រូបដែលអ្នកមើលឃើញមុនគេ អាចបង្ហាញថាអ្នកកំពុងតែត្រូវការអ្វីបំផុតនោះ

  • 2020-09-21 04:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិនចាំបាច់ត្រឹមតែទៅមើលអ្វីវែងឆ្ងាយនោះទេ សូម្បីតែមនុស្សពីរនាក់មើលសៀវភៅតែមួយ ក៏អាចស្វែងយល់ពីអត្ថន័យបានដោយឡែកពីគ្នាដែរ ហេតុដូចនេះសូម្បីតែរូបដូចគ្នានេះក៏អាចយកមកបកស្រាយពីអត្តចរិតមនុស្សបានដែរ។

១. ដើមឈើ

ដើមឈើនៅក្នុងរូបនេះ បើមិនចាប់ភ្លឹកទេនោះគឺ មិនបានអាចមើលឃើញភ្លាមនោះទេ បើអ្នកជាម្នាក់នៅក្នុងចំនោមនោះ គឹតែងតែធ្វើអ្វីដោយមានហេតុផលជានិច្ច ដោយមិនប្រើប្រាស់អារម្មណ៏មកឡូកឡំនោះទេ ដែលធ្វើអោយអ្នកជាមនុស្សដែលធ្វើយ៉ាងម៉ឹងម៉ាត់ និង ត្រូវបានចៅវ៉ាយនាយពេញចិត្តយ៉ាងខ្លាំង។

តែអ្វីដែលមិនល្អនោះ អ្នកអាចនឹងតឹងរ៉ឹងចំពោះអារម្មណ៏ខ្លួនឯង ដល់ថ្នាក់មិនដែលចង់បញ្ចេញមកក្រៅអោយអ្នកដឹងទាល់តែសោះ។ ដោយសារតែចេះតែពឹងផ្អែកលើហេតុផលច្រើនពេកនោះ អ្នកមិនដែលហ៊ានបណ្ដោយខ្លួនអោយទៅធ្វើអ្វីដែលមានភាពប្រថុយប្រថានខ្ពស់នោះទេ។ ហេតុនេះមិនគួររឹតត្បិតខ្លួនឯងពេកនោះទេ ជួនកាលបើមិនហ៊ានសាកល្បងខ្លះទេ ខ្លួនឯងក៏មិនអាចរីកចម្រើនបានដែរ។

២. សត្វស្វា

បើសិនជាអ្នកមើលឃើញសត្វស្វាមុននោះ​អ្នកកំពុងតែមិនពេញចិត្តនឹងខ្លួនឯងប៉ុន្មាននោះទេ​ដោយអ្នកតែងទាមទារអោយគ្ររប់រឿងដែលខ្លួនចង់បាន បើមិនបានល្អឥតខ្ចោះ​អ្នកនៅមិនសុខនោះទេ។​ដោយហេតុនេះហើយដែលធ្វើអោយអ្នកក្លាយជាមនុស្សដែលងប់នឹងការងារ​ដោយមិនបានផ្ដល់ពេលអោយខ្លួនឯងសំរាកបានគ្រប់គ្រាន់​ទាំងចិត្តគំនិត​និង​រាងកាយ។​ ចំនុចល្អចំពោះអ្នកដែលមានចរិតបែបនេះ គឺការដែលចង់ដឹងចង់លឺ​និង​មិនខ្លាចរអារក្នុងការរៀនអ្វីដែលថ្មីមកអភិវឌ្ឃខ្លួនឯង​ ដែលពេលខ្លះមនុស្សនិង​មិនអាចយល់ដឹងដូចជាអ្នកនោះទេ។​តែពេលខ្លះអ្នកអាចនឹងប្រើប្រាស់ចំនេះដឹងនេះមិនបានសមស្រមនៅឡើយ​ ដូច្នេះត្រូវចាំថាគ្មាននរណាម្នាក់ចូលចិត្តមនុស្សដែលតាំងខ្លួនជាអ្នកចេះដើម្បីតែបង្ហាញថាខ្លួនថាពូកែ​និង​គ្រាន់បើជាគេនោះទេ។

៣. សត្វតោ

ភាគច្រើនអ្នកដែលមើលឃើញរូបនេះមុនជាមនុស្សដែលមានចិត្តក្លាហាន​មិនចូលចិត្តគិតច្រើន​ភាគច្រើនធ្វើអ្វីតាមអារម្មណ៏​ព្រមទាំងមិនក្លាចក្នុងដាក់ខ្លួនទៅក្នុងស្ថានភាពប្រថុយប្រថាន​ដែលធ្វើអោយជីវិតពួកគេមើលមិនគួរអោយធុញទ្រាន់បន្តិចណាសោះ។​តែពេលខ្លះអ្នកអាចនឹងមិនសូវខ្វល់ពីអារម្មណ៏អ្នកនៅជុំវិញខ្លួននោះទេ​ទោះជាគ្មានចេតនាក្ដី។​មនុស្សប្រភេទនេះតែងមានមហិជ្ជតាខ្ពស់​​តែជោគចជ័យបានលុះត្រាតែអ្នកចេះប្រើប្រាស់កម្លាំងមិនចេះអស់របស់អ្នកអោយបានត្រឹមត្រូវ​ព្រោះថាមនុស្សប្រភេទនេះបើដាក់ចិត្តដាក់កាយហើយនឹងមិនបោះបង់ចោលដាច់ខាត។

៤. សត្វត្រី

១០​សឹង​តែ​១០​ទៅហើយដែលមើលមិនឃើញត្រីនៅក្នុងរូបនេះ​តែបើសិនជាអ្នកមើលឃើញរូបនេះមុនគេនោះ​អ្នកជាប្រភេតមនុស្សដែលមិនមានចរិតជាតួឯកនោះទេ​ចូលចិត្តធ្វើអ្វីលាក់ៗ​ស្ងាត់ៗ​តែក៏មិនបានមានន័យថាអ្នកមិនអាចធ្វើការងារធំដុំដូចអ្នកឯទៀតទេ។​មូលហេតុដែលអ្នកមិនសូវជាលេចធ្លោរនោះអាចមកពី អ្នកតែងតែចេះសម្ររបខ្លួនបានយ៉ាងល្អជាមួយនឹងមជ្ឃដ្ខានដែលខ្លួននៅ​​តែមនុស្សគ្រប់គ្នាអាចនឹងមិនពេញចិត្តដោយសារតែពួកគាត់មិនអាចនឹងធ្វើខ្លួនជាមនុស្សដែលមានចិត្តល្អនិង​បរិសុទ្ធដូចជាអ្នកបាន។

ប្រភព៖ themindsjournal ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម