វិធី​ដែល Selena Gomez រើស​សម្លៀកបំពាក់​ដើម្បី​បិទ​បាំង​ស្នាម​វះកាត់​វែង​លើ​ពោះ និង​ភ្លៅ

  • 2020-09-28 04:13:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​ការ​វះកាត់​ព្យាបាល​ក្រលៀន តារា​ចម្រៀង និង​សម្ដែង​ល្បី​ឈ្មោះ​ហូលីវូដ Selena Gomez ត្រូវ​បន្សល់​នូវ​ស្លាក​ស្នាម​ដ៏​ធំ​មួយ​ដែល​មិន​អាច​បាត់​បាន តែ​ដោយ​សារ​ភាព​ឆ្លាត​វៃ​របស់​ខ្លួន ស្រី​ស្អាត​រូប​នេះ អាច​បិត​បាំង​​ស្នាម​នេះ​បាន​យ៉ាង​ល្អ។

មុន​នេះ​បន្តិច តារា​ចម្រៀង និង​សម្ដែង​លំដាប់​ជួរ​មុខ​អាមេរិក Selena Gomez បាន​បង្អួត​រូប​ថត​របស់​ខ្លួន​ថត​នៅ​ក្បែរ​អាង​ហែល​ទឹក​ក្នុង​ឈុត​ប៊ីគីនី ដែល​នៅ​ក្នុង​រូប​នេះ គេ​ឃើញ​ស្លាក​ស្នាម​ដ៏​ធំ​មួយ​នៅ​លើ​ភ្លៅ​ខាង​ឆ្វេង​របស់​នាង។ បណ្ដាញ​ព័ត៌មាន​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា នេះ​គឺ​ស្លាកស្នាម​ដែល​បន្សល់​ពី​ការវះកាត់​ក្រលៀន កាល​ពី​ឆ្នាំ ២០១៧ ដើម្បី​ព្យបាល​ជំងឺ Lupus របស់​នាង។

ក្រៅ​ពី​ស្លាក​ស្នាម​លើ​ភ្លៅ​នេះ ស្រី​ស្អាត ២៨​ឆ្នាំ នៅ​មាន​ស្នាម​ដ៏​ធំ​មួយ​ទៀត​ នៅ​លើ​ពោះ ដែល​សល់​ពី​ការ​វះកាត់​នេះ​ដូច​គ្នា។ “នៅ​ពេល​ទើប​វះកាត់ ខ្ញុំ​ទទួល​យក​មិន​បាន​ឡើយ ការ​ដែល​ខ្ញុំ​មាន​ស្នាម​ដ៏​ធំ​បែប​នេះ។ ខ្ញុំ​តែង​តែ​ស្លៀក​ពាក់​ជិត​ៗ​ដើម្បី​បាំង​វា” ម្ចាស់​បទ Love You Like a Love Song ចែក​រំលែក។

ដោយ​សារ​តែ​ការ​បិទបាំង​នេះ បាន​ធ្វើ​ឲ្យ​ស្រី​ស្អាត​ខាង​លើ មាន​ស្ទីល​ស្លៀក​ពាក់​ច្រំដែល មិន​ស្អាត​។ ពេល​ឃើញ​ដូច​នេះ Selena បាន​ផ្លាស់​ប្ដូរ​វិញ ដោយ​លែង​ស្លៀក​បិត​ជិត​ទៀត​​ហើយ គឺ​មាន​ការ​ផ្លាស់​ប្ដូរ តែ​នៅ​តែ​លាក់​ស្នាម​បាន​ជិត​យ៉ាង​ល្អ។ តាម​នោះ​ដែរ នាង​ប្រើ​ខោ ឬ​សំពត់​ដែល​មាន​ចង្កេះ​ខ្ពស់ ដើម្បី​បាំង​ស្នាម។ ឬ​ប្ដូរ​ស្ទីល​ថត ដើម្បី​បាំង​ស្នាម​នៅ​ភ្លៅ មិន​ឲ្យ​ឃើញ។ ក្រោយ​ត្រូវ​រស់​នៅ​ជាមួយ​ស្នាម​នេះ​រយៈ​ពេល​ ៣ឆ្នាំ បច្ចុប្បន្ន អតីត​តារា​របស់ Disney ព្រម​ទទួល​ស្គាល់​ការ​ពិត ហើយ​មាន​មោទកភាព​ចំពោះ​ខ្លួន​ឯង ដែល​បាន​ឆ្លង​កាត់​ការ​វះកាត់​ដ៏​ធំ​មួយ​នេះ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម