អារម្មណ៍​នឹង​ទៅ​ជា​យ៉ាង​ណា នៅ​​ពេល​សង្សារ​ចាស់ ស្រលាញ់​គ្នា​នឹង​មិត្តភ័ក្ដិ​ជិត​ស្និទ្ធ

  • 2020-09-24 04:13:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខណៈ​មនុស្ស​មួយ​ចំនួន ហាក់​មិន​សូវ​ខ្វល់​ថា​អ្នក​ចាស់​ស្រលាញ់​គ្នា​ជាមួយ​អ្នក​ណា ទោះ​នោះ​ជា​មិត្ត​របស់​ខ្លួន​ក៏​ដោយ​ មនុស្ស​មួយ​ភាគ​ទៀត​ហាក់​មិន​ពេញ​ចិត្ត​ជា​ខ្លាំង នៅ​ពេល​សង្សារ​ចាស់​ ស្រលាញ់​គ្នា​ជាមួយ​មិត្ត​ភ័ក្ដិ​របស់​ខ្លួន។

គេ​តែង​និយាយ​ថា ដោយ​សារ​តែ​បែក​គ្នា​ហើយ ដូច​នេះ​ចង់​គេ​ធ្វើ​អ្វី ក៏​លែង​សំខាន់ តែ​តាម​ការ​ពិត នេះ​គ្រាន់​តែ​ជា​ការ​បន្លប់​ចិត្ត​តែ​ប៉ុណ្ណោះ ត្បិត​ទោះ​ជា​យ៉ាង​ណា​ក៏​ធ្លាប់​ជា​មនុស្ស​ដែល​ស្រលាញ់​គ្នា ដូច​នេះ​នៅ​​ពេល​ឃើញ​មិត្តភ័ក្ដិ ស្និទ្ធិស្នាល​នឹង​មនុស្ស​ដែល​យើង​ធ្លាប់​ស្រលាញ់ ប្រាកដ​ជា​មិន​ស្រួល​ក្នុង​ចិត្ត​ឡើយ។ ខាង​ក្រោម​នេះ​គឺ​ជា​អារម្មណ៍​មួយ​ចំនួន​ដែល​កើត​ឡើង នៅ​ពេល​សង្សារ​ចាស់​ស្រលាញ់​គ្នា នឹង​មិត្ត​ជិត​ស្និទ្ធិ។

១. បើ​គិត​ថា​ជា​អតីតកាល​ទៅ​ហើយ ទោះ​គេ​ស្រលាញ់​អ្នក​ណា​ក៏​ជូន​ពរ​គេ​ទៅ គ្រាន់​តែ​ថា ទោះ​ចង់ឬ​មិន​ចង់ មនោសញ្ចេតនា​រវាង​មិត្ត​ភ័ក្ដិ នឹង​យើង ប្រាកដ​ជា​ត្រូវ​ប៉ះ​ទង្គិច​ខ្លះ​ហើយ។

២. ទោះ​បំភ្លេច​បាន​ ឬ​មិន​បាន ខ្ញុំ​នៅ​តែ​មិន​ចង់​ឲ្យ​រឿង​នេះ​កើត​ឡើង ព្រោះ​វា​នឹង​ប៉ះ​ពាល់​ដល់​អារម្មណ៍​របស់​ភាគី ទាំង​៣។

៣. អ្នកណា​ចិត្ត​បុណ្យ​យ៉ាង​ណា​ក៏​នៅ​មាន​ចិត្ត​ប្រចណ្ឌ។ មនុស្ស​ដែល​ធ្លាប់​ស្រលាញ់​គ្នា ទៅ​យក​អ្នក​ដទៃ​នៅ​​មិន​ស្រួល​ចិត្ត ដូច​នេះ​មាន​អារម្មណ៍​បែប​ណា​នៅ​ពេល​គេ​ស្នេហា​ជាមួយ​មិត្ត​យើង​ទៀត​នោះ?

៤. ចំពោះ​ខ្ញុំ នឹង​មិន​ខ្វល់​នោះទេ ថា​គេ​បែក​ពី​ខ្ញុំហើយ​ទៅ​ស្រលាញ់អ្នក​ណា តែ​ដោយ​សារ​តែ​ខ្ញុំ​ដឹង​ច្បាស់​ពី​ចរិត​របស់​សង្សារ​ចាស់​ខ្ញុំ ដូច​នេះ​ខ្ញុំ​នឹង​ប្រាប់​ពី​ការ​ពិត​ទាំង​អស់។

៥. អាច​ប្រហែល​មក​ពី​ពួក​ខ្ញុំ​បែក​គ្នា​យូរ​ហើយ ដូច​នេះ ចិត្ត​ខ្ញុំ​ក៏​សាប​រលាប​ដែរ។ មិត្តភ័ក្ដិ​ខ្ញុំ​សំខាន់​ជាង ដូច​នេះខ្ញុំ​នឹង​គោរព​ការ​សម្រេច​ចិត្ត​របស់​នាង៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម