ល្អទេ បើ​ដកឃ្លាពីបណ្ដាញទំនាក់ទំនងសង្គមមួយរយៈ ???

  • 2020-09-23 06:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការតមមិនប្រើប្រាស់​បញ្ដាញទំនាក់ទំនងសង្គម​​ឬ​ Social Media Cleanse អាចនឹងជាអ្វីដែលអ្នកត្រូវការក្នុងពេលនេះបើសិនជាសុខភាពផ្លូវចិត្តអ្នកមានភាពដុនដាបខ្លាំង​​​ជាពិសេសបើសិនជាវាកំពុងតែធ្វើអោយអ្នកកាន់តែមានអារម្មណ៏ថាកាន់តែឃ្លាតឆ្ងាយពិមនុស្សជុំវិញខ្លួនទៅនោះ។ បើនៅតែមិនច្បាស់ក្នុងចិត្តនោះ ទាំងនេះជាផលល្អមួយចំនួនដែលអ្នកនឹងទទួលបាន៖

១. ​ជួយអោយអ្នកគេងបានប្រសើរជាងមុន

លើកដៃមកបើសិនជាគេងពេលខ្លះគេងលក់ទាំងមានទូរស័ព្វនៅជាប់នឹងដៃនៅឡើយ។​វាអាចនឹងមើលទៅមិនមែនជាបញ្ហាធំដុំអ្វីពិតមែន​តែបើទម្លាប់បែបនេះកាន់តែយូរទៅនោះសុខភាពអ្នកនឹងចាប់ផ្ដើមដុនដាបជាមិនខាន​ព្រោះថាពន្លឹដែលចេញពីគ្រឿងអេឡិចត្រូនិច​អាចនឹងធ្វើអោយរាងកាយផលិតអរម៉ូន​ Melatonin ដែលជួយអោយអ្នកងងុយគេង​ អញ្ចឹងហើយបើទម្លាប់តែលេងទូរស័ព្វមុនពេលចូលគេងនោះ​​​​កុំឆ្ងល់អីថាម៉េចបានគេងមិនលក់សោះ។ បើសិនជាកាត់ផ្តាច់ខ្លួនពី​ Social Media មួយរយះនោះ​អ្នកអាចនឹងគេងបានស្កប់ស្កល់ជាងមុន។

២. ​អាចបង្រៀនអ្នកអោយបែងចែងថាទំនាក់ទំនងដែលអ្នកមានជាមួយមនុស្សជុំវិញខ្លួន

ការទាក់ទងគ្នាតាមបណ្តាញទំនាក់ទំនងសង្គមអាចនឹឹងជួយអោយអ្នកបានទាក់ទងមិត្តភក្តិនិងក្រុមគ្រួសារបានងាយស្រួលជាងមុន​តែអ្នកក៏មិនត្រូវភ្លេចថាមានទំនាក់ទំនងខ្លះមិនអាចនៅត្រឹមតែអនឡាយនោះទេ។

៣. អោយអ្នកមានអារម្មណ៏ធូរស្រាលជាងមុន

ការប្រើប្រាស់បណ្តាញសង្គមនិងបច្ចេកវិជ្ជាហួសហេតុពេកនោះត្រូវបានរកឃើញថាជាមូលហេតុដែលនាំអោយមនុស្សបាត់បង់ការគោរពខ្លួនឯង​កាន់តែមានអារម្មណ៏ឯកកាអាចនឹងឈានដល់កើតមានជំងឺបាក់ទឹកចិត្តថែមទៀតផង។​ការដកឃ្លាពី​បច្ចេកវិទ្យាទាំងនេះមួយរយះអាចជួយកាត់បន្ថយអារម្មណ៏ជ្រួលច្របល់និងមិនស្ងប់ចិត្តរបស់អ្នកជាពិសេសបើសិនជាអ្នកទម្លាប់តែឆ្លើយអ៊ីម៉ែល​និង​ហ្វេសប៊ុកមិនឈប់ឈរនោះ។

៤.​ FOMO

អ្នកប្រហែលជាមានថាអារម្មណ៏ដែលខ្លាចមិនចូលរួមក្នុងសកម្មភាពណាមួយឬ​FOMO បណ្ដាលមកពីការដែលមិនបានប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម​តែតាមការពិតទោះជាអ្នកអនឡាញរហូតក្ដី​ក៏អ្នកនៅតែអាចមានអារម្មណ៏បែបនេះដែរវានឹងសាមញ្គដល់ថ្នាក់សូម្បីតែគេចូល​ Seen ហើយអត់​ Reply វិញភ្លាមៗជាដើម។​ចំនួន​ Notification​ដែលចេះតែលោតមកនោះអាចនឹងធ្វើអោយអ្នកពីបាកនឹងកាត់ផ្ដាច់ខ្លួនបន្តិច​តែបើិមិនព្យាយាមសាកល្បងទេនោះជាពិសេសអ្នកដែលញៀននឹង​​ Social Media ហួសហេតុពេកនោះ​មិនត្រឹមតែអាចបាត់បង់ទំនាក់ទំនងជាមួយមនុស្សជិតដិតនោះ​ទេ​ថែមទាំងជីវិតការងារផងដែរ។

៥. មានពេលទំនេរទៅធ្វើរឿងផ្សេងទៀត

មិនមានអ្វីពិបាកយល់នោះទេ​បើសិនជាមិនចំនាយពេលទៅលើរឿងមួយអ្នកប្រាកដជាមានពេលទំនេរយកទៅធ្វើរឿងផ្សេងទៀតជាមិនខាន។​

ប្រភព៖ self ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម