មើល Zhao Li Ying សឹង​មិន​ស្គាល់ ដោយ​សារ​មិន​អាច​ផាត់​មុខ​ក្នុង​រឿង​ថ្មី

  • 2020-09-24 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ក្នុង​រឿង​ភាគ​ថ្មី ដោយ​សារ​តែ​ត្រូវ​ដើរ​តួ​ជា​នារី​ស្រុក​ស្រែ តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​ចិន Zhao Li Ying ត្រូវ​ទុក​មុខ​ធម្មជាតិ​ដើម្បី​ថត​រឿង ដែល​ធ្វើ​ឲ្យ​សម្រស់​របស់​នាង​ធ្លាក់​ចុះ​មួយ​កម្រិត។

កាល​ពី​ថ្ងៃ​ទី ២២ ខែ​កញ្ញា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Sina បាន​រាយការណ៍​ថា កំពូល​តារា​សម្ដែង​ស្រី​ជួរ​មុខ​ចិន Zhao Li Ying បាន​ចូល​រួម​ក្នុង​កម្មវិធី​ក្រុង​ពាលី​រឿង​ថ្មី ដែល​នាង​ជា​អ្នក​ដើរ​តួ​ឯក​ផ្ទាល់​តែ​ម្ដង។

ដោយ​ចង់​សម្រប​ឲ្យ​ដូច​តួ​អង្គ​នៅ​ក្នុង​រឿង​នោះ អ្នក​ម្ដាយ​កូន​១​បាន​ស្លៀក​ពាក់​សាមញ្ញ ហើយ​មិន​បាន​ផាត់​មុខ​នោះ​ឡើយ។ ប្រភព​ខាង​លើបាន​បញ្ចេញ​មតិ​ថា ដោយ​សារ​តែ​គ្មាន​ជំនួយ​នៃ​គ្រឿង​សំអាង សម្រស់​របស់​តារា​អាយុ​៣៣​ឆ្នាំ ត្រូវ​ធ្លាក់​ចុះ​មួយ​កម្រិត។ ហើយ​នៅ​ខាង​ក្រោម​រូបថត អ្នក​គាំទ្រ​ក៏​បញ្ចេញ​មតិ​ដែរ​ថា គេ​មើល​នាង​សឹង​មិន​ស្គាល់​ដែរ ត្បិត​ទឹក​មុខ​ស្លក់​ជាង​មុន មិន​ស្រស់​ស្រាយ។

នៅ​ក្នុង​រឿង​ថ្មី​នេះ ប្រពន្ធ​របស់​តារា​សម្ដែង​ប្រុស Feng Shaofeng ដើរ​តួ​នារី​ស្រុក​ស្រែ មាន​ប្ដី​ពី​ក្មេង តែ​ដោយ​សារតែ​ចង់​ផ្លាស់​ប្ដូរ​ជីវិត នាង​បាន​រើ​មក​នៅ​ក្រុង ពេល​មក​ដល់​ក្រុង ប្ដី​ប្រពន្ធ​របស់​នាង​ចាប់​ផ្ដើម​ឈ្លោះ​គ្នា។ ប្រភព​ដដែល​បាន​សរសើរ ស្រី​ស្អាត​កើត​ឆ្នាំ ១៩៨៧ ថា ត្បិត​ទើប​ឆ្លង​ទន្លេ​មែន​ពិត តែ​ប្រជាប្រិយភាព​របស់​នាង​មិន​ធ្លាក់​ឡើយ ដោយ​មាន​រឿង​ធំ​ៗ​ថត​ជាប់​គ្នា​រហូត៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម