គួរធ្វើបែបណាជាមួយទឹកដោះគោ ដែលដល់ថ្ងៃផុតកំណត់ ?

  • 2020-09-24 07:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កុំទាន់អាលបោះចោលអី សាកល្បងយកវាមកប្រើប្រាស់តាមរបៀបខាងក្រោមនេះ៖

១. អោយសត្វចិញ្ចឹមអ្នក

បើសិនជាផុតថ្ងៃកំណត់ត្រឹម ១ ទៅ ២ ថ្ងៃដោយមិនមានធុំក្លិន ឫ ប្ដូរពណ៌ទេនោះ អ្នកអាចដាក់អោយសត្វឆ្កែ ឫ ឆ្មាអ្នកផឹកបាន ព្រោះជាតិកាល់ស្យូមនៅក្នុងទឹកដោះគោក៏មានសារៈសំខាន់ និង មានប្រយោជន៏ដល់សុខភាពពួកវាដែរ។

២. ប៉ូលាកាបូបស្បែក

អ្នកអាចប្រើ កូនកន្សែងទន់ៗ ជ្រលក់ជាមួយទឹកដោះគោ ហើយយកមកជូតសម្អាតរបស់របរដែលធ្វើឡើងពីស្បែក ក្នុងផ្ទះអ្នក។ វិធីនេះមិនត្រឹមតែមិនចោលទឹកដោះគោនោះទទេរៗនោះទេ ថែមទាំងជួយថែរក្សារបស់របរប្រើប្រាស់អ្នកអោយនៅតែថ្មីស្អាត។

៣. សម្អាតឥដ្ខការ៉ូ និង គ្រឿងសង្ហារឹម

ចំពោះទឹកដោះគោដែលផុតកំណត់រាងយូរថ្ងៃដែរហើយ អ្នកអាចប្រើប្រាស់វាក្នុងការជូតសម្អាតឥដ្ខការ៉ូ និង គ្រឿងសង្ហារឹមក្នុងផ្ទះ ដោយគ្រាន់តែយកកូនកន្សែង ឫ អេប៉ុងលាងចានជ្រលក់ក្នុងទឹកដោះគោនោះក៏ជួយអោយវាភ្លឺចែងចាំង ដោយមិនចំនាយច្រើន។

៤. លាងសម្អាតទឹកប៊ិចពីសម្លៀកបំពាក់

ទឹកដោះគោស្រស់អាចជួយលុបស្នាមប្រឡាក់ពីទឹកប៊ិចអោយចេញពីសម្លៀកបំពាក់បានដែរ។ ចាក់ទឹកដោះគោលើកន្លែងដែលមានប្រឡាក់ទឹកប៊ិច ស្នាមនោះនឹងរលាយបាត់យ៉ាងឆាប់រហ័ស។ បើសិនជានៅតែមិនជ្រះទេនោះ ដាក់ត្រាំវាមួយយប់ ហើយលាងសម្អាតនៅព្រឹកបន្ទាប់ជាមួយទឹកស្អាត។

៥. ស្រោចផ្កា

ទឹកដោះគោផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើនដែលល្អសម្រាប់ការលូតលាស់របស់រុក្ខជាតិ។ ប្រសិនបើទឹកដោះគោត្រូវបានទុកចោលអស់រយៈពេលជាយូរមកហើយអ្នកមិនអាចប្រើវាសម្រាប់វត្ថុផ្សេងទៀត គួរយកវាទៅស្រោចលើផ្កានិងបន្លែនៅក្នុងសួនច្បារអ្នក។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម