កំភួនជើងត្រយូងចេកធ្វើឲ្យស្រីៗមិនហ៊ានស្លៀកខ្លី តែកុំបារម្ភហាត់របៀបនេះនឹងស្រឡូនវិញ
- 2020-09-30 04:11:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំភួនជើងត្រយូងចេកធ្វើឲ្យស្រីៗមិនហ៊ានស្លៀកខ្លី តែកុំបារម្ភហាត់របៀបនេះនឹងស្រឡូនវិញ
កំភួនជើងដូចត្រយូងចេក ជាក្ដីអាម៉ាស់មួយសម្រាប់មនុស្សស្រី បើទោះជាវាមិនសូវធំក៏ដោយ។ អ្នកដែលមានសភាពជើងបែបនេះ ប្រាកដជាមិនហ៊ានស្លៀកពាក់ខ្លីៗឡើយ ហើយភាគច្រើនជ្រើសរើសខោខោវប៊យជើងវែង ដើម្បីបិទបាំង។ តែកុំស្ទាក់ស្ទើរទៀតអី សាកល្បងលំហាត់ប្រាណបែបសាមញ្ញៗនេះជារៀងរាល់ថ្ងៃ អ្នកនឹងឃើញជើងប្រែជាស្រឡូនស្អាតមកវិញបាន។ មើលពីរបៀបហាត់ប្រាណទាំង ៦ ខាងក្រោមនេះ៖
លំហាត់ប្រាណទី ១ ឈរជំទើត
វាជាវិធីសាមញ្ញ និងមិនតម្រូវឲ្យអ្នកមានកាយសម្បទារឹងមាំ ឬប្រើបច្ចេកទេសខ្លាំងឡើយ គ្រាន់តែមានការតស៊ូគឺគ្រប់គ្រាន់។ ដំបូងអ្នកឈរជើងទាំងពីរឲ្យឃ្លាតពីគ្នាបន្តិច ហើយស្មាត្រូវត្រង់ស្របជាមួយត្រគាក និងដៃអាចច្រត់ចង្កេះបាន។ បន្ទាប់មកហើបកែងជើង ដោយឈរនឹងចុងជើង ធ្វើបែបនេះឡើងលើ និងចុះក្រោម ៣០ ដង និងចុងក្រោយឈរចុងជើង ៣០ វិនាទី។
លំហាត់ប្រាណទី ២ ឱនងើបៗដោយប្រើចុងជើង
ចំណែកចលនាទី ២ វិញ គឺអ្នកគ្រាន់តែឈរធម្មតា ហើយឱនងើបចុះឡើងៗ ២០ ដង តែលក្ខណៈពិសេសគឺឈរនៅចុងជើងទើបមានប្រសិទ្ធភាព។ ចំណាំ៖ កែងជើងមិនអាចប៉ះនឹងកម្រាលឥដ្ឋបានទេ។
លំហាត់ប្រាណទី ៣ អង្គុយដោយសង្កត់លើចុងជើង ហើយដៃបោះត្រង់ទៅមុខ
រីឯក្បាច់ទី ៣ វិញ គឺបន្តអង្គុយនៅលើម្រាមជើងរបស់អ្នក ហើយគ្រាន់តែផ្ដោតលើចុងជើងជាសំខាន់ ហើយកែងជើងក៏មិនអាចប៉ះដីបានដែរ។ អង្គុយចោងហោងបែបនេះក្នុងពេល ១០ វិនាទី។
លំហាត់ប្រាណទី ៤ ឈានទៅម្ខាងៗ
មិនស្មុគស្មាញទេ អ្នកគ្រាន់តែបោះជំហានទៅខាងឆ្វេង ហើយផ្លាស់ប្ដូរជើងទៅខាងស្ដាំវិញ ដោយលើកឡើង។ បន្តធ្វើសកម្មភាពបែបនេះរយៈពេល ៣០ វិនាទីជើងម្ខាងៗ។
លំហាត់ប្រាណទី ៥ ឈរបង្វិលជើង
ឈរចុងជើង ហើយបង្វិលជើងរបស់អ្នកឲ្យរហ័សរយៈពេល ៣០ វិនាទី។ បន្ទាប់មកឈានដល់សកម្មភាពទី ២ ក្នុងច្បាច់ទី ៥ នេះ ដោយឈរហើបៗជើងបែបលឿនៗ ២០ វិនាទីទៀត។
លំហាត់ប្រាណទី ៦ ឈរកន្ធែកជើង ហើយហើបដូចដំណើរសត្វផេនឃ្វីន
ដើម្បីកាត់បន្ថយអារម្មណ៍ឈឺចាប់ និងអស់កម្លាំងសូមអ្នកអាចលោតៗទៅចំហៀងដូចសត្វផេនឃ្វីនពេលប្រហែលជា ៣០ វិនាទី។
លំហាត់ប្រាណខាងលើគឺសាមញ្ញ ប៉ុន្តែតម្រូវឲ្យអ្នកមានការប្ដេជ្ញាចិត្តខ្លាំង ព្រមនឹងមានភាពឈឺចាប់ទៀត ទើបអាចទទួលបានលទ្ធផល។ ខិតខំប្រឹងប្រែងធ្វើតាមជំហាននីមួយៗរយៈពេលមួយសប្ដាហ៍អ្នកនឹងសម្គាល់ឃើញមានការផ្លាស់ប្ដូរកំភួនជើង។ លើសពីនេះរាល់យប់មុនពេលចូលគេងអ្នកគួរយកប្រេងដូង / ប្រេងអូលីវ / ប្រេងផ្កាឈូករ័ត្ន ដើម្បីដុសម៉ាស្សាកំភួនជើងរយៈពេល ៥ នាទីរឹតតែបង្កើនល្បឿនសម្រកថែមទៀត៕
ចុចអាន៖៩ស្ទីលថតរូបយកដៃប៉ះមុខសម្រាប់មិត្តនារីចង់ប្តូរស្ទីល