បើមិនចង់លំបាកខ្លួនទៅថ្ងៃក្រោយទេ កុំទទួលទានផ្លែឈើទាំងនេះជាអាហារពេលព្រឹក

  • 2020-09-22 06:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សភាគច្រើនក្នុងពេលបច្ចុប្បន្ននេះតែងគិតថាអាហារពេលព្រឹកមិនសំខាន់ ឫ គ្រាន់តែទទួលទានអ្វីស្រួលដើម្បីទ្រាប់ពោះតែប៉ុណ្ណោះ។ តែអ្នកប្រហែលជាមិនដឹងទេ ថាការដែលទទួលទានអាហារពេលព្រឹកដែលត្រឹមត្រូវមិនត្រឹមតែល្អសំរាប់សុខភាពប៉ុណ្ណោះទេ ថែមទាំងជួយផ្នែកបញ្ញា និង ស្មារតីថែមទៀតផង។ ទាំងនេះជាប្រភេទផ្លែឈើដែលអ្នកមិនគួរទទួលទានជាអាហារពេលព្រឹក៖

១. ចេក

 ចេកអាចជាផ្លែឈើល្អបំផុតដើម្បីបរិភោគនៅតាមផ្លូវទៅធ្វើការនៅពេលព្រឹក ដោយមិនត្រឹមតែមានកាឡូរីទាបនោះទេវាក៏សំបូរទៅដោយជាតិកាកសរសៃដែលធ្វើឱ្យវាក្លាយជាផ្លែឈើមួយក្នុងដែលគេនិយមទទួលទានជាអាហារពេលព្រឹម។ តែនេះជាការយល់ខុសហើយ ជាពិសេសចំពោះអ្នកដែលមានបញ្ហាបេះដូង ជំងឺតម្រងនោមឬអ្នកដែលមានសម្ពាធឈាមទាប គួរចៀសវាងកុំទទួលទានចេកដោយពោះទទេរ ព្រោះបរិមាណជាតិម៉ាញ៉េស្យូមនៅក្នុងផ្លែចេក អាចធ្វើអោយកំហាប់ឈាមនៅក្នុងខ្លួនអ្នកមានការប្រែប្រួល។

២. ម្នាស់

 ម្នាស់សម្បូរទៅដោយប្រូតេអ៊ីន ដែលធ្វើអាចធ្វើអោយអ្នកមានអារម្មណ៏មិនស្រួល និង ប្រែជាក្រហាយពោះបើសិនជាទទួលទានដោយពោះទទេរនោះ ព្រោះជាតិអង់ស៊ីមនៅក្នុងម្នាស់ នឹងចូលទៅភ្ងោចអោយមានការបញ្ចេញអាស៊ីតក្រពះលើសលុប។

៣. ប៉េងប៉ោះ

 ប៉េងប៉ោះត្រូវបានគេររកឃើញថាអាចជួយបង្កើនការផលិតជាតិអាស៊ីតរបស់ក្រពះនិងបណ្តាលអោយដំបៅក្រពះប្រសិនបើទទួលទានដោយពោះទទេ។ ដូចគ្នាទៅនឹងផ្លែម្នាស់ដែរ ប្រសិនបើសមាសធាតុpectin ដែលមាននៅក្នុងផ្លែឈើប្រភេទ ត្រូវបានគេលេបចូលទៅទាំងពោះទទេ គួបផ្សំជាមួយអាស៊ីតក្រពះផងនោះ អ្នកអាចប្រឈមមុខនឹងបញ្ហាក្រពះពោះវៀនជាច្រើន។

៤. ទម្លាប់

 មិនខុសគ្នាពី ផ្លែម្នាស់ និង ប៉េងប៉ោះនោះទេ ផ្លែទម្លាប់ក៏មានផ្ទុកនូវសារជាតិ tannic និង pectin ដូច្នេះនៅពេលទទួលទានដោយក្រពះគ្មានអ្វីសោះនោះ អាចបង្កឱ្យមានប្រតិកម្មគីមីធ្ងន់ធ្ងរនិងបណ្ដាលមានសាច់ដុះមកថែមទៀតផង។ បើអ្នកកំពុងទទួលរងពីជំងឺក្រពះពោះវៀន ដោយសារតែការរំលាយអាហារខ្សោយ ចាំបាច់ណាស់គួរតែចៀសវាងផ្លែឈើប្រភេទនេះ។

ប្រភព៖ girlstyle-kr ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម