គម្រប់​ខួប ១​ឆ្នាំ​រឿង The untamed ចាក់​ផ្សាយ អ្នក​គាំទ្រ​ធ្វើ​ពិធី​រៀបការ​ឲ្យ Xiao Zhan និង Wang Yibo

  • 2020-09-08 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កម្រង​រូបភាព​ដែលអ្នក​គាំទ្រ​រៀបចំ​ពិធី​រៀបការ​ឲ្យ​តារា​សម្ដែងល្បី​ឈ្មោះ​ចិន Wang Yibo និង Xiao Zhan ក្នុង​គម្រប់​ខួប​រឿង​ដែល​ពួក​គេ​សម្ដែង​រួម​គ្នា​ចាក់​ផ្សាយ​បាន​១​ឆ្នាំ​ត្រូវ​បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង។

កាល​ពី​ថ្ងៃ​ទី ៧ ខែ​កញ្ញា​កន្លង​ទៅ​នេះ បណ្ដាញ​សង្គម Weibo របស់​ចិន បាន​នាំ​គ្នា​ចែក​រំលែក​យ៉ាង​ព្រោងព្រាត​នូវ​កម្រង​រូបថត​ពិធី​មង្គលការ​របស់​តារា​សម្ដែង​ប្រុស​កំពុង​ឡើង​កូដ Wang Yibo និង Xiao Zhan ក្នុង​ថ្ងៃ​គម្រប់​ខួប​រឿង​ភាគ The untamed ចាក់​ផ្សាយ​បាន​១​ឆ្នាំ។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះគឺ អ្នក​គាំទ្រ​ទាំង​នេះ​បាន​ផ្ដិត​រូប​របស់​តារាទាំង​២​ចេញ​មក​ដើម្បី​យក​មក​ធ្វើ​ដូច​ពួក​គេ​រៀបការ​នឹង​គ្នា​មែន​ទែន។ យោងតាម​ក្រុម​អ្នក​គាំទ្រ​នេះ ពួក​គេ​មាន​បំណង​ធ្វើ​ពិធី​រៀបការ​នេះ​ដល់​ទៅ ១០​ទីក្រុង​នៅ​ប្រទេស​ចិន​ឯណោះ។

ភ្លាម​ៗ​នោះ ទស្សនិកជន​បាន​រិះគន់​សកម្មភាព​នេះ​ជា​ខ្លាំង ដោយ​កាល​ពី​ដើម​​ឆ្នាំ ក៏​ដោយ​សារ​ការផ្គូផ្គង​នេះ​ហើយ ដែល​ Xiao Zhan រងការ​រិះគន់​ខ្លាំង រហូត​ដល់​តារា​ទាំង​២​មើល​មុខ​គ្នា​មិន​ចំ។ ពួក​គេ​លើក​ឡើង​ ក្រុម​អ្នក​គាំទ្រ​ងើប​មុខ​មិន​រួច​បែប​នេះ មាន​តែ​ធ្វើ​ឲ្យ​រូបភាព​របស់​តារា​តែប៉ុណ្ណោះ។ ទាក់ទង​នឹង​បញ្ហា​នេះ តំណាង​របស់​តារា​ទាំង​២​មិន​បាន​ចេញ​មុខ​បកស្រាយ​នោះ​ឡើយ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម