៨​ យ៉ាងនេះហើយដែលធ្វើអោយគេងប់ងល់ ដកចិត្តពីអ្នកមិនរួច

  • 2020-09-11 07:24:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេលខ្លះមិនមែនជាការផាត់មុខក្រាស់ៗ តុបតែងខ្លួនឡូយឆាតអីពេកនោះទេដែលធ្វើអោយគេពេញចិត្តនឹងអ្នកនោះ ទាំងនេះជាចំនុចទាំង ៨ យ៉ាងដែលអាចជាមន្ដស្នេហ៏ផ្ទាល់ខ្លួនអ្នក៖

១. បង្ហាញថាអ្នកក៏ពេញចិត្តនឹងគេដែរ តែមិនប្រឹងប្រែងខ្លាំងពេក

ទោះជាអ្នកជាស្រីពិតមែន តែក៏មិនមានអ្វីខុសដែរក្នុងការបង្ហាញអោយគេដឹងថាអ្នកចាប់អារម្មណ៏លើគេនោះ សំខាន់អ្នកត្រូវតែប្រើប្រាស់តិចនិចអោយបានត្រឹមត្រូវតែប៉ុណ្ណោះ។ អ្នកអាចអោយគេដឹងបាន ដោយមិនចាំបាច់ប្រាប់គេត្រង់ៗក៏បាន ហើយចាំមើលថាគេមានប្រតិកម្មបែបណា។ ការធ្វើបែបនេះក៏អាចនឹងជួយអោយគេបានដឹងថាគេមិនបានគិតម្នាក់ឯងនោះទេ។

២. ចូលចិត្តស្ដាប់ពាក្យសរសើរចេញពីមាត់អ្នក

កុំថាតែមនុស្សស្រីនោះដែលចូលចិត្តស្ដាប់ពាក្យសរសើរ សូម្បីតែគេជាមនុស្សប្រុសក៏ចេះសប្បាយចិត្តនៅពេលបានគេសរសើរម្ដងៗនោះ។ វាអាចមិនត្រឹមតែអោយគេមានអារម្មណ៏ល្អៗជាមួយអ្នកប៉ុណ្ណោះទេ ថែមទាំងអាចជាសញ្ញាបង្ហាញប្រាប់គេថា អ្នកចាប់អារម្មណ៏ និង តែងសង្កេតដឹងថាគេមានការប្រែប្រួលអ្វីខ្លះនោះ។

៣. បង្ហាញភាពស្និទ្ធស្នាលបែបថ្លៃថ្នូរ

អ្នកគួរតែដឹងអោយបានច្បាស់ថាការរាប់អានគ្នារវាងអ្នកនឹងគេកំពុងស្ថិតនៅក្នុងកម្រិតណាមួយ ព្រោះថាបើសិនជាអ្នកបង្ហាញកាយវិការដែលស្និទ្ធស្នាល និង ហួងហែងទាំងដែលមិនទាន់បានស្គាល់គ្នា និង​​ យល់ចិត្តគ្នាបានយូរប៉ុន្មាននោះ គេអាចនឹងចាប់ផ្ដើមគិតមិនល្អមកលើអ្នកជាមិនខាន។

៤. សុំជំនួយពីគេ

ធម្មតាទេ ជាតិជាមនុស្សប្រុសតែងត្រូវការអារម្មណ៏ថាគេអាចនឹងការពារ ហើយមើលថែដៃគូគេនោះ។ ការដែលចេះផ្ដល់អារម្មណ៏បែបនេះអោយគេ ក៏អាចជាចំនុចលេចធ្លោមួយរបស់អ្នកផងដែរ។ បើសិនជាអ្នកមិនដែលសុំជំនួយពីគេទាល់តែសោះនោះ​​ គេអាចនឹងចាប់ផ្ដើមយល់ថាគេអាចនឹងមិនល្អគ្រប់គ្រាន់ទើបអ្នកមិនដែលគិតដល់គេសោះពេលជួបបញ្ហានោះ។

៥. ចេះស្ដាប់ហេតុផល

ប្រាកដណាស់ មិនត្រឹមតែអ្នកជាមនុស្សស្រីទេដែលចង់អោយដៃគូមានលក្ខណៈបែបនេះនោះ មនុស្សប្រុសក៏ត្រូវការបែបនេះដែរ។ ការដែលមានអត្តចរិតល្អ អាចនឹងសំខាន់ច្រើនជាងរូបសម្រស់ខាងក្រៅច្រើនណាស់ នរណាៗក៏ចង់អោយមនុស្សដែលខ្លួនស្រឡាញ់ជាប្រភេទមនុស្សដែលមានហេតុផល មិនចេះតែរករឿងឈ្លោះគ្នាហត់អត់ប្រយោជន៏នោះ។

៦. Care ពីគេ

ភាគច្រើនស្រីៗយើងអាចនឹងប្រកាន់ខ្លួន មិនដែលគិតនឹង Chat ទៅសូរនាំ ឫ ណាត់គេចេញមកក្រៅមុននោះទេ។ ការដែលតែងធ្វើបែបនេះអាចនឹងអោយគេមានអារម្មណ៏ថា ទោះជាជួប ឫ មិនជួប បានសួរសុខទុក្ខ ឫ មិនបាន ក៏វាមិនសំខាន់អីសម្រាប់អ្នកនោះដែរ។ ពេលខ្លះគេក៏ត្រូវការអារម្មណ៏ថាមានគេខ្វល់ខ្វាយ និង ចង់ដឹងពីសុខទុក្ខគេដូចគ្នាដែរ។

៧. អោយគេសើច និង ញញឹមបានពេលនៅក្បែរ

មិនបាច់ធ្វើអ្វីច្រើននោះទេ អ្នកអាចនឹងបន្ថែមមន្ដស្នេហ៏បានមួយកំរិតទៀត គ្រាន់តែក្លាយជាមនុស្សដែលមិនចេះតែកើតទុក្ខ តប់ប្រមល់គ្រប់ពេលពេកនោះ ទោះជាមានរឿងអាក្រក់កើតឡើងក៏នៅតែញញឹមបានហើយក៏មិនខ្លាចក្នុងការប្រឈមមុខដោយមិនគេចវេស។

៨. មិនមានពុតត្បុត

បើសិនជាអ្នកតែងតែព្យាយាមកែប្រែខ្លួនដើម្បីតែបំពេញចិត្តនរណាម្នាក់នោះ នេះមិនបានន័យថាតាមពិតគេមិនបានពេញចិត្តអ្នកនោះទេ តែជារូបភាព និង អត្តចរិតដែលអ្នកបង្កើតឡើងពេលនៅក្បែរគេប៉ុណ្ណោះ។ សម័យនេះទៅហើយមានតែមនុស្សដែលមិនចេះលាក់ពុត​ ហើយមិនចេះតែហៃអើតាមគេគ្រប់រឿងទេទើបអ្នកណាៗក៏ពេញចិត្តនឹងរាប់អានដោយចិត្តស្មោះ។

ប្រភព៖ sistacafe ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម