ជាគូព្រេងគ្នា ឬអត់​ មើលតែចំណុចទាំងនេះទៅដឹងហើយ

  • 2020-09-09 02:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បន្ទាប់ពីចំនាយពេលស្គាល់ចិត្តថ្លើមគ្នាមួយរយះហើយមក បើសិនជាអ្នកកំពុងតែឆ្ងល់ថាអ្នកទាំងពីរជាគូនឹងគ្នា ហើយអាចចាប់ដៃគ្នាដើម្បីដើរទៅមុខបានរឺអត់នោះ គួរសង្កេតមើលថាអ្នកមានបានជួបនូវសញ្ញាទាំង ១០ យ៉ាងនេះហើយរឺនៅ៖

១. មិនដឹងបរិយាយយ៉ាងណា តែអ្នកមានអារម្មណ៏ជ្រាលជ្រៅដែលប្រាប់មិនត្រូវ

ពិតអត់ តាំងពីជួបគ្នាដំបូងមកក៏ចាប់ផ្ដើមមានអារម្មណ៏ថាអ្នកទាំងពីរឆាប់ស្គាល់ និង យល់ពីចិត្តគ្នាលឿនជាងមនុស្សដែលអ្នកស្គាល់មុនៗ ដល់ពេលរាប់អានគ្នាកាន់តែយូរទៅអារម្មណ៏បែបនោះក៏កាន់តែជ្រាលជ្រៅទៅ ទម្រាម់ដល់ពេលដឹងខ្លួន គេក៏បានក្លាយជាផ្នែកមួយនៃជីវិតអ្នកបាត់ទៅហើយ។

២. អស់សំណើចនឹងរឿងដូចគ្នា

បើសិនជាទោះជាមានរឿងអ្វី អ្នកទាំងពីរនៅតែអាចសើចបាន ព្រមទាំងតែងអស់សំណើចនឹងរឿងដូចគ្នាទៀតនោះ វាអាចជាកត្តាមួយដែលជួយអោយអ្នកទាំងពីរឆ្លងកាត់រឿងជាច្រើនជាមួយគ្នាដោយមិនតឹងតែងពេក។

៣. និយាយឆាប់ត្រូវរ៉ូវវគ្នាតាំងពីជួបគ្នាដំបូង

សូម្បីតែការសំលឹងមើលគ្នាពេលដែលជជែកគ្នាតាំងពីលើកដំបូងក៏មិនមានអារម្មណ៏ថាមានអ្វីទាស់ខុស ព្រមទាំងមានកូនចិត្តគិតថាចង់អោយសម្ព័ន្ធភាពនេះកាន់តែរីកចំរើនទៅមុខថែមទៀត កាន់តែឆាប់កាន់តែប្រសើរ។

៤. មានអារម្មណ៏កក់ក្ដៅដូចបាននៅផ្ទះ

អ្នកអាចមានអារម្មណ៏ដឹងថាវាជាសម្ព័ន្ធភាពដែលត្រឹមត្រូវនៅពេលដែល អ្នកមានអារម្មណ៏ថាមិនចាំសម្ដែង គ្រាន់តែធ្វើជាខ្លួនឯងគ្រប់គ្រាន់ហើយ ដោយគ្មានការគិតគូររិះគន់ ពីដៃគូឡើយ។

៥. មិនយល់ស្របដោយសន្តិវិធី

ថ្វីត្បិតតែជាមនុស្សដែលស្រលាញ់គ្នាមែនពិត ក៏មិនបានមានន័យថាត្រូវតែគិតគូអ្វី និង យល់ស្របគ្នាគ្រប់រឿងនោះទេ អ្វីដែលសំនាន់នោះគឺការដែលចេះពន្យល់អោយភាគីម្ខាងទៀតយល់ពីហេតុនិងផលដែលបណ្ដាលអោយអ្នកគិតបែបនោះ។

៦. មានគោលដៅក្នុងជីវិតស្រដៀងគ្នា

សព័ន្ធរវាងអ្នកទាំងពីរអាចនឹងកាន់តែជ្រាលជ្រៅមួយកម្រិតទៀត បើសិនជាអ្នកមានគោលដៅជីវិត និង ការគិតគូរប្រហាក់ប្រហែលនឹងគ្នាទៀតនោះ។ វាអាចនឹងមិនមែនជាអ្វីធំដុំនោះទេ គ្រាន់តែជាការដែលចូលចិត្តយកអាសារអ្នកដទៃ ចូលចិត្តទៅកន្លែងកំសាន្តដូចគ្នា មានគម្រោងចង់បានគ្រួសារដែលមានលក្ខណះស្រដៀងគ្នាជាដើម។

៧. ជួយគ្នាក្នុងការសម្រេចគោលដៅជីវិត

មិនចាំបាច់ទៅសម្លឹងមើលអ្វីច្រើននោះទេ មនុស្សដែលជាមានគម្រោងអនាគតជាមួយអ្នកតែងធ្វើអោយអ្នកមានអារម្មណ៏ថាកក់ក្ដៅ មានអ្នកចាំយកអាសារ ព្រមទាំងជួយអ្នកក្នុងការសម្រេចគោលដៅដែលអ្នកបានប៉ង។

៨. យល់ពីគ្នាដោយមិនចាំនិយាយច្រើន

គូស្នេហ៍ដែលស្រលាញ់គ្នាយ៉ាងជ្រាលជ្រៅប្រាកដជាស្គាល់ច្បាស់ពីចំនុចហើយ ពេលគ្រាប់របៀបគេដែលសំលឹងមក សំលេងដែលគេប្រើ សារដែលគេផ្ញើរក៏អាចអោយអ្នកដឹងពីចិត្តគេបានយ៉ាងច្បាស់ដែរ។

៩. តែងនៅពីក្រោយនិងជួយអ្នកឆ្លងកាត់រឿងតូចធំ

ដំណាក់កាលជាច្រើនដែលគូស្នេហ៏ភាគច្រើនត្រូវឆ្លងកាត់ ដើម្បីដឹងកាន់តែច្បាស់ថាគេពិតជាសាកសមអាចបន្តដំណើរទៅមុខជាមួយអ្នកទៀតនោះគឹ ​ឋិតនៅលើការដែលគេមិនដែលសូម្បីតែគិតថានឹងបោះបង់អ្នកនៅពេលអ្នកមិនមានអ្វីសោះ ក៏គេនៅតែព្រមតស៊ូនិងអភិវឌ្ឃខ្លួនជាមួយគ្នា។

១០. មិនថាមានរឿងអ្វីក៏មិនបោះបង់ចោលគ្នា

មិនចំពោះតែរឿងស្នេហាមួយមុខនោះទេ ដែលអាចបង្ហាញថាគេប្រាកដប្រាជាជាមួយអ្នករឺអត់នោះ អ្នកគួរតែចាប់ភ្លឹកលមើល តើគេតែធ្វើបែបណាពេលជួបឧបសគ្គក្នុងជីវិតម្ដងៗ មានហ៊ានតស៊ូ ប្ដូរផ្ដាច់ដើម្បីអ្វីដែលខ្លួនស្រលាញ់ដែរអត់ ពេលដែលបរាជ័យហើយគេធ្វើបែបណា។

ប្រភព៖ themindsjournal ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម