ភាពខុសគ្នារាងទឹកអប់ប្រភេទ​ Eau De Parfum​ និង ​Eau De Toilette

  • 2020-09-28 06:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើនិយាយពីក្លិនទឹកអប់ទាំង២ប្រភេទនេះមិនមានអ្វីខុសប្លែកគ្នាប៉ុន្មាននោះទេ​អ្វីដែលធ្ចើអោយទឹកអប់ប្រភេទនេះខុសប្លែកពីគ្នានោះគឺសារធាតុផ្សំដូចជាមេទឹកអប់​និងសារជាតិអាល់កុលដែលប្រើប្រាស់។ទាំងនេះជាភាពខុសគ្នារវាង Eau de parfum និង eau de toilette

Eau De Parfum

Eau de parfum (EDP) ត្រូវបានផ្សំឡើងដោយជាតិប្រេងក្រអូបដល់ទៅ ១៥-២០% ​ដែលជាធម្មតាជាប់ក្លិនបានរហូតដល់ទៅ ៦ ម៉ោង​​សាកសមក្នុងការប្រើប្រាស់ពេលទៅញ៉ាំបាយល្ងាចឬក្នុងកម្មវិធីជប់លៀងតូចធំពេលល្ងាច​ជាពិសេសសក្កិសមក្នុងការប្រើប្រាស់នៅក្នុងអាកាសធាតុត្រជាក់ដោយជួយផ្តល់នូវក្លិនក្រអូបមុតជាប់ចិត្ត។

Eau De Toilette

ចំណែក ​Eau De Toilette វិញត្រូវបានផ្សំឡើងដោយជាតិប្រេងក្រអូបត្រឹមតែ ៥-១៥% ប៉ុណ្ណោះ ​ដែលជាធម្មតាជាប់ក្លិនបាន៤ម៉ោង។​ ភាគច្រើនទឹកអប់ប្រភេទផ្ដល់ក្លិនក្រអូបស្រាលមិនឆួលពេកតែក៏ងាយនឹងហើរបាត់ទៅវិញដូចគ្នាដែល​​សក្កិសមក្នុងការប្រើប្រាស់ប្រចាំថ្ងៃ៕

ប្រភព៖ Stylecraze ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម