របៀបដែលអ្នកកាន់ដៃគូស្នេហ៏ អាចបកស្រាយពីសម័ន្ធភាពអ្នកនិងគេបាន

  • 2020-09-10 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តាមរយះចិត្តវីទ្យា​គ្រាន់តែរបៀបដែលអ្នកកាន់ដៃគ្នា​​ ក៏អាចប្រាប់ពីស្ថានភាពនៃស្នេហាអ្នក​​ ព្រមទាំងអារម្មណ៏ដែលអ្នកមានចំពោះគ្នាថែមទៀតផង។​​​​​​ តោះមកមើលការវិភាគពីរបៀបនីមួយៗ​ តើអ្នកទម្លាប់កាន់ដៃគេបែបណាដែរ?

១. ថ្ពក់ដៃ

ភាគច្រើនពេលស្រឡាញ់គ្នាដំបូងៗ​ អ្នកប្រហែលជាតែងកាន់ដៃគេបែបនេះ ដោយវាអាចសញ្ញាបង្ហាញបានថាស្នេហាអ្នកកំពុងតែស្ថិតនៅក្នុងដំណាក់កាលផ្អែមល្ហែមខ្លាំង​កំពុងតែស្វែងយល់ចិត្តគ្នាដើម្បីអោយប្រាកដចិត្តថានៅជាមួយគ្នាទៅថ្ងៃក្រោយសុខឬអត់។

២. ​កាន់តែចុងម្រាមដៃ

ការកាន់បែបនេះអាចបញ្ចាក់បានថាអ្នកមានការទុកចិត្ត​និង​ជឿជាក់លើគ្នាទៅវិញទៅមក​និង​អាចជាបំណងនៃដៃគូអ្នកអោយអ្នកមានអារម្មណ៏ថាកក់ក្ដៅ ​និង​ មានសុវត្ថិភាពពេលបាននៅក្បែរគេ។

៣​. ម្រាមទាំង១០ចាក់ស្រេសយ៉ាងរឹងមាំ

ការកាន់បែបនេះជាទូទៅតែងត្រូវបានប្រទះឃើញពីគូស្នេហ៏ដែលស្រលាញ់គ្នាច្រើនឆ្នាំ ដែលមានក្ដីស្រលាញ់អោយគ្នាយ៉ាងជ្រាលជ្រៅ​ ព្រមទាំងអារម្មណ៏ដែលថាគេនឹងមិនអាចផ្លាស់ប្ដូរចិត្តទៅមានអ្នកថ្មីណាបាននោះទេ។​ ទំនាក់ទំនងដែលអ្នកមាននៅពេលនេះអាចនិយាយបានថាឆ្លងកាត់រឿងរ៉ាវមកជាមួយគ្នាច្រើនគួរសមហើយដែរ ហើយក៏ជឿជាក់យ៉ាងម៉ុតមាំថាទោះជាត្រូវហែលឆ្លងបែបណាទៀតក៏នៅតែមិនអាចបោះបង់គ្នាបានដែរ។

៤. ​ដៃម្នាក់នៅពីលើម្នាក់នៅខាងក្រោម

ចំពោះភាគីដែលតែងកាន់ដៃដោយមានដៃគាត់នៅពីលើជានិច្ចនោះ​ភាគច្រើនគាត់ជាអ្នកសម្រេចចិត្តរឿងតូចធំ​ព្រមទាំងផ្ដល់អារម្មណ៏ថាគាត់ជាមនុស្សដែលដៃគូអាចជឿជាក់និង​ពឹងពាក់។

៥.អោបដៃគេ

ការកាន់បែបនេះអាចយកមកបកស្រាយបានថា​អ្នកត្រូវការពឹងពាក់លើគេច្រើន​ត្រូវការការគាំទ្រពីគេអោយគេទុកចិត្ត។​

៦. ​កាន់កដៃ

មានការបកស្រាយចំនួនដែលអាចនឹងត្រូវរឿងគូស្នេហ៏ដែលតែងតែកាន់ដៃបែបនេះ។ វាអាចនឹងមកពីអ្នកទាំងពីរមានការជិតស្និទ្ធគ្នាខ្លាំងហើយពីភាគីដែលតែងកាន់កដៃគូស្នេហ៏នោះមានចិត្តច្រើនហើយប្រច័ណ្ឌច្រើនបន្តិច។ ម្យ៉ាងទៀតអាចនឹងមកពីភាគីម្ខាងទៀតរៀងចាស់ទុំនិង​តឹងរឹងជាងភាគីម្ខាងទៀត។

ប្រភព៖ girlstyle-kr ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម