មិនចង់គ្រោះថ្នាក់ពេលធ្វើដំណើរផ្លូវឆ្ងាយ គួរដាក់វត្ថុទាំងនេះតាមដែលចាស់បុរាណជឿជាក់យូរមកហើយ

  • 2020-09-09 08:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​ជា​ទូ​ទៅ ​នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​​តាម​បណ្តាល​ខេត្ត​ម្តង​ៗ ​អ្នក​ដំណើរ​ទាំង​អស់​តែង​បន់​ស្រន់​សុំ​សេច​ក្តី​សុខ​ជា​និច្ច។ ​បើ​តាម​អបិយ​ជំ​នឿ ​ដែល​បន្សល់​ជា​យូរ​ណាស់​មក​ហើយ ​​មាន​សម្ភារៈ​មួយ​ចំនួន​ក្នុង​ផ្ទះ​បាយ ដែល​ចាស់​បុរាណ​បាន​យក​មក​​ប្រើ​ប្រាស់ ​ក្នុង​ការ​បង្ការ​គ្រោះ​ថ្នាក់​ផ្សេងៗ ដោយ​ជឿ​ថា​​ពិត​ជា​ពូកែ​សក្កិសិទ្ធ​ណាស់។

១. ខ្ទឹម​ស

ចាស់​បុរាណ​មាន​ជំនឿ​ថា ​ខ្ទឹម​ស​ ​មាន​អំណាច​អាច​បណ្តេញ ​រឿង​​ឧបទ្រព​ចង្រៃ​​ចេញ​បាន ។ ពិសេស​នៅ​ពេល​ចូល​ព្រៃ​គេ​តែង​ជឿ​ថា មាន​ខ្មោច​បិសាច​តោង​ទាម​ក្បែរ​ជើង​ ដូច្នេះ​​បើ​យើង​ដាក់​ខ្ទឹម ស​តាម​ខ្លួន ​នោះ​វា​អាច​បណ្តេញ​រឿង​អាក្រក់​ទាំង​នេះ​បាន​មិន​ខាន។ ​ម្ល៉ោះ​ហើយ នៅ​ពេល​ជិះ​ឡាន​​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ គួរ​តែ​​យក​ខ្ទឹម​ស​មួយ​គុម្ព​​​ព្យួរ​នឹង​ឡាន ​ឬ​ពាក់​ខ្ទឹម​ស​មួយ​មើម​​ជាប់​នឹង​ក ព្រោះ​​​វា​អាច​ជួយ​ការពារ​​អ្នក​​រួម​ដំណើរ​ទាំង​អស់​ចៀស​ឆ្ងាយ​ពី​រឿង​ចង្រៃ​បាន។

២. អំបិល

ចាស់​បុរាណ​ជឿ​ថា ​អំបិល​មាន​ធាតុ​ដែល​ប្រឆាំង​នឹង​អារក្ស អ្នក​តា​ដែល​មិន​ល្អ​ លុប​បំបាត់​សំណាង​អាក្រក់ ហើយ​ទាក់​ទាញ​សំណាង​ល្អ​មក​បាន។ ​អ្នក​បុរាណ​វិទ្យា​របស់​ជប៉ុន ជឿ​ថា​អំបិល​ដែល​ធ្វើ​ឡើង​ដោយ​ដៃ​មនុស្ស ​គឺ​បរិសុទ្ធ មាន​ពន្លឺ និង​​ការពារ​បាន​​យ៉ាង​ម៉ត់​ចត់។ លើស​ពី​នេះ ​​នៅ​ពេល​​ដាច់​ឆ្នាំ​ចាស់​ឆ្លង​ចូល​ឆ្នាំ​ថ្មី ចាស់​បុរាណ​យក​អំបិល​បាច​នៅ​មាត់​ច្រក​ទ្វារ​ចេញ​ចូល ដើម្បី​ទទួល​បាន​​លាភ​សំណាង​ហូរ​ចូល។ ​ម្យ៉ាង​វិញ​ទៀត ​ពេល​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ ​អ្នក​ដំណើរ​មិន​ត្រូវ​ភ្លេច​យក​អំ​បិល​​ដាក់​ជាមួយ​កាក់ រួច​បាច​វា​នៅ​លើ​​​ឡាន​​រយៈ​ពេល​ពេញ​មួយ​យប់ ហើយ​ព្រឹក​ឡើងជូត​វា​ចេញ ​និង​ច្រក​អំបិល​និង​កាក់​​នោះ​ដាក់​ក្រោម​ដើម​ឈើ នោះ​ពេល​ធ្វើ​ដំណើរ​​នឹង​ជួប​តែ​សំណាង​ល្អ ​គ្មាន​គ្រោះ​ថ្នាក់​អ្វី​ទាំង​អស់។

៣. ល្មៀត

ចាស់​បុរាណ​មាន​ជំ​នឿ​ថា ​ល្មៀត​អាច​ជួយ​ការពារ​​​អ្នក​បើក​បរ​មិន​ឲ្យ​ងងុយ​គេង​បាន ដោយគេ​ឲ្យ​អ្នក​បើកបរ​ផឹក​ល្មៀត​​លាយ​​ជាមួយ​ទឹក​បរិសុទ្ធ។ ​ក្រៅ​ពី​នេះ ​ចាស់​បុរាណ​​តែង​ជីក​មើម​វា​ពី​ក្រោម​ដី ​ដើម្បី​ធ្វើ​ជា​មន្ត​អា​គម​ទៀត​ក៏​មាន។ ​ដូច្នេះ​ហើយ ​​បើ​អ្នក​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ភាគ​ខាង​ជើង​និង​ខាង​ត្បូង ហើយ​ចង់​ចៀស​ផុត​ពី​គ្រោះ​ថ្នាក់ ​គប្បី​ជីក​​រក​មើម​ល្មៀត​ណា​ដែល​មាន​រាង​ចម្លែក​ដូច​សត្វ​រមាស យក​មក​ទុក​​ក្នុងរថយន្ត។

នៅ​ពេល​ធ្វើ​ដំណើរ ​ចាស់​បុរាណ​ជា​ច្រើន​បាន​ហាម​កូន​ចៅ​មិន​ឲ្យ​និយាយ​សម្តី​អមង្គល​នោះ​ទេ ​ដើម្បី​ចៀស​ផុត​ពី​គ្រោះ​ថ្នាក់​ផ្សេង​ៗ។ ​ជំនួស​មក​វិញ ​ចាស់​ៗ​បាន​ប្រើ​វត្ថុ​ធាតុ​ទាំង​៣​ខាង​លើ​នេះ ទុក​តាម​ខ្លួន​ពេល​ធ្វើ​ដំណើរ​ម្តង​ៗ ​ដើម្បី​បង្កា​ពី​គ្រោះ​ចង្រៃ និង​បិសាច​តាម​យាយី។ យ៉ាង​ណា​ក៏​ដោយ ​ទោះ​វត្ថុទាំង​បី​​សក្កិសិទ្ធ​ឬ​អត់ ​យ៉ា​ង​ហោច​ណាស់​វា​ក៏​ជួយ​រក្សា​ទំនុក​ចិត្ត​ដល់អ្នក​ដំណើរ​ទាំង​អស់​ឲ្យ​មាន​អារម្មណ៍​ថា​ មាន​សុវត្ថិភាព​ដែរ៕​​​​

ប្រភព៖ gangbeauty ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម