កំហុសទាំង៧ ពីតិចនិកថែមុខខុសក្បួន ធ្វើឲ្យមុខឡើងមុន

  • 2020-09-22 04:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អ្នក​ធ្លាប់​កត់​សម្គាល់​ថា មួយ​រយៈ​នេះ​​មុខ​របស់​អ្នក​ស្រាប់​តែ​ឡើង​មុន​មិន​ឈប់​ឬ​អត់? ​នេះ​បណ្តាល​មក​ពី ​ការ​ថែរក្សា​មុខ​របស់​​ខុស​ក្បួន ​ទើប​ធ្វើ​ឲ្យ​អ្នក​ត្រូវ​ជួប​សុបិន​អាក្រក់​បែប​នេះ។

១. ប្រើទឹក​ជូត​មុខ​មិន​ត្រូវ​ប្រភេទ​ស្បែក​មុខ

​ថ្វី​បើ​ទឹក​ជូត​គ្រឿង​សម្អាង​មុខ ​អាច​ជម្រះ​បាន​​ធូ​លី​ដី និង​លាង​មុខ​បាន​ល្អ​ក៏​ដោយ តែ​បើ​ស្បែក​របស់​អ្នក​ប្រភេទ sensitive ​នោះ​គ្រឿង​ផ្សំ​មួយ​ចំនួន​ដែល​វា​មិន​ត្រូវ​ធាតុ នឹង​បង្ក​ជា​ស្បែក​ស្បែក​ស្ងូត។ ​នេះ​ជា​ឱកាស​ដែល​ធ្វើ​ឲ្យ​ស្បែក​ងាយ​រោល កន្ទួល​និង​រលាក ព្រម​ទាំង​បណ្តាល​ឲ្យ​រន្ធ​រោម​កក​ស្ទះ​ថែម​ទៀត។

២. ប្រើឡេ​ការពារ​​កម្តៅ​ថ្ងៃ​ខុស

ទោះ​ជា​ឡេ​ការពារ​កម្តៅ​ថ្ងៃ​ជួយ​ប្រយុទ្ធ​ប្រឆាំង​ស្បែក​អ្នក​ពី​ពន្លឺ​ព្រះ​អាទិត្យ​ក៏​ដោយ ​​តែ​វា​ក៏​ជា​កត្តា​រួម​ផ្សំ​ធ្វើ​ឲ្យ​កើត​មុន​ផង​ដែរ។ ​ម្ល៉ោះ​ហើយ ​ឡេ​ការពារ​កម្តៅ​ថ្ងៃ​មួយ​ចំនួន​ដែល​មាន​គ្រឿង​​ផ្សំ​ពី​ប្រេង​​រុក្ខជាតិ ​នឹង​ធ្វើ​ឲ្យ​ស្បែក​ងាយ​រោល​រលាក​បំ​ផុត។ វិធី​ដ៏​ល្អ​បំ​ផុត ​គឺ​ត្រូវ​​ការ​ពារ​ស្បែក​របស់​អ្នក ដោយ​រក្សា​សំណើម​អំឡុង​ពេល​ថ្ងៃ​ឲ្យ​បាន​គ្រប់​គ្រាន់ ព្រម​ទាំង​ឡេ​មាន SPF ​​ដើម្បី​​ការ​ពារ​ស្បែក​។

៣. មិន​ជូត​វ៉ែន​តា​

បើ​ជា​ញឹក​ញាប់ អ្នក​តែ​ង​មាន​​លេច​ស្នាម​កន្ទួល​ក្រហម ​អុជ និង​មុន​ឡើង​ជា​ខ្សែ​លើ​ខ្ទង់​ច្រមុះ ​បញ្ហា​អាច​មក​ពី​កង្វះ​ការ​ជូត​សម្អាត​ដង​វ៉ែន​តា​របស់​អ្នក។ ​ជួន​កាល ​​ដង​វ៉ែន​តា​មាន​សភាព​តឹង​ណែន​ពេក រហូត​ប៉ះ​ខ្ទប់​នឹង​ស្បែក​ ធ្វើ​ឲ្យ​​កោសិការ​ងាប់​​នៅ​បរិវេណ​រន្ធ​ញើស​បាន។ ​ម្ល៉ោះ​ហើយ ​អ្នក​គួរ​លៃ​លក​ ឲ្យ​សក្កិសម​នៃ​ប្រវែង​ដង​វ់ែន​តា​ ដើម្បី​​ការពារ​រន្ធ​រោម​របស់​អ្នក​ពី​ការ​កក​ស្ទះ។

៤. លាង​មុខ​ច្រើន​ដង​ពេក

​គ្រូ​ពេទ្យ​ជំនាញ​ខាង​សើរ​ស្បែក​ពន្យល់​ថា ​ការ​លាង​មុខ​ញឹក​ញាប់​ពេក នឹង​ធ្វើ​ឲ្យ​ស្បែក​មុខ​​គ្មាន​តុល្យភាព។ ​ម្យ៉ាង​ទៀត ​ការ​ប្រើ​ផលិត​ផល​​ដែល​បំបាត់​ជាតិ​ខ្លាញ់​លើ​មុខ​ច្រើន​ពេក នឹង​ទៅ​ជា​ស្បែក​ស្ងួត​វិញ ហើយ​ធ្វើ​ឲ្យ​​ក្រពេញ​ប្រេង​របស់​អ្នក​ទៅ​ជា​លើស និងបែក ដែល​បណ្តាល​ឲ្យ​កើត​មុន​ផង​ដែរ។

៥. ប្រើ​ផលិត​ផល​​សក់ ​ច្រើន​ពេក

ផលិត​ផល​​រក្សា​សក់​មួយ​ចំនួន​នឹង​ជួយថែ​សក់​របស់​អ្នក ​តែ​វា​នឹង​ផ្តល់​មុន​ឲ្យ​អ្នក​វិញ។ ​ពិសេស​ សាប៊ូ​កក់​សក់ ​ឬ​ក្រែម​បន្ទន់​សក់ ​រួម​នឹង​ផលិត​ផល​ធ្វើ​ម៉ូដ​សក់​ខុស​ៗ​គ្នា​ខ្លះ ​ដែល​បម្លែង​ជា​មុន​លើ​ថ្ងាស​របស់​អ្នក​ ដោយសារ​វា​អាច​ធ្វើ​ឲ្យ​រន្ធ​ញើស​ស្ទះ ហើយ​​ស្បែក​រោល​ក្រហម​បាន។

៦. លុប​មុខ​ជា​មួយ​ទឹក​ក្តៅ​មិ​ន​ស្រាក​ស្រាន្ត

​ទឹក​ក្តៅ​អាច​បំផ្លាញ​របាំង​​ស្បែក​មុខ​បាន ​ដែល​ជា​ហេតុ​​វា​ក៏​អាច​បំផ្លាញ​ជាតិ​ប្រេង​ធម្មជាតិ​ឲ្យ​ប្រែ​ជា​ស្បែក​ស្ងូត ​និង​ងាយ​កើត​មុន​ផង​ដែរ។

៧. ​អត់​លាង​សម្អាត​ស្បែក ក្រោយ​បញ្ចេញ​ញើស​ច្រើន

ការ​មិន​​ងូត​​ទឹក​ក្រោយ​ពី​ហាត់​ប្រាណ​រួច ​វា​ងាយ​នឹង​​ឲ្យ​បាក់​តេរី​តោង​ជាប់​លើ​ស្បែក ដោយ​សារជាតិ​ញើស​ទៅ​កក​កុញ​រន្ធ​​រោម ដែល​បណ្តាល​ឲ្យ​កើត​មុន​ក្បាល​ខ្មៅ។ ​អ្នក​ជំនាញ​ផ្នែក​សើ​ស្បែក​ពន្យល់​ថា ​ការ​ងូត​ទឹក​ក្នុង​ពេល​ត្រឹម​ត្រូវ​​ក្រោយ​ហាត់​ប្រាណ​រួច ​អាច​បំបាត់​ជាតិ​ញើស ​ប្រេង និង​សារធាតុ​កខ្ចក់​​បាន។

ដូច្នេះ​ហើយ បើ​អ្នក​កំពុង​សា​ង​កំហុស​​ដោយ​ចំណុច​ខាង​លើ ​គួរ​កែ​​ទម្លាប់​ទាំង​នេះ​ចេញ ​ដើម្បី​ចៀស​វាង​មុន​ក្បាល​ខ្មៅ ​និង​មុន​រោល​ក្រហម​ជា​ដើម៕​

ប្រភព៖ Brightside ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម