មិនគួរធ្វើរឿងទាំងនេះនៅដើមខែ បើចង់បានលាភសំណាងពេញមួយខែ

  • 2020-09-25 02:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិនបើអ្នកចង់មានសំណាងនៅខែក្រោយដោយមានការងារល្អមានលុយដូចទឹកអ្នកគួរតែនៅឱ្យឆ្ងាយពីចំណុចខាងក្រោម៖

១. កាត់សក់ និង ដកធ្មេញ

ចាស់បុរាណតែងគិតថា សក់ប្រៀបដូចជាសាច់ឈាមយើងដែរ ការដែលចាប់ផ្ដើមខែថ្មីដោយការកាត់សក់នោះ អាចធ្វើអោយសុខភាពអ្នកចុះខ្សោយបាន។ ដូចគ្នាទៅនឹងការកាត់សក់ដែរ ការដកធ្មេញនៅថ្ងៃទី ១នៃខែថ្មី អាចធ្វើអោយសំណាងរបស់អ្នកនឹងត្រូវបាត់បង់ដែលធ្វើឱ្យអ្នកងាយនឹងធ្លាក់ខ្លួនឈឺនិងខាតបង់លុយកាក់។

២. ខ្ចី ឫ សងលុយគេ

នៅថ្ងៃដំបូងនៃខែថ្មី អ្នករកស៊ីភាគច្រើនមានដំណម ក្នុងការអោយលុយគេខ្ចី សងបំណុល និង ការចាយវាយផ្ដេសផ្ដាស ដោយគិតថាការដែលមានលុយជាប់ខ្លួនច្រើនក្នុងថ្ងៃទី ១ នេះអាចជាសញ្ញាដែលធ្វើអោយសម្បូរប្រាក់កាក់ពេញមួយខែ។

៣. ទៅសួរសុខទុក្ខអ្នកកូនខ្ចី

យោងតាមជំនឿចិនបុរាណ ការទៅសួរសុខទុក្ខអ្នកទើបសម្រាលកូនរួចអាចនាំមកនូវសំណាងមិនល្អ ជាពិសេសចំពោះអ្នកប្រកបរបររកស៊ី។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Iv Madalen