ត្រូវគ្រូដេញចេញពីថ្នាក់ កូនសេដ្ឋីអារ៉ាប់ ទិញសាលាដាច់ ហើយដេញគ្រូឈប់ឲ្យបង្រៀន
- 2020-09-15 02:59:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រូវគ្រូដេញចេញពីថ្នាក់ កូនសេដ្ឋីអារ៉ាប់ ទិញសាលាដាច់ ហើយដេញគ្រូឈប់ឲ្យបង្រៀន
ទោះបីជាអាយុនៅក្មេងខ្ចីក៏ដោយ តែកូនប្រុសរបស់សេដ្ឋីអារ៉ាប់រួមមួយរូប មានឥទ្ធិពលដ៏ធំធេង ធ្វើឲ្យគេភ័យខ្លាចគ្រប់ៗគ្នា។
បើនិយាយពីប្រទេសដែលមានទ្រព្យសម្បត្តិហូរហៀរនៅលើពិភពលោក គឺមិនអាចខ្វះប្រទេសអារ៉ាប់បានឡើយ ដោយប្រទេសមួយនេះគឺសម្បូរទៅដោយធនធានធម្មជាតិជាច្រើន។
អាស្រ័យហេតុនេះហើយ ប្រជាជនដែលមានទ្រព្យសម្បត្តិច្រើននៅប្រទេសនេះ ក៏មានច្រើនដូចគ្នា។ ហើយដូចគេថាមិនខុសឡើយ អ្នកណាមានលុយ អ្នកនោះទឹកមាត់ប្រៃហើយ។
ជាក់ស្ដែងមុននេះ បណ្ដាញសង្គមបានផ្ទុះហេតុការណ៍កូនសេដ្ឋីម្នាក់ បានជះលុយទាំងដុលដើម្បីទិញសាលារបស់ខ្លួន ព្រោះត្រូវគ្រូដេញចេញពីថ្នាក់។ តាមការរៀបរាប់របស់មិត្តរួមថ្នាក់ កូនសេដ្ឋីរូបនេះ ត្រូវគ្រូបណ្ដេញចេញពីថ្នាក់ ព្រោះនិយាយ និងលេងច្រើនពេក។ តែជំនួសឲ្យការសូមទោស ហើយសុំចូលថ្នាក់វិញនោះ កូនតូចនេះបានត្រលប់ទៅផ្ទះ ហើយប្រាប់ពុករបស់ខ្លួន ថាខ្លួនត្រូវដេញចេញពីថ្នាក់។ ហើយបានប្រាប់ពុករបស់គេទិញសាលាដែលខ្លួនកំពុងរៀននេះដាច់ ហើយគឺកូនក្មេងនេះផ្ទាល់ដែលចុះហត្ថលេខា បណ្ដេញគ្រូនេះឲ្យឈប់បង្រៀន។
ក្រោយពេលរឿងនេះផ្ទុះចេញលើបណ្ដាញសង្គម កូនប្រុសសេដ្ឋីអារ៉ាបរូបនេះទទួលបានការរិះគន់ជាខ្លាំង ដ្បិតអាយុក្មេងសោះតែហ៊ានប្រើលុយដើម្បីធ្វើទង្វើបែបនេះទៅហើយ ចុះទម្រាំធំឡើងនឹងក្អេងក្អាងយ៉ាងណាទៀត៕