អាយុ​ស្មើ​គ្នា តែ​រូបភាព​ពិត​បង្ហាញ​ឃើញថា Dilraba ដូច​ចាស់​ជាង Yang Zi ដល់ទៅ១០​ឆ្នាំ

  • 2020-09-10 02:36:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជា​ថ្មី​ម្ដង​ទៀត ​សម្រស់​កំពូលតារា​សម្ដែង​ស្រី​ចិន​២​ដួង​គឺ Dilraba និង Yang Zi ត្រូវ​បាន​គេ​យក​មក​ប្រៀបធៀប​សារ​ជា​ថ្មី ដោយ​លើក​នេះ ស្រី​ស្អាត​ជនជាតិ​ភាគ​តិច Dilraba ត្រូវ​គេ​ថា​ចាស់​ជាង​មិត្ត​រួម​អាជីព​ខ្លាំង។

មុន​នេះ​បន្តិច ប្រធានបទ​មួយ​បាន​បង្ករ​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​​នៅ​លើ​បណ្ដាញ​សង្គម​ចិន ដោយ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​សិល្បការិនី​ទាំង​២​ឈ្លោះ​គ្នា​ចង់​បែក​ផ្សែង។ តាម​នោះ​ដែរ វីដេអូមួយ​ដែល​ថត​គៀក​មុខ​តារា​សម្ដែង​កំពុង​ឡើង​កូដ​២​ដួង គឺ Yang Zi និង​ Dilraba ត្រូវ​បាន​គេ​យក​មក​ប្រៀប​ធៀប​ជា​ខ្លាំង។

ជាក់​ស្ដែង នៅ​ក្នុង​វីដេអូ​នេះ តួ​រឿង​និស្ស័យ​ស្នេហ៍​ទេវតា​៣​ជាតិ ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា ចាស់​ជាង​តួ​រឿងនិស្ស័យស្នេហ៍​ឋានសួគ៍ ​ចង់​ជាង​១០​ឆ្នាំ ទោះ​បី​ជា​ស្រី​ស្អាត​ទាំង​២​កើត​ឆ្នាំ ១៩៩២ ដូច​គ្នា​ក៏​ដោយ។

យ៉ាងណាក្ដី ទស្សនិកជន​មួយ​ចំនួន​បាន​ចេញ​មុខ​ការពារ Dilraba ថា​ ដោយ​សារ​តែ​នាង​មានទម្រង់​មុខ​ផត រីឯ Yang Zi មាន​ទម្រង់​មុខ​មូល​ដែល​ធ្វើ​ឲ្យ​នាង​ងាយ​មើល​ទៅ​ឃើញ​ចាស់​។ បន្ថែម​ពី​នោះ ការងារ​របស់​តារា​ស្រី​ជន​ជាតិ​ភាគ​តិច​ក៏​ច្រើន​ជាង​មិត្ត​រួមការងារ​ដូច​គ្នា ដែល​ធ្វើ​ឲ្យ​នាង​សម្រាក​បាន​តិច​ជាង​ឆ្ងាយ។ ដូច​នេះ​ហើយ អ្នក​គាំទ្រ​របស់ Yang Zi មិន​គួរ​យក​តារា​ទាំង​២​មក​ប្រៀបធៀប​គ្នា​នោះ​ឡើយ ព្រោះ​វា​គ្រាន់​តែ​ធ្វើ​ឲ្យ fandom ទាំង​២​ឈ្លោះ​ប្រកែក​គ្នា​ប៉ុណ្ណោះ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម