ទម្លាយ​រូបភាព​ខ្មោច​ជប៉ុន​នៅ​ពេល​ប្រជុំ​សមាគម​នារី​ដែល​ធ្វើ​ឲ្យ​កក្រើក​ជាង​១០​ឆ្នាំ​មក​ហើយ

  • 2020-09-14 04:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ឆ្នាំ ២០០៩ នៅ​ក្នុង​អង្គប្រជុំ​សមាគម​នារី​មួយ ដែល​ត្រូវ​បាន​ប៉ុស្តិ៍​ទូរទស្សន៍​ជប៉ុន​ថត​ផ្សាយ បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ភ័យ​បះសក់ ព្រោះ​មាន​មនុស្ស​ស្រី​ម្នាក់​បាក់​ក​មក​មួយ​ចំហៀង​ប្រៀប​ដូច​ខ្មោចកំពុងលង​ទាំង​កណ្ដាល​ថ្ងៃ។

នៅ​ក្នុង​កម្មវធី​អំពី​សមាគមនារី​ជប៉ុន​មួយ​ដែលល​ចាក់​ផ្សាយ​កាល​ពី​ឆ្នាំ ២០០៩ បាន​ទទួល​បាន​ចំណាប់អារម្មណ៍​ជាខ្លាំង ត្បិត​នៅ​ពេល​កាមេរ៉ា​ថត​ដល់​នារី​ម្នាក់ ស្រាប់​តែ​ឃើញ​នាង​មាន​ក​ផ្អៀង​ទៅ​មួយ​ចំហៀង​ដល់​ទៅ ៩០​ដឺក្រេ។ រូប​ភាព​ដ៏​ចម្លែក​មួយ​នេះ​ ក្រោយ​ពេល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ទទួល​បាន​ចំណាប់អារម្មណ៍​ជា​ខ្លាំង ដោយ​មនុស្ស​មួយ​ចំនួន​សឹង​មិន​ហ៊ាន​មើល​ជា​លើក​ទី​២។

ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ រូបភាព​កាន់​តែ​ល្បី​ឈ្មោះ​លើស​ដើម​ដោយ​ខ្លះ​គិត​ថា​ជា​ខ្មោ​ច ព្រាយ បិសាច ហើយ​ខ្លះ​ទៀត​គិត​ថា​នេះ​ជា​រូបភាព​ដែល​ត្រូវ​បាន​ឆ្លង​កាត់​ការ​កាត់​ត​រួច​ហើយ។

ដោយ​ទ្រាំ​នឹង​ភាព​ឆ្ងល់​មិន​បាន គេ​បាន​អញ្ជើញ​នារី​ដដែល​នោះដើម្បី​បកស្រាយ​ឲ្យ​បាត់​ចម្ងល់។ តាម​នោះ​ដែរ នាង​បាន​បកស្រាយ​ថា តាម​ការ​ពិត​ នៅ​ពេល​ប្រជុំនេះ នាង​មិន​បាន​ផ្អៀង​ក ឬ​ធ្វើ​អ្វី​ចម្លែក​នោះ​ឡើយ ដោយ​រូបភាព​ដែល​អ្នក​ទាំង​អស់​គ្នាឃើញ​នោះ​បាន​ឆ្លងកាត់​ការ​កាត់​ត ដើម្បី​ទទួល​ចំណាប់អារម្មណ៍​ពី​ទស្សនិកជន​ប៉ុណ្ណោះ ហើយ​នាង​សង្ឃឹម​ថា ​អ្នក​គ្រប់​គ្នា​ឈប់​ចែក​រំលែក​រូបភាព​របស់​នាង​បែប​នេះ​តទៀត៕

ប្រភព៖ congdongvietnam365 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម