ប្រុសស្អាតពាក់ម៉ាស៖ ខ្លះស្អាតដូចទេវបុត្រ ខ្លះធ្វើឲ្យគេរត់បះជើង
- 2020-09-23 08:44:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រុសស្អាតពាក់ម៉ាស៖ ខ្លះស្អាតដូចទេវបុត្រ ខ្លះធ្វើឲ្យគេរត់បះជើង
ទោះបីជាសុទ្ធតែជាតារានៅលើបណ្ដាញសង្គមក៏ដោយ ប៉ុន្តែប្រុសស្អាតពាក់ម៉ាសខ្លះ ពេលដោះម៉ាសចេញ ធ្វើឲ្យគេរឹតតែលង់ ឯខ្លះទៀតបានបាត់បង់អ្នកគាំទ្រជាច្រើនក្រោយធ្លាយរូបពិត។
នៅសម័យដែលស្រីស្រស់ ប្រុសស្អាតជាច្រើនបានល្បីឈ្មោះលើបណ្ដាញសង្គមហើយនោះ ស្រីស្អាតប្រុសស្អាតមួយចំនួនចាប់ផ្ដើមលាក់មុខរបស់ខ្លួនខ្លះ ដោយការពាក់ម៉ាសដើម្បីបង្ករភាពចង់ដឹងចង់ឮដល់អ្នកគាំទ្ររបស់ខ្លួន។ យ៉ាងណាក្ដី នៅក្រោមស្រទាប់ម៉ាសនេះ មិនមែនអ្នកណាក៏សុទ្ធតែមានសម្រស់ស្រស់ស្អាតនោះឡើយ។ ខាងក្រោមនេះគឺជាតារាបណ្ដាញសង្គមដោយល្បីឈ្មោះដោយសារពាក់ម៉ាសមួយចំនួន ដែលទទួលបានចំណាប់អារម្មណ៍ជាខ្លាំង ក្រោយពេលដោះម៉ាសចេញ។
១. តារា Tik Tok មានអ្នកគាំទ្រលាននាក់ ធ្វើឲ្យគេស្រងាកចិត្ត
Black Face V គឺជាតារាបណ្ដាញសង្គម Tik Tok ដែលមានអ្នកគាំទ្រដល់ទៅ៣០លាននាក់។ រាល់វីដេអូ ក៏ដូចជារូបភាពពាក់ម៉ាសរបស់លោក សុទ្ធតែទាក់ទាញបានចំណាប់អារម្មណ៍យ៉ាងច្រើន។ ដោយទ្រាំនឹងការចង់ដឹងចង់ឮមិនបាន អ្នកគាំទ្របានជីករករូបកាលពីលោកមិនទាន់ល្បីឡើងវិញ ដោយនៅពេលមិនពាក់ម៉ាស ប្រុសស្អាតរូបនេះ ត្រូវគេថាមានរូបសម្បត្តិធម្មតា មិនទាក់ទាញដូចពេលពាក់ម៉ាសឡើយ។
២. ប្រុសស្អាតបាត់អ្នកគាំទ្រខ្ទេចពេលធ្លាយរូបពិត
Qi He គឺជាតារាបណ្ដាញសង្គមជំនាន់ដំបូងនៅប្រទេសចិន ដោយបណ្ដាញសង្គមរបស់លោកអ្នកគាំទ្រដល់ទៅ ៧លាននាក់។ រាល់រូបភាពរបស់លោក គឺចេញតែភ្នែកនោះទេ ដោយលោកតែងពាក់ម៉ាសជាប់ជានិច្ច។ យ៉ាងណាក្ដី នៅពេលដើរផ្សារម្ដង លោកត្រូវបានអ្នកគាំទ្រទម្លាយរូបភាពពិតមិនពាក់ម៉ាស ដែលធ្វើឲ្យលោកបាត់បង់អ្នកគាំទ្រជាច្រើននៅក្នុងត្រឹមតែមួយថ្ងៃ។
៣. រាជបុត្រពាក់ម៉ាស ស្អាតលើសដើមពេលគ្មានម៉ាស
ខុសពីប្រុសស្អាតទាំង២ខាងលើ តារាបណ្ដាញសង្គមឈ្មោះ Li Hao ធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនលង់លើសដើមពេលដោះម៉ាសចេញ ព្រោះរឹតតែសង្ហារទ្វេដង។ អ្នកគាំទ្ររបស់លោកបានប្រាប់ថា ថ្ងៃក្រោយលោកមិនបាច់ពាក់ម៉ាសទៀតក៏ល្បីដែរ បើស្អាតយ៉ាងនេះនោះ៕