រឿង ៣ ដែលអ្នកគួរធ្វើជំនួសឲ្យការដាក់កង្ហារពេលគេង

  • 2020-09-19 12:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិនបើអ្នកមិនចូលចិត្តការគេងដាក់កង្ហារ អ្នកអាចមានជម្រើសផ្សេងទៀតបានតាមវិធីងាយៗ។ ការគេងដាក់កង្ហារចំពេកអាចបង្កជាផលប៉ះពាល់មួយចំនួនសម្រាប់សុខភាពរបស់អ្នក។ ហេតុដូចនេះ រឿង ៣ យ៉ាងនេះអ្នកអាចធ្វើជំនួសបាន ប្រសិនបើអ្នកមិនចង់ដាក់កង្ហារពេលគេង។ រឿងទំាងនោះរួមមាន៖

១. គេងដោយបើកបង្អួចក្នុងបន្ទប់

ដំណោះស្រាយដ៏សាមញ្ញនោះគឺការបើកបង្អួចចោលឲ្យមានខ្យល់ចេញចូលក្នុងបន្ទប់។ នោះក៏ព្រោះតែ ខ្យល់ត្រជាក់នៅពេលព្រឹកនឹងជួយឲ្យខ្យល់ក្នុងបន្ទប់ត្រជាក់ស្រួល។ ប៉ុន្តែប្រសិនបើអ្នកខ្លាចមានមូសខំានោះ អ្នកគប្បីដាក់មុងគេង ឬ បង្អួចមានកញ្ចក់ដើម្បីការពារខ្លួនអ្នកពីមូស។

២. ដាក់កន្សែងត្រជាក់ ឬ ធុងទឹកត្រជាក់នៅក្បែរគ្រែគេងរបស់អ្នក

ដើម្បីកាត់បន្ថយការហួតជាតិទឹក អ្នកអាចសាកល្បងជ្រលក់កន្សែងត្រជាក់នៅលើក្បាលគ្រែរបស់អ្នក ឬ ក៏ធុងទឹកនៅក្បែរគ្រែគេងដើម្បីផ្តល់សំណើមនៅក្នុងបន្ទប់គេង។ នៅពេលអ្នកធ្វើបែបនេះ ក្នុងបន្ទប់របស់អ្នកនឹងមានសំណើមក៏ដូចជារំហួតត្រជាក់ផងដែរ។

៣. បើកកង្ហារទៅកន្លែងផ្សេង

ក្នុងករណីអ្នកមិនអាចគេងអត់មានកង្ហារបាននោះ អ្នកគប្បីបែរមុខកង្ហារទៅទិសដៅផ្សេងពីខ្លួនអ្នក។ ការដាក់បែបនេះនឹងមិនមានខ្យល់ប៉ះចំមុខអ្នកចំៗនោះទេ ឬក៏អ្នកអាចដាក់កង្ហារក្បែរបង្អួចដើម្បីឲ្យវាចាប់ខ្យល់ពីខាងក្រៅមកខាងក្នុងបន្ទប់បានផងដែរ៕

ចុចអានបន្ត៖

ហេតុផល ៤ យ៉ាងដែលអ្នកមិនគួរប្រើទូរសព្ទជាម៉ោងរោទិ៍

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន