មូលហេតុ៨ចេញពីមាត់បុរស ដែលគេមិនអាចជ្រើសយកនារីនោះមកធ្វើជាសង្សារបាន
- 2020-09-25 04:41:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុ៨ចេញពីមាត់បុរស ដែលគេមិនអាចជ្រើសយកនារីនោះមកធ្វើជាសង្សារបាន
រដូវរងាក៏កាន់តែខិតចូលមកដល់ តើអ្នកមានឆ្ងល់ទេថា ពីមួយឆ្នាំទៅមួយឆ្នាំ អ្នកនៅតែ single បែបនេះ? នេះ គឺសម្តីដែលបានដកស្រង់ពីមាត់របស់មនុស្សប្រុស អំពីទស្សនៈរបស់គេ ថាហេតុអ្វី គាត់មិនអាចជ្រើសយកអ្នក ជាសង្សារបាន។
១. អ្នកមិនទាន់ស្អាតក្នុងកែវភ្នែកគាត់
និយាយឲ្យស្មោះត្រង់ទៅ ពេលខ្លះមនុស្សប្រុសជ្រើសនារីណាម្នាក់ អាស្រ័យលើរូបរាងខាងក្រៅដែរ។ វាគឺជារឿងដំបូង ដែលធ្វើឲ្យគេសម្លឹងនិងគិតដល់មុនគេ។ ដូច្នេះ បើសិនជាអ្នកមិនទាន់ជឿជាក់ពីសម្រស់ខ្លួនឯងទេ គួរសាកល្បងហាត់ប្រាណ រៀនពីរបៀបតុបតែងខ្លួន ដើម្បីជាគ្រឿងផ្សំឲ្យក្លាយជាមនុស្សមានសម្រស់ស្អាត។
២. អ្នកចំណាយពេលជាមួយមិត្តភក្កិច្រើនពេក
បើអ្នកទៅណាក៏ជាក្រុមចឹង អ្នកសាកគិតមើលទៅថា តើបុរសណាក្លាហានហ៊ានចូលមកញ៉ែអ្នក? ហើយបើក្នុងក្រុមនោះ សម្បូរតែស្រីស្អាត និងស្អាតជាងអ្នកទៀត អ្នកច្បាស់ជាគ្មានសង្ឃឹមហើយ។ ដូច្នេះ សាកទៅណាម្នាក់ឯងខ្លះ ដើម្បីជួយអ្នកឲ្យមានទំនុកចិត្តបន្ថែមទៀតផងដែរ។
៣. មិនមានលក្ខណៈជាមនុស្សស្រី
ប្រសិនបើអ្នកឃើញថា មនុស្សនៅក្បែរអ្នកភាគច្រើនគេចូលចិត្តនិយាយដើមគ្នា នោះហើយជាចំណុចដែលមនុស្សប្រុសភាគច្រើនមិនចូលចិត្ត។ បុរសគេនឹងគិតថា អ្នកប្រហែលដូចក្រុមនោះដែរ ចូលចិត្តនិយាយដើមគេមិនខាន ដូច្នេះបើដឹងហើយ ត្រូវប្រញាប់ដកខ្លួនចេញ។
៤. ចូលចិត្តលក់មុខអ្នកដទៃក្នុងក្រុម
ការនិយាយដោយមិនទុកមុខឲ្យគេសោះ ទាំងកណ្តាលចំណោម គឺត្រូវចាត់ទុកថាជាមនុស្សគ្មានសុជីវធម៍។ ដូច្នេះ គ្មានបុរសណាពេញចិត្តមនុស្សស្រីបែបនេះទេ ព្រោះគេគិតថា នាងជាមនុស្សមិនសូវចេះស្គាល់កាលៈទេសៈ និងនិយាយស្តីមិនផ្អែមល្ហែម។
៥. និយាយតែពីរឿងខ្លួនឯង
ប្រសិនបើអ្នកជាមនុស្សស្រី ដែលចូលចិត្តជជែករឿងផ្ទាល់ខ្លួនច្រើនជាងស្តាប់អ្នកដទៃ មិនបាច់ឆ្ងល់ទេថា ហេតុអ្វីគ្មាននរណាចូលមកញ៉ែអ្នក។ បុរសជាភេទមួយដែលនិយាយតិច ជាងមនុស្សស្រី តែពេលខ្លះ គាត់ក៏ត្រូវការមនុស្សម្នាក់ស្តាប់គាត់និយាយផងដែរ។
៦. មានទំនុកចិត្តខ្ពស់ជ្រុល
ថ្វីបើអ្នកជាមនុស្សស្រីស្អាត ឆ្លាតក៏ដោយ តែអ្នកមិនគួរបង្ហាញវាចេញមកខ្លាំងពេក នៅចំពោះមុខបុរសនោះឡើយ។ យ៉ាងណាក៏ដោយ អ្នកក៏គួរទុកឱកាសសម្រាប់អ្នកដទៃខ្លះ។ ការស្តាប់មតិយោបល់អ្នកដទៃ វាក៏នឹងជួយឲ្យល្អប្រសើរផងដែរ។
៧. ពេលវេលាមិនសក្កិសម
នេះគឺជារឿងគួរសោកស្តាយមួយ ដែលអ្នកបានជួបបុរសក្នុងចិត្តពិតប្រាកដហើយ តែពេលវេលាបែរជាផ្តល់ឲ្យអ្នក មកយឺតទៅវិញ។ នោះក៏ដោយសារគេមានសង្សាររួចហើយ។
៨. មិនទុកឱកាសដល់បុរសជាមុន
មានបុរសច្រើនណាស់ ដែលលង់លើនារី តែគេមិនហ៊ាន ដោយសារតែសម្បកក្រៅនាងហាក់មិនផ្តល់ឱកាសឲ្យគេសោះ ទើបគេក៏ចេះតែបណ្តោយតាមហ្នឹងដែរទៅ៕