ក្រោយ​ជម្រុះ​កោសិកា​ងាប់​លើ​ស្បែក​មុខ ស្រី​ៗ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ទាំង ៦ នេះ

  • 2020-09-29 02:28:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ថែរក្សា​ស្បែក​មុខ​បាន​ស្រស់​ស្អាត ជា​តួនាទី​របស់​របស់​ស្ត្រី តែ​គ្មាន​នរណា​ម្នាក់​អាច​ជៀស​ផុត​ពី​ការ​ទទួល​រង​ផល​ប៉ះពាល់​ជាច្រើន​ពី​បរិយាកាស​ខាងក្រៅ​បាន​ឡើយ។ ដូច​នេះ​ដើម្បី លុប​បំបាត់​កខ្វក់ បាក់តេរី និង​ជួយ​ស្បែក​ឆាប់​រហ័ស​មាន​សំណើម អ្នក​គួរតែ​ជម្រុះ​កោសិកា​ងាប់​ជា​ប្រចាំ៖

១.ជម្រះ​រន្ធញើស

អត្ថប្រយោជន៍​ដំបូង​ទទួល​បាន គឺ​អាច​ជួយ​រំដោះ​រន្ធញើស​ពី​បាក់តេរី។ ចំពោះ​ស្បែក​ស្ងួត​ការ​ជម្រុះ​កោសិកា​ចាស់​ៗ​លើ​ស្បែក​មុខ ពិតជា​មាន​សារៈសំខាន់​ និង​គួរតែ​ធ្វើ​រៀងរាល់​សប្ដាហ៍។ ព្រោះ​វា​ជួយ​សម្អាត​រន្ធញើស និង​មិន​ធ្វើឲ្យ​កើត​មុន​ខ្សាច់។

រូបតំណាង

**២.បង្ការ​មុន**

ព្រោះតែ​សម្អាត​រន្ធញើស​បាន​ល្អ ទើប​ជួយ​ទប់ស្កាត់​មិន​ឲ្យ​កើត​មាន​មុន​ខ្ទុះ មុន​ខ្សាច់ លើ​មុខ​បាន។

៣.ធ្វើឲ្យ​ស្បែក​មុខ​ភ្លឺ​រលោង និង​កាត់បន្ថយ​ស្នាម​ខ្មៅ

កោសិកា​ងាប់​គឺជា​មូលហេតុ​មួយ​ដែល​នាំ​ឲ្យ​ស្បែក​របស់​អ្នក​មើល​ទៅ​ស្រអាប់ និង​មិន​ស្រស់​បំព្រង។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ស្ត្រី​គួរតែ​ប្រើ​ផលិតផល​បំបាត់​ជាតិ​ខ្លាញ់​ជាប្រចាំ និង​ដុស​ខាត​ស្បែក​មុខ​មួយ​សប្ដាហ៍​ម្ដង។

៤.កម្ចាត់​ការ​កកស្ទះ​សរសៃ​ឈាម​នៅ​ក្រោម​ស្បែក

ការ​សម្អាត​ស្បែក​បាន​ល្អ ក៏​ជួយ​បង្កើន​ចរន្ត​ឈាម អុកស៊ីហ្សែន ទៅ​ចិញ្ចឹម​ស្បែក​ថ្មី​បាន​យ៉ាង​ល្អ​ផង​ដែរ។

៥.ស្បែក​ថ្មី​លូតលាស់​ល្អ

ក្រោយ​ជម្រុះ​កោសិកា​ងាប់​លើ​ស្បែក ធ្វើឲ្យ​កោសិកា​ថ្មី​ដុះ​មក​មាន​សុខភាព​ល្អ។

៦.ជំរុញ​ការ​ផលិត​កូឡាជែន

អត្ថប្រយោជន៍​ចុងក្រោយ​បំផុត​គឺ​ជួយ​រំញោច​ការ​សំយោគ​កូឡាជែន ដើម្បី​ធ្វើឲ្យ​ស្បែក​កាន់តែ​ប្រសើរ​ឡើង និង​ជួយ​កាត់​បន្ថយ​ការ​លេចឡើង​មុខ​ខ្លាញ់ និង​ខ្មៅ​ស្រអាប់៕

រូបតំណាង

ចុចអាន៖នាំមកជូនដោយ ស្បែក​មុខ​តឹង​រលោង​ស្អាត​ដូច​ក្មេង​ស្រី​វ័យ ១៨ ឆ្នាំ គ្រាន់តែ​ហាត់​ប្រាណ​ផ្ទៃ​មុខ​បែបនេះ

ប្រភព៖ afamily ប្រែសម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម