បើសិនជាអ្នកមានទម្រង់មុខបែបនេះ ពិតជាមានសំណាងណាស់

  • 2020-09-14 04:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នកគួរតែកុំប្រញាប់គិតគូររឿងគូស្រករពេកអី បើអ្នកមានទម្រង់មុខដូចខាងក្រោមនេះ៖

១. មានថ្ងាសទូលាយ និង ខ្ទង់ច្រមុះខ្ពស់ល្អ

 យោងទៅតាមចាស់ៗជំនាន់ដើម មនុស្សស្រីដែលមានថ្ងាសរាងទូលាយ ភាគច្រើនជាមនុស្សដែលចចេសរឹងរូសបន្តិច ហើយបើគួបផ្សំនឹងការដែលមានច្រមុះដែលមានខ្ទង់រាងខ្ពស់វិញទៀតគឺត្រូវប៉ាន់តែម្ដង ដោយអនាគតទៅដឹងតែដេកសោយសុខក្នុងគំនរទ្រព្យតែម្ដង។ ទោះបីជាមានអ្នកតាមចែចង់ច្រើនគ្នាក្ដី អ្នកមិនគួរប្រញាប់សម្រេចចិត្តរៀបការលឿនពេកនោះទេ។ ក្រោយពេលរៀបការរួច មិនត្រឹមតែជួយអោយខ្លួនឯងបានខ្ពង់ខ្ពស់នោះទេ សូម្បីតែបងប្អូនសាច់ញាតិក៏មានបានដោយសារតែអ្នកដែរ។ ពួកគេក៏ជាមនុស្សដែលចេះថែរក្សាប្តីនិងកូនផងដែរដូច្នេះក្រុមគ្រួសារតែងតែមានសុខសន្តិភាពហើយកូនៗក៏ចេះស្ដាប់បង្គាប់នឹងធំធាត់ឡើងបានយ៉ាងល្អទៀតផង។

២. ម្រាមដៃស្រឡូន វែងៗ

អ្នកជាមនុស្សសំណាងណាស់ ដោយស្រណុកខ្លួនតាំងពីក្មេងមកម្ល៉េះ ដោយមានមនុស្សចាំតែជួយយកអាសារមិនដែលខាន មិនថារឿងតូចធំក្ដី។ រៀបការឆាប់មិនមែនជាជម្រើសល្អបំផុតសម្រាប់ពួកគេទេ ដោយនៅពេលអ្នកនៅក្មេងអ្នកមិនទាន់ត្រៀមខ្លួនទទួលយកតួនាទីក្នុងនាមជាប្រពន្ធ និង ម្ដាយគេនៅឡើយនោះទេ។ អាយុដែលអ្នកគួរតែគិតគូរនោះ គឺចាប់ពី ២៧ ឆ្នាំឡើងទៅ ដែលពេលនោះអ្នកនឹងចាប់ផ្ដើមរាងចាស់ទុំបន្តិច អាចស៊ូទ្រាំ កាន់ដៃគ្នាទៅមុខបានយ៉ាងមានសុភ្ភមង្គល។

៣. រង្វះមាត់រាងវែង ហើយមានឆ្អឹងថ្ពាល់ខ្ពស់

ភាគច្រើនមនុស្សស្រីដែលមានលក្ខណៈប្រភេទនេះច្រើនជាមនុស្ស មានការគិតគូរយ៉ាងល្អិតល្អន់ ហើយអាចធ្វើអ្វីតាមតែចិត្តខ្លួនឯងបន្តិច តែក៏មានទេពកោសល្យពេញខ្លួន។ ពួកគេមិនងាយនឹងគិតគូរចង់ទៅពាក់ព័ន្ធជាមួយនរណាម្នាក់នោះទេបើគ្មានអ្វីនៅក្នុងដៃរបស់ពួកគេដូចដែលប៉ងទុកនៅឡើយនោះ។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម