តើអ្នកគិតថា នរណាជាអ្នកធ្វើអោយថូផ្កានេះបែក?

  • 2020-09-09 04:16:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រម៉ៃថាអ្នកជាម៉ាក់ក្នុងរូបនេះ តើកូនអ្នកមួយណាដែលធ្វើអោយបែកថូផ្កានេះ?

កុមារ A

បើក្រឡេកមើលមួយភ្លែតទៅ មានតែគាត់ទេ ដែលទំនងជាអ្នកដែលធ្វើអោយបែកនោះ ដោយភ្នែកសំលឹងមើលទៅដីដោយដឹងកំហុស គាត់នៅជិតកន្លែងដែលដាក់ថូផ្កានោះជាងគេ ដោយមានក្មេង ៣ នាក់ទៀតមានកាយវិការហាក់បីដូចជាកំពុងតែចង់ទូលពិតប្រាក់ម្ដាយរបស់ពួកគេ។

បើសិនជាអ្នកគិតថាគាត់ជាអ្នកធ្វើអោយបែកនោះ មានន័យថាអ្នកជាប្រភេទមនុស្សដែលចេះពិនិត្យមើលយ៉ាងគ្រប់ជ្រុងជ្រោយមុខនឹងសម្រេចចិត្តអ្វីមួយនោះ។ អ្នកមិនងាយនឹងជឿអ្នកដទៃដោយមិនឆ្លងកាត់ការថ្លឹងថ្លែងជាមុននោះទេ សូម្បីតែការខុសប្លែកយ៉ាងតិចតួចនៃកាយវិការ និង ពាក្យសម្ដីពីអ្នកជុំវិញខ្លួនក៏គេចមិនផុតពីក្រសែរភ្នែកអ្នកដែរ។

កុមារ B

ក្មេងស្រី B ទំនងជាកូនច្បងដែលម្ដាយបានអោយជួយមើលប្អូនៗ ពេលដែលគាត់រវល់ធ្វើការ។ ការស្លៀកពាក់ និងរបៀបដែលនាងសំលឹងមើលទៅប្អូនអាចបង្ហាញថាកុមារ A នេះហើយជាអ្នកធ្វើអោយបែក តែមិនមែនក្នុងន័យស្ដីបន្ទោសប្អូននោះទេ។

បើសិនជាអ្នកគិតថាកុមារី B ជាអ្នកធ្វើអោយបែបថូនោះ អ្នកជាមនុស្សដែលចេះទទួលស្គាល់ថានរណាៗក៏មានចំនុចខ្វះខាតដែរ។ អ្នកតែងតែត្រូវបានគេពឹងពាក់អោយជួយដោះស្រាយបញ្ហាផ្សេងៗរបស់ពួកគេ ដោយហេតុអ្នកជាមនុស្សដែលមានហេតុផល មានការត្រិះរិះពិចារណាយ៉ាងជ្រៅជ្រះ សម្រេចការងារតូចធំបានដោយងាយ។

កុមារ C

បើសង្កេតអោយច្បាស់ទៅកុមារ C មើលទៅដូចជាអ្នកដែលធ្វើអោយបែកហើយទម្លាក់កំហុសអោយកុមារ A ហើយថែមទាំងសើចញញឹមដោយគិតថាគ្រប់គ្នានឹងជឿថាក្មេង A ជាអ្នកមានកំហុស។

បើសិនជាអ្នកជ្រើសរើស កុមារ C អ្នកមានភាពជាអ្នកដឹកនាំតាំងពីកំណើត។ អ្នកតែងតែមានការគិតគូរពីសុខទុក្ខមនុស្សជុំវិញខ្លូន ហើយត្រូវបានមនុស្សជុំវិញខ្លួនគោរពស្រលាញ់ និង ពឹងពាក់ជានិច្ច។ មិនថាមានរឿងតូចធំ បើចាំបាច់ហើយនោះអ្នកនឹងមិនខ្លាចក្នុងការចេញមុខអារកាត់ ដោះស្រាយ តែពេលខ្លះអ្នកអាចនឹងជាមនុស្សអាត្មានិយមបន្តិច។

កុមារ D

មានចាប់អារម្មណ៏អត់មានតែកុមារី D ទេដែលសំលឹងមើលអំបែងថូនោះមិនដាក់ភ្នែកសោះ ព្រមទាំងបង្ហាញថានាងហាក់ដូចជានូវភ៍យខ្លាចនៅឡើយដោយនៅពួនពីក្រោយម្ដាយហើយតោងគាត់ជាប់។

ជម្រើសរបស់អ្នកនេះ អាចបកស្រាយបានថាមានហេតុផល និង អាចពឹងពាក់បានដែលជួយអោយអ្នកតែងតែជោគជ័យគ្រប់រឿងដែលអ្នកតាំងចិត្តធ្វើហើយនោះ ព្រោះអ្នកមិនបានមានអារម្មណ៏ថាស្កប់ស្កល់ តែងតែចង់អោយខ្លួនកាន់តែរីកចម្រើនទាំងចិត្តគំនិត និង ផ្នែកផ្សេងៗទៀតក្នុងជីវិត។ ដោយសារតែសន្ដានចិត្តដ៏ល្អផូរផង់ក្នុងការជួយយកអាសារអ្នកដទៃរបស់អ្នកនេះហើយ ដែលធ្វើអោយគេពិបាកនឹងបំភ្លេចអ្នកណាស់ពេលដែលបានស្គាល់គ្នាជិតស្និទ្ធហើយ។

ប្រភព៖ themindsjournal ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម