងត្រជាក់ចិត្តរៀងខ្លួនហើយ។

ប្រភព៖ girlstyle-kr ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម