មាន​ឈ្មោះ​ជា​រាជិនី​សម្រស់​ តែដោយសារ​កម្ពស់​ធ្វើ​ឲ្យ Ju Jing Yi បែរចាញ់​សម្រស់​តារា​ជើង​ថ្មី​

  • 2020-09-09 03:41:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​មាន​ទម្រង់​មុខ​ ដែល​មើល​​ទិស​ណា​ក៏​ស្អាត​ក៏​ដោយ តែ​ដោយ​សារ​​កម្ពស់​នៅ​មាន​កម្រិត បាន​ធ្វើ​ឲ្យ​តារា​សម្ដែង និង​ចម្រៀង​កំពុង​ឡើង​កូដស្រី​ចិន Ju Jing Yi ចាញ់​សម្រស់​តារា​ស្រករ​ក្រោយ​ដាច់ នៅ​ពេល​ចូល​រួម​កម្មវិធី​តែ​មួយ។

កម្មវីធី​បង្ហាញ​ម៉ូដ​សំលៀកបំពាក់​របស់​ម៉ាក​ខោអាវ​លំដាប់​កំពូល​មួយ​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​នៅ​ទីក្រុង​សៀងហៃ ប្រទេស​ចិន ដោយ​មាន​ការ​ចូល​រួម​របស់​តារា​ស្រី​កំពុង​ឡើង​កូដ ២ដួង​គឺ Yu Shuxin ក្រុម​ចម្រៀង THE9 និង​តារា​សម្ដែង និង​ចម្រៀង​ស្រី Ju Jing Yi។

វត្តមាន​របស់​ស្រី​ស្អាត​ទាំង​២​ទទួល​បាន​ការ​ចាប់​ជា​ខ្លាំង​​ពី​សំណាក់​អ្នក​គាំទ្រ ក៏​ដូច​ជា​បណ្ដាញ​ព័ត៌មាន​នានា។ សម្រស់​របស់​តារា​ទាំង​២​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា ធ្វើ​ឲ្យ​គេ​មើល​មិន​ព្រិច​ភ្នែក។

យ៉ាងណាក្ដី កម្រង​រូបភាព​ក្រៅ​ឆាក​បាន​ជាន់​ពន្លិច​សម្រស់​ស្រី​ស្អាត Ju Jing Yi ជាខ្លាំង។ ជាក់​ស្ដែង​ នៅពេល​គេ​ប្រៀប​ធៀបកម្ពស់ ១៧០សម របស់ Shuxin និង​កម្ពស់​មិន​ដល់ ១៦០សម របស់ Ju Jing Yi គេ​ឃើញ​ថា តារា​រៀមច្បង​ធ្លាក់​សម្រស់​ខ្លាំង​ដោយ​សារ​អន់​កម្ពស់។ មនុស្ស​ជា​ច្រើន​បាន​លាន់​មាត់​ថា តួ​រឿង​ពស់​ស ពស់​ខៀវ​ជំនាន់​ថ្មី បាន​សម្រស់​មួយ​ចប់ ទាស់​តែ​កម្ពស់​ទេ ដែល​ធ្វើ​ឲ្យ​នាង​មិន​សូវ​លេច​ធ្លោ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម