បើសិនជាអ្នកមានទម្រង់មុខបែបនេះ កែប្រែទម្លាប់តែបន្តិចសំណាងនឹងរត់មកទប់មិនឈ្នះ

  • 2020-09-14 08:21:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សស្រីមិនចាំបាច់ទៅពិនិត្យមើលអ្វីច្រើននោះទេ គ្រាន់តែចំនុចទាំង ៤ យ៉ាងនៅលើផ្ទៃមុខនោះក៏អាចប្រាប់បានថាគាត់មានសំណាងបានស្រណុកខ្លួនឫអត់ទៅថ្ងៃក្រោយនោះ។

១, ចង្ការាងខ្លី

អ្នកអាចជាប្រភេទមនុស្សដែលធ្វើអ្វីតាមតែចិត្តចង់មួយឆាវ ដោយមិនបានគិតគូរពីផលវិបាកទៅថ្ងៃមុខអោយបានសព្វជ្រុងជ្រោយទាល់តែសោះ មានតែការព្យាយាមកែប្រែខ្លួន និង គិតគូរអោយបានវែងឆ្ងាយទេទើបអាចកែប្រែជោគវាសនាអ្នកបាន។

២. ចិញ្ចើមដុះមកមិនមានរាង

ចិញ្ចើមដែលមានរាងសមសួនដោយមិនត្រូវការកែខៃពីកំណើតនោះអាចចាត់ទុកជាសំណាងធំហើយ ដោយមនុស្សប្រភេទនេះមិនខ្វះទេអ្នករាប់រក ទៅណាមកណាមានគេស្រឡាញ់រាប់អានជាហូរហែរ។ តែបើសិនជាងអ្នកមានទម្រង់ចិញ្ចើមដែលមិនមានចេញរាងច្បាស់លាស់ទេ អ្នកអាចជាប្រភេទមនុស្សដែលធ្វើអ្វីតាមតែចិត្តចង់មួយឆាវ ដោយមិនបានគិតគូរពីផលវិបាកទៅថ្ងៃមុខអោយបានសព្វជ្រុងជ្រោយ។ ម្ល៉ោះហើយ មានតែការព្យាយាមកែប្រែខ្លួន និង គិតគូរអោយបានវែងឆ្ងាយទេទើបអាចកែប្រែជោគវាសនាអ្នកបាន។

៣. ខ្ទង់ច្រមុះរៀច មិនត្រង់ពីលើដល់ចុង

ការសិក្សារពីផ្នែកនរវិទ្យាបានបង្ហាញថា មនុស្សដែលមានខ្ទង់ច្រមុះដែលមានឆ្អឹងស្រួចនោះ អាចបង្ហាញថាគាត់ជាមនុស្សដែលមានជីវិតរាងឯកាបន្តិច។ អ្នកត្រូវតែចាំថាមិនថាមានឋានៈតូចតាចយ៉ាងណានោះទេ ក៏មានពេលដែលមានតែពួកគាត់ទេអាចយកអាសារអ្នកបាន។

៤. ថ្ងាសតូចចង្អៀត

មនុស្សប្រភេទនេះតែងមានទំនោរក្នុងការបន្ទោសជោគវាសនានិងបន្ទោសអ្នកដទៃអំពីរឿងដែលកើតឡើងនៅក្នុងជីវិតគាត់ ដូច្នេះជារឿយៗគាត់ត្រូវបានមិត្តភក្ តិមិត្តរួមការងារនិងថ្នាក់លើបដិសេធ ដែលពីបាកធ្វើអោយជីវិតការងារគាត់ធ្វើដំនើរទៅមុខដោយរលូនណាស់។ យ៉ាងណាក៏ដោយគាត់ជាមនុស្សមានកម្លាំងពលាំខ្លាំងក្លាណាស់ តែក៏ជួបទុក្ខលំបាកមិនស្រាកស្រាន្តនោះដែរ។ អ្វីដែលអ្នកគួរតែព្យាយាមផ្លាស់ប្តូរនោះ គឹប្រើប្រាស់ថាមពល និង កំលាំងបញ្ញានោះអោយត្រូវកន្លែងទើបអាចជោគជ័យបាន៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម