សម្លាប់ខ្លួនព្រោះអត់លុយ ត្រូវបានពេទ្យសង្គ្រោះទាន់ ដឹងខ្លួនវិញជំពាក់ថ្លៃពេទ្យជិត ១០ម៉ឺនដុល្លារ
- 2020-09-11 02:54:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្លាប់ខ្លួនព្រោះអត់លុយ ត្រូវបានពេទ្យសង្គ្រោះទាន់ ដឹងខ្លួនវិញជំពាក់ថ្លៃពេទ្យជិត ១០ម៉ឺនដុល្លារ
អ្នកជំងឺជនជាតិអាមេរិកម្នាក់ ក្រោយពេលដឹងខ្លួនពីការសម្លាប់ខ្លួន បានរកឃើញថាខ្លួនកំពុងជំពាក់បំណុលពេទ្យច្រើនវ័ណ្ឌក។
មុននេះបន្តិច រឿងរ៉ាវរបស់បុរសជនជាតិអាមេរិកម្នាក់ឈ្មោះ Oliver Jordan សម្លាប់ខ្លួនមិនបានសម្រេចត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង។ តាមនោះដែរ ដោយសារតែគ្មានការងារធ្វើបណ្ដាលឲ្យខ្វះខាតថវិការ គួបផ្សំនឹងភាពតានតឹងក្នុងចិត្តជាខ្លាំងទៀតនោះ បានធ្វើឲ្យបុរសវ័យក្មេងខាងលើ សម្រេចចិត្តគិតខ្លី បញ្ចប់ជីវិតខ្លួនឯង។ សំណាងល្អ លោកត្រូវបានពេទ្យសង្គ្រោះទាន់ពេល។ តែអ្វីដែលលោកនឹកស្មានមិនដល់នោះគឺ ក្រោយរយៈពេលនៅក្នុងពេទ្យចំនួន ៨ថ្ងៃ លោកភ្ញាក់ឡើង ដោយដឹងខ្លួនថា ថ្លៃចំណាយសម្រាប់សង្គ្រោះលោកពីការសម្លាប់ខ្លួនគឺអស់ ៩៣៤២៤ដុល្លារ។
ក្រោយពេលដឹងថាខ្លួនជំពាក់បំណុលវណ្ឌកបែបនេះ សាម៉ីខ្លួនបានចែករំលែកលើបណ្ដាញសង្គមថា៖ លោកចង់ដឹងថាអំឡុងពេលខ្លួនបាត់បង់ស្មារតីនេះ ពេទ្យបានព្បាបាលអ្វីខ្លះបានអស់ច្រើនដល់ថ្នាក់នេះ។ ហើយលោកបន្ថែមថា តម្លៃនៃការស្លាប់នៅពេលនេះ ក៏មិនថោកដែរ ដូចនេះសូមគិតឡើងវិញបើចង់គិតខ្លី។
យ៉ាងណាក៏ដោយ លោក Oliver ក៏នៅតែសំណាងដោយលោកធ្លាប់មានទិញធានារ៉ាប់រងសុខភាព ដែលចុងបញ្ចប់លោកត្រូវចំណាយត្រឹមតែជាង ២ពាន់ដុល្លារតែប៉ុណ្ណោះ៕