ហេតុអ្វី ឲ្យតែពេលភ្លៀងធ្លាក់ដឹងតែមានអារម្មណ៍ថា ឯកោម្ល៉េះ?

  • 2020-09-22 09:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​ភ្លៀង​ធ្លាក់ ​មិន​ដឹង​យ៉ាង​ម៉េច​អារម្មណ៍​ឯកោ ​ចេះ​តែ​ម្តុំ​ឡើង​មក។ ​អ្នក​ប្រហែល​ធ្លាប់​លឺ​ចម្រៀង​ ដែល​គេ​ច្រៀង​ថា៖ " He said the rain makes people lonely” . ​” It rains, It’s juicy, warm heart.” ​និង​មួយ​បទ​ទៀត​ "​ It’s raining again this winter’s night than I do” ​ដែល​ពេល​ស្តាប់​ហើយ តែង​តែ​មាន​អារម្មណ៍​ឯកោ ​ពេល​ភ្លៀង​ម្តង​ៗ។ រហូត​​អ្នក​ខ្លះ​ថែម​ទាំង​និយាយ​ថា តើ​ភាព​ឯកោ​ដោយសារ​តែ​ភ្លៀង? ​ឬ​បន្ទោស​ភ្លៀង ​មក​ពី​ឯកោ?

នៅ​ពេល​ដែល​អ្នក​ឯកោ​ដោយសារ​តែ​ភ្លៀង ​នោះ​អាច​មក​ពី វា​ធ្វើ​ឲ្យ​យើង​បាន​ចំណាយ​ពេល​ច្រើន​ជាមួយ​ខ្លួន​ឯង។ ​មិន​ថា​តែ​ពេល​ទម្រេត​​ខ្លួន​លេង មើល​​ភាព​យន្ត​នៅ​ផ្ទះ ​អាន​សៀវ​ភៅ​លើ​គ្រែ​ ​ឬ​ពេល​ស្ទះ​ចរាចរណ៍​​តាម​ផ្លូវ​ជា​ដើម ឲ្យ​តែ​ពេល​ភ្លៀង ​​វា​បាន​ផ្តល់​ពេល​​វេលា​ឲ្យ​យើង​ផ្តោត​លើ​អ្វី​មួយ​ដែល​ងាយ​ៗ ​ឬ​គិត​ពី​នរណា​​ម្នាក់​ជា​ពិសេស និង​សំខាន់​បំ​ផុត​អ្នក​ដែល​កំពុង​នៅ​ឆ្ងាយ​ពី​អ្នក​ ឬ​រឿង​​អតីត​ជា​ដើម ​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា ឯកោ។ អ៊ី​ចឹង​ហើយ ​​ពេល​មេឃ​ភ្លៀង ​វា​ក៏​​ជា​​ហេតុ​ផល​មួយបណ្តាល​ចិត្ត​ឲ្យ​អ្នក ឯកា​ចិត្ត​ផង​ដែរ។

SAD (Seasonal Affective Disorder) ​អ៊ី​ចឹង​ហើយ ទើប​មនុស្ស​ភាគ​ច្រើន​គិត​ថា ​ពេល​ដែល​អាកាសធាតុ​ត្រជាក់ ពេល​មេឃ​ភ្លៀង ​​​ជា​ដើម ​គឺ​ជា​រដូវ​កាល​ដែល​នាំ​ឲ្យ​ចិត្ត​ពួក​គេ​ឯកា​ណាស់។ ​នៅ​ពេល​ដែល​ពន្លឺ​​ព្រះ​អាទិត្យ​អាប់​រស្មី ​វា​អាច​ជះ​ឥទ្ធិពល​ដល់​ប្រព័ន្ធ​ក្នុង​រាង​កាយ បណ្តាល​ឲ្យ​​អរម៉ូន​មេ​ឡា​តូ​នីន​​ផលិត​ឡើង ដែល​នាំ​​ឲ្យ​អារម្មណ៍​ក្រៀម​ក្រំ ​និង​អារម្មណ៍​ឯកោ​កើត​ឡើង។ ​ទាំង​នេះ គឺ​ជា​ភ័ស្តុ​តាង​នៃ​សំណួរ​ដែលតែង​ចោទ​សួរ​ត​ៗ​គ្នា​ថា ​ម៉េច​ក៏​ឲ្យ​តែ​ពេល​មេឃ​ភ្លៀង ​ដឹង​តែ​ឯកា​ខ្លាំង​ម្ល៉េះ។

​ដូច្នេះ​ហើយ ​សរុប​ជា​រួម ​ពួក​យើង​ច្រើន​តែ​​មាន​​អារម្មណ៍​ថា​ឯកោ ​ដោយសារ​តែ​មេឃ​ភ្លៀង ​គឺ​មិន​ខុស​ទេ៕​

ប្រភព៖ goodlifeupdate ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម